សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 13, 2013

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រកាស​ដង្ហែ​​ក្បួនទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀនបើទោះជា​មាន​ការហាមឃាត់​​


ប្រធាន​សមាគម​​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក​ រ៉ុង ឈុន ដែល​ដឹកនាំ​ការតវ៉ា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ នា​ថ្ងៃ​អាទិត្យ​នេះ នៅតែ​ប្រកាស​ដង្ហែ​ក្បួន ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ដើម្បី​ទាមទារ​ដំឡើងប្រាក់ខែ​ឲ្យ​គ្រូបង្រៀន បើទោះបីជា​មាន​ការហាម​ឃាត់​ពី​អាជ្ញាធរ​។​
​តាម​លោក​ រ៉ុង ឈុន ឲ្យដឹងថា អភិបាល​ខណ្ឌ​ដូន​ពេញ លោក សុខ សម្បត្តិ បាន​ហាម លោក​មិន​ឲ្យ​ដង្ហែ​​ក្បួន​តាម​ការគ្រោងទុក​ទេ ដោយ​តម្រូវឲ្យ​អ្នកចូលរួម​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មួយ​កន្លែង រួច​សន្យា​ថា​នឹង​មាន​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​មក​ទទួល​ញត្តិ​នេះ​។ ប៉ុន្តែ​លោក​ថា មិន​ទ​ទួល​យក​ការស្នើ​នេះ​ទេ ដោយ​ចាត់ទុកថា ជា​ការកំនត់​សេរីភាព​។​
​ការតវ៉ា​របស់​សមាគម​​គ្រូ​បង្រៀន​កម្ពុជា​ឯករ​ជ្យនេះ ធ្វើឡើង​ក្នុង​ពិធី​ចូលរួម​ប្រា​រព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ខួប​លើក​ទី​១២​។​
​កាលពី​ថ្ងៃ​ទី​៩​តុលា​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ច្រានចោល​សំណើ​របស់ លោក រ៉ុង ឈុន សុំ​ប្រមូលផ្តុំ​គ្នា​នៅ​ទី​​លាន​ប្រជាធិបតេយ្យ និង​ដង្ហែ​​ក្បួន ដោយ​តម្រូវឲ្យ​ធ្វើ​ពិធី​នេះ នៅ​ស្នាក់​​ការ​វិញ សំអាង​ពី​ហេតុផល​ពិបាក​រក្សា​សន្តិសុខ​ពេល​ជួបជុំ ស្រប​ពេល​ពិធី​ប្រា​រព្ធ​ខួប១​ឆ្នាំ​នៃ​ការយាង​ចូល​ទីវង្គត សម្តេចឪ នា​ថ្ងៃ​ទី​១៥​តុលា​។​

​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់​អះអាងថា បើ​ការ​ប្រា​រព្ធ​ពិធី​​​ធ្វើ​នៅ​មួយកន្លែង​នឹង​មាន​សហកា​រ​​ល្អ​ពី​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច តែ​លោក​ថា បើ​ក្រុមអ្នក​តវ៉ា​​ដែល​ដឹកនាំ​ដោយ​ លោក រ៉ុង ឈុន ​នៅតែ​ធ្វើ​ពិធី​ដង្ហែ​ក្បួន នោះ​សាលា​រាជធានី​នឹង​ពិចារណា​លើ​នីតិវិធី​ច្បាប់​។​
សមត្ថកិច្ចបិទផ្លូវរារាំងការដង្ហែក្បួន (រូបថតដោយ វីដា)
​តាម​លោក រ៉ុង ឈុន អះអាងថា អ្នកចូលរួម​ប្រារព្ធពិ​ធី​នេះ​មាន​ប្រមាណ ៦០០​នាក់ កំពុង​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ តាម​ការគ្រោងទុក ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភព​លោក និង​ដើ​រហែ​ក្បួន យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ និង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ​លោក​ថា ក្នុង​ញ្ញត្តិ​នោះ​ទាមទារ​ចំនួន​៩​ចំណុច រួមមាន ដំឡើង​ប្រាក់បៀវត្សរ៍​គ្រូ​បង្រៀន​ដល់​១​លាន​រៀល លុប​បំបាត់​អំពើពុករលួយ ផ្តល់​សិទ្ធិ​ចូលរួម ឬ​ជួបជុំ​ដល់​គ្រូ​បង្រៀន និង​បើកប្រាក់​បៀវត្ស​រ៍​ដោយ​បញ្ចូល​តាម​កុង​ធនាគារ​ជាដើម​។​
​ទោះជា​យ៉ាងណា អភិបាល​រាជធានី​ភ្នំពេញ​ លោក ប៉ា សុជាតិ​វង្ស អះអាងថា ប្រសិនបើ​ការជួបប្រ​ជុំ​គ្នា​នេះ មិន​ការ​ដង្ហែ​ក្បួន​ នោះអាជ្ញាធរ​សហការ​ការពា​រ​សន្តិសុខ​ឲ្យ តែបើ​មាន​ការ​ដង្ហែ​ក្បួន​ធ្វើឲ្យប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់​សា​ធា​រ​ណៈ​ នោះ​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាម​ច្បាប់​៕
សកម្មភាពចាប់ជនបន្លំខ្លួនក្នុងក្រុមអ្នកចូលរួម​​(រូបថតដោយ វីដា)

No comments:

Post a Comment

yes