សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 21, 2013

របាយការណ៍​៖​ឧកញ៉ាទ្រីភាពបង់លុយ​ប្រចាំ​ខែ​មួយ​លាន​ដុល្លារ​ឲ្យ​គ្រួសារ​នាយករដ្ឋមន្ត្រី​​

ក្រុមហ៊ុន​លោក​ទ្រីភាព​នៅពោធិសាត់ (រូបថតពី​របាយ​ការណ៍​ស៊ើបអង្កេត)​

របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ បង្ហាញថា ឧកញ៉ា ទ្រី ភាព បាន​ចំណាយលុយ​ប្រចាំខែ១លាន​ដុល្លារ បង់​ឲ្យ​ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឬ ​ចិន​។​
​ការ​អះអាង​នេះ ត្រូវបាន​បង្ហាញ​ក្នុង​របាយការណ៍​ក្រោម​ចំណងជើង​ថា ឃ្លាំ​មើល​ធុរៈកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ភាគ​១ អំពី​ក្រុមហ៊ុន ទ្រី ភាព (​នយោបាយ​​ប្រមូល​ឈើ​ឲ្យអស់​ពី​ស្រុ​ក​​ខ្មែរ​) ដែល​ចេញផ្សាយ​នៅថ្ងៃនេះ ដោយ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​។​
​របាយការណ៍​ជិត​៥០​ទំព័រ ដោយ​ភ្ជាប់​លេខ​ទូរស័ព្ទ​ប្រភព​ ដែល​ផ្តល់​ព័ត៌មាន​រសើប​ទាំងនោះ ក៏​បាន​បង្ហាញ​ពី​ប្រវត្តិ ឧ​កញ៉ា ទ្រី ភាព ថា ជា​អតីត​ព្រូ​ឡាន​​រត់​តាក់ស៊ី និង​ជា​កម្មករ​សំ​ណង់​។ ប៉ុន្តែ​ក្រោយមក​បាន​រៀបការ​ជាមួយ​ស្ត្រី​មេម៉ាយ​កូន​មួយ ឈ្មោះ ម៉ៅ ម៉ុម ដែល​មាន​កំណើត​មក​ពី​ប្រទេស​វៀត​ណាម និង​ត្រូវបាន​ឧត្តមសេនីយ៍ម្នា​ក់​នាំទៅ​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អាណិត​ស្រលាញ់​។​
​របាយការណ៍​ដែល​មាន​ការ​សហការ​ផ្តល់​ព័ត៌មាន​ដោយ​អាជ្ញាធរ​តាម​មូលដ្ឋាន​ផង​នោះ បានឲ្យដឹង​ទៀតថា ឧ​កញ៉ា ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ជិត​៧​ម៉ឺន​ហិកតា តាម​រយៈ​ការ​បំបែក​ឈ្មោះ​ជា​ក្រុមហ៊ុន​តូចៗ ហើយ​ធ្វើ​សកម្មភាព​ គឺ​កាប់​ឈើ​។ របាយការណ៍​ក៏​បង្ហាញ​រូបភាព​នៃ​ភូមិគ្រឹះ​ច្រើន​​កន្លែង​របស់​ឧកញ៉ា​នេះ ដែល​សង់​ឡើង​ដោយ​មាន​រច​នា​​ដោយ​ឈើប្រណិត​ដែល​ថ្លៃៗ តម្លៃ​រាប់​លាន​ដុល្លារ​។ 

​របាយការណ៍​នេះ ឲ្យដឹង​ទៀត​ថា ​ឧកញ៉ា​ស្និទ​នឹង​នាយករដ្ឋមន្ត្រី​នេះ មាន​ក្រុមហ៊ុន​យ៉ាងតិច​១៥ និង​បាន​កាន់កាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​នៅ​ជាប់​ព្រំដែន​ថៃ និង​វៀតណាម​។​
តែទោះជាយ៉ាងណា នេះ​ជាការ​អះអាង​របស់​របាយការណ៍ស៊ើប​អង្កេត​នេះ​ទេ ដោយ​VOD​មិនទាន់​​អាច​សុំ​ការឆ្លើយបំភ្លឹ​ពីតំណាង​​ឧកញ៉ា ទ្រី ភាព បាន​​នៅ​ឡើយ​​ទេ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន អះអាងថា របាយការណ៍នេះ មិនផ្លូវការទេ​៕

No comments:

Post a Comment

yes