សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 9, 2013

លោកសម​​រង្ស៊ីស្នើ​សុំ​ប្រធាន​​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ចំនួន​បីផ្អាក​​ការ​ផ្តល់​ប្រាក់​កម្ចី​ឬ​ប្រាក់​ជំនួយ​មក​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​

លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ

ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​​ស្នើ​សុំ​​ប្រធាន​​ស្ថាប័ន​​​ហិរញ្ញវត្ថុ​​អន្តរជាតិ​ចំនួន​​បី ដែល​មាន​​ទំនាក់​ទំនង ​​និង​​កំពុង​ត្រៀម​​រៀប​ចំ​​ចុះ​​កិច្ច​សន្យា​​ហិរញ្ញ​វត្ថុ​ជាមួយ​រដ្ឋាភិបាល​​កម្ពុជា ​ផ្អាក​​ផ្តល់​ប្រាក់​កម្ចី​ ឬ​ប្រាក់​ជំនួយ​​​​មួយ​​រយៈ​​ ដោយ​​រង់​ចាំ​រដ្ឋា​ភិ​បា​ល​មួយ​​ស្រប​ច្បាប់​​កើត​​ពេញ​​រូប​រាង​​ជា​មុន​​សិន។​
​លិខិត​របស់​ លោក​សម ​រង្ស៊ី​ ប្រធាន​​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​ទទួលបាន​នៅ​រសៀល​​ថ្ងៃទី​៨ ខែតុលា ​ឆ្នាំ​២០១៣​នេះ ហើយ​បាន​បញ្ជូន​ទៅកាន់​ប្រធាន​​ធនាគារ​អភិ​វឌ្ឍន៍​​អាស៊ី​ (ADB) ប្រធាន​ធនាគារ​ពិភព​លោក និង​​ប្រធាន​​​មូល​និធិ​​រូបិយ​​វត្ថុ​​​អន្តរ​ជាតិ​​ IMF ដែលមាន​ខ្លឹមសារ​ដូចៗ​គ្នា ​គឺ​ស្នើ​សុំ​​ឲ្យ​​ស្ថាប័ន​​​ហិរញ្ញ​វត្ថុ​​ទាំង​​​បី​​នេះ​ ផ្អាក​រាល់​កិច្ច​ការ​ផ្តល់​ប្រាក់​កម្ចី​​ ឬ​​ការ​បោះ​​វិនិយោគ​​ទុន​​ថ្មី​​ណា​​បន្ថែម​ទៀត ជាមួយ​​រដ្ឋាភិបាល​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ​សែន ។​
​លិខិត​ដដែល​នោះ​ បាន​បញ្ជាក់ថា យោងតាម​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦ និង​មាត្រា​៥១ ដែល​តម្រូវ​ឲ្យ​សភា​ប្រជុំ​ដំបូង​​ក្រោយ​ការបោះឆ្នោត​យ៉ាងតិចណាស់​មាន​ សមាសភាព​តំណាងរាស្ត្រ​​ជាប់ឆ្នោត ១២០​រូប ​ហើយ​ធ្វើឡើង​ជា​លក្ខណះ​ពហុបក្ស ​តែ​ផ្ទុយ​ទៅ​វិញ​ ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ ដែល​​មាន​អ្នក​តំណាង​​រាស្ត្រ ៦៨រូប​ បាន​ចូល​ប្រជុំ​សភា​ដោយ​​ឯក​បក្ស ​គឺ​ជា​ការផ្ទុយ​ឬ​រំលោភ​​​រដ្ឋ​ធម្មនុញ្ញ​​នៃ​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ហើយ​ធ្វើឲ្យ​រដ្ឋាភិបាល ​និង​រដ្ឋ​សភា​​ដែល​កើត​ចេញពី​ការរំលោភ​ រដ្ឋ​ធម្ម​នុញ្ញ​​​នេះ គឺជា​រដ្ឋាភិបាល​ និង​សភា​ខុសច្បាប់ ។​

​លិខិត​របស់​ លោក​សម ​រង្ស៊ី​ បាន​បន្ត​ទៀត​ថា ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​របស់​​លោក​នាយ​ក​​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​រំលោភ​​​មួយ​​ទៀត​​ គឺ​​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​តុលា​១៩៩១ ដែល​តម្រូវ​ឲ្យ​កម្ពុជា​អនុ​វត្ត​​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ហើយ​ប្រទេស​ចំនួន​១៨ ​មាន​​អាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និង​ជប៉ុន ដែល​ម្ចាស់​ជំនួយ​ធំ​បំផុត​​នៅ​កម្ពុជា​ និង​ជា​ផ្នែក​មួយ ដែល​បាន​ជួយ​ធ្វើ​ឲ្យ​​ប្រទេស​​កម្ពុជា​​មាន​​សន្តិ​ភាព​ ​និង​សេរី​ពហុបក្ស​ តាមរយៈ​​ការបោះឆ្នោត​​សភា​​កម្ពុជា​​អាណត្តិ​​ទី​១ ក្រោម​ការរៀបចំ​ដោយ​អង្គ​​ការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣ ។​
​លិខិត​របស់ ​លោក​សម ​រង្ស៊ី ​បានឲ្យដឹង​ទៀត​ថា ​តាមរយៈ​​ការបោះ​ឆ្នោត​មួយ​ដែល​​ប្រព្រឹត្តទៅដោយ​មាន​ការ​​បន្លំ​​សន្លឹក​ឆ្នោត​​កើត​ជា​ប្រព័ន្ធ​ ហើយ​ធ្វើឲ្យ​គណបក្ស​របស់​លោក​ហ៊ុន​ សែន​ បន្ត​ឈ្នះឆ្នោត​​ទៀត នោះ​គឺជា​ដើម​ចម ធ្វើឲ្យ​មាន​វិបត្តិ​នយោបាយ​​នៅ​កម្ពុជា ហើយ​ក្នុង​ន័យ​នេះ ​លោក​សម​ រង្ស៊ី​ បាន​​ទទូច​ដល់​ស្ថាប័ន​​ទាំង​បី​​នេះ​ ​ដែល​ជា​ផ្នែក​មួយ​ធ្វើឲ្យ​កម្ពុជា​ទទួល​​បាន​ការរីក​ច​ម្រើ​​ន​ទាំង​​សេដ្ឋកិច្ច​ និង​សិទ្ធិសេរីភាព​តាមរយៈ​​កិច្ចព្រមព្រៀង​ ក្រុងប៉ារីស​នេះ គួរតែ​​ពិចារណា​ ហើយ​ផ្អាក​​រាល់​កិច្ចការ​ទំនាក់ទំនង​ផ្នែក​ហិរញ្ញវត្ថុ​​សា​ធារ​ណៈ​ណា​មួយ​ជាមួយ​នឹង​​រដ្ឋាភិបាល​កម្ពុជា ​ដែលមិន​ស្រប​ច្បាប់ ហើយ​បាន​​​កើត​ចេញ​​ពី​​ការ​រំលោភ​​រដ្ឋធម្មនុញ្ញ ។​
​លោក​សម ​រង្ស៊ី​ ឥលូវ​នេះ ​កំពុងតែ​ធ្វើដំណើរ​ទៅកាន់​ទ្វីប​អឺរ៉ុប ​គឺ​ក្នុង​គោលបំណង​ដើម្បី​​ជំរុញ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប​ កុំអាល​ទទួលស្គាល់​រដ្ឋាភិបាល​របស់​លោក​​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ហើយ​លោក​នឹង​​ចេញ​​ដំណើរ​ទៅ​​កាន់​សហរដ្ឋអាមេរិក ទៅ​​កាន់​ស្នាក់ការ​អង្គ​ការ​សហប្រជាជាតិ ក្នុង​គោលបំណង​ដើម្បី​​ស្នើសុំ​ឲ្យ​អង្គ​ការ​ពិភពលោ​ក​មួ​យ​​​នេះ​ទុក​​អាសន្ន​ឲ្យ​​កម្ពុជា​មួយ​អន្លើ​​សិន ដោយ​រង់ចាំ​ការដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា​​រួចរាល់​សិន និង​រៀបចំ​រដ្ឋាភិបាល​​មួយ​​ដោយ​​ស្រប​ច្បាប់​៕​

No comments:

Post a Comment

yes