សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 9, 2013

ពន្ធ​ផ្លូវ​​យក​រាល់​ឆ្នាំ​នៅ​​​តាម​ផ្លូវ​​ត្រូវ​​បង់​​លុយ​ទៀត​តែ​ផ្លូវ​នៅ​តែ​យ៉ាប់​!

2
3
ទិដ្ឋភាព​រមណីយ​ដ្ឋាន​គិរី​រម្យ នៅ​ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​​។ ដោយ​សា​រនៅ​តាម​ដង​ផ្លូវ​អម​ទៅ​ដោយ​ព្រៃ​ឈើ ដើម​ស្រល់ ហើយ​​ត្រូវ​​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ឡើង​ចុះ​ជម្រាល​​ភ្នំដ៏​​វែង​អន្លាយជា​មួយ​នឹង​ខ្យល់​អា​កាស​បរិសុទ្ធ ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ទេស​ភាព​គួ​រ​ជា​ទី​គយ​គន់​ក្រៃ​លែង។
មុន​នឹង​ទៅ​ដល់​កន្លែងមុជ​ទឹក​ជ្រោះ​​ដ៏​ត្រជាក់​នៅ​លើ​ភ្នំ​កណ្តាលព្រៃ​​​ព្រឹក្ស​​ គិរី​រម្យបាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរជាតិ​យ៉ាង​ច្រើន​ចូល​ទៅ​ទស្ស​នា នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។ ក៏​ប៉ុន្តែ​ផ្លូវ​បែក​ភក់ រអិល កន្លែង​ខ្លះ​មាន​ជង្ហុក​​ រហូត​ដល់​ទៅ​ជាប់​ផុង​រថយន្ត​ ​និង​ស្ពាន​ឈើ​ខ្លះ​ចាស់​ទ្រុឌ​ទ្រោម​ បាន​បង្ក​ការ​លំបាក​​​ដល់​អ្នក​ដែល​ចូល​ទៅ​ទស្សនា​នៅ​តំបន់​នោះ​។

​​អ្នក​​ទៅ​ទស្សនា​តំបន់​ទេស​ចរណ៍​​ធម្ម​ជាតិ​មួយ​នេះ​ជា​ច្រើន​បាន​ចោទ​ជា​សំណួរ​ ចំពោះ​ការ​តម្រូវ​ឲ្យ​​រថ​យន្ត​គ្រួសារ​មួយ​គ្រឿង​បង់​ប្រាក់​​សរុប​ចំនួន ៦ ពាន់​រៀល ប៉ុន្តែ​មិន​ព្រម​ធ្វើ​ផ្លូវ​ឲ្យ​បាន​ស្អាត​។ 

ប្រភពពី ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

yes