សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 17, 2013

គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មអហិង្សារយះពេលបីថ្ងៃ​

មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិរយៈពេល៣ថ្ងៃ
កាលពីថ្ងៃទី១៥​.១៦.១៧ កញ្ញា ២០១៣កន្លងមក

គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ បានផ្ញើលិខិតមួយជូនអភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ដើម្បីជម្រាបឲ្យបានដឹងពីការធ្វើមហាបាតុកម្មអហិង្សានៅទី លាន ប្រជាធិបតេយ្យ រាជធានីភ្នំពេញ និងដង្ហែក្បួនបាតុកម្មដោយសន្តិវិធី ចាប់ពីថ្ងៃទី២៣,២៤, ២៥ តុលា ឆ្នាំ២០១៣។ 

ហើយមហាបាតុកម្មអហិង្សានេះ ដឹកនាំដោយលោក ម៉ៅ មុនីវណ្ណ លោកហូរ វ៉ាន់ និងលោកគួយ ប៊ុនរឿន​ ដែលប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ៧ព្រឹក នៅថ្ងៃទី២៣ ដល់​វេលា​ម៉ោង ៦ល្ងាច​ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ មាន​ការ​សម្តែង​មតិរបស់​បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការ បញ្ចាំងខ្សែ​ភាពយន្តឯកសារ ការអង្គុយដោយ​ស្ងៀម​ស្ងាត់ និងការដង្ហែរក្បួន យក ញត្តិទៅ​ប្រគល់ជូនអង្គការសហប្រជាជាតិ តាម រយៈឧត្តមស្នងការ​អង្គការ​​សហប្រជាជាតិ​​​ទទួល បន្ទុក​សិទ្ធិមនុស្សប្រចាំនៅកម្ពុជា និង​ស្ថាន​ទូត​​នានា​ ប្រចាំ​ប្រទេសកម្ពុជា ដូចជាៈ ស្ថាន ទូតបារាំង ជប៉ុន សហរដ្ឋ​អាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងស្ថានទូត​អូស្រ្តាលី ៕ ​

No comments:

Post a Comment

yes