សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 17, 2013

លោកកឹមសុខានិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបន្តយកជំនួយសង្គ្រោះបន្ទាន់ជូនពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅភូមិកំពង់​សំ​ណាញ់​
 ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ស្តាប់សម្លេង


ជាថ្មីម្តងទៀតលោកអនុប្រធាន កឹម សុខា និងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ជា​ច្រើនរូប បានបន្តយកជំនួយសង្គ្រោះបន្ទាន់ ដែលទទួលបានពីសប្បុរសជនទាំងក្នុងនិងក្រៅ ប្រទេស ជូនដល់ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី១៧ តុលា នៅភូមិកំពង់​សំ​ណាញ់​ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៣០០គ្រួសារ ។

ជាមួយគ្នានោះផងដែរ​ នៅពេលរសៀល លោកអនុប្រធាន​ កឹម សុខា បានបន្តទៅចូលរួមអង្គ ប្រជុំជាមួយប្រតិបត្តិស្រុក-ក្រុង ប្រតិបត្តិខេត្ត និងក្រុមការងាររបស់ខេត្តកំពង់ចាម នៅទីស្នាក់​ការកណ្តាលគណបក្សសង្គ្រោះជាតិខេត្ត ដើម្បីដាក់ផែនការយុត្តិសាស្រ្តថ្មីៗសម្រាប់ការ​អនុវត្តន៏នៅស្រុក-ក្រុងទាំង១៧ របស់ខេត្តកំពង់ចាម ជាដើម ។


ចំណែកក្រុមការងារគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ តុលា ក៏បានសហ​ការជាមួយផេច I Love Cambodia Hot News បាននាំយកជំនួយសង្គ្រោះបន្ទាន់ទៅចែកជូន ដល់​គ្រូសារ​ពលរដ្ឋរងគ្រោះដោយសារបាក់រលំផ្ទះចូលទឹកស្ទឹង ចំនួន២គ្រួសារ នៅភូមិបាគូ សង្កាត់​ជើង​ឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងប្រជាពលរដ្ឋចំនួន៤គ្រួសារទៀត នៅក្នុង ឃុំឬស្សី​ជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលរងគ្រោះខូតខាតផ្ទះសម្បែងដោយសារ ខ្យល់ព្យុះ ។


ព្រមជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃទី១៧ តុលា លោក សោ ចាន់ដេត សមាជិកព្រឹទ្ធ​សភា បានដឹកនាំក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ចុះចែកជំនួយដល់ពល រដ្ឋដែលមានជីវភាពទីទាល់ក្រ នៅភូមិអណ្តូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ចំនួន៧០គ្រួ សារ ដែលជំនួយទាំងនេះទទួលបានពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ។


គណបក្សសង្គ្រោះជាតិ ក៏សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ មេត្តាបន្តចូលរួមឧបត្ថមជាថវិការក្តី គ្រឿងឧបភោគបរិភោគក្តី ជាបន្តបន្ទាប់ទៀត តាមរយៈ​គណបក្សសង្គ្រោះជាតិ ដើម្បីគណបក្សសង្គ្រោះជាតិ យកជំនួយរបស់បងប្អូន ជូនដល់​ពលរ​ដ្ឋ​ក្រីក្ររងគ្រោះដោយទឹកជំនន់ ដើម្បីធ្វើការដោះស្រាយជីវភាពរបស់ពួកគាត់ដែលកំពុង​តែជួប​ការលំបាកយ៉ាងខ្លាំង​នោះ ៕

No comments:

Post a Comment

yes