សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 6, 2013

ប្រទេស​ថៃ​កំពុង​ដើរ​ឆ្លងកាត់​ចំនុច​បែកបាក់​ជា​ថ្មី​ម្ដង​ទៀ​តករណី​សេចក្ដីព្រាង​ច្បាប់​លើកលែងទោស​

ក្រុមអ្នកតវ៉ាប្រឆាំង​នឹងសេចក្ដីព្រាងច្បាប់​លើកលែងទោស​ នៅថៃ​
(រូបភាពពី បាកកប៉ុស្ដិ៍)

ក្រុម​ចៅក្រម​កំពូលៗ​នៃ​ប្រទេស​ថៃ​ចំនួន៦៣​រូប រួម​នឹង​ព្រឹទ្ធសភា​១០នាក់​ទៀត បានសម្រេច​ទាត់ចោល​សេចក្ដីព្រាងច្បាប់​លើកលែង​ទោស​ជា​សា​​កល​នៃ​គណៈរដ្ឋមន្ត្រី​របស់​ លោក​ស្រី ​យី​ង​ឡាក់ ដែល​សភា​សំឡេង​​ភាគ​ច្រើន​របស់​គណបក្ស​ភឿ​ថៃ បានអនុម័ត​កាល​ពីសប្ដាហ៍​មុននេះ ដោយ​ចាត់ទុកថា ​ជា​ការបំផ្លាញ​នីតិរដ្ឋ​។​
​ក្រុម​ចៅក្រម​ទាំងនោះ មកពី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​ថៃ​។ ពួកគាត់​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ថ្កោលទោស​​សេចក្ដីព្រាង​​ច្បាប់​លើកលែងទោស ដ៏​ចម្រូងចម្រាស​នេះ ហើយ​ថា គេ​មិន​ត្រូវ​ទទួលស្គាល់​ច្បាប់​ណាមួយ​ដែល​គ្រាន់តែ​ធ្វើ​ឡើង ដើម្បី​បក្ខពួក​ខ្លួន​នោះទេ ហើយ​ថា ​ការ​ធ្វើ​​ដូច​នេះ​​គឺជា​ការបំផ្លាញ​គោល​ការ​នីតិរដ្ឋ​។​
​ជាមួយគ្នានេះ ​ព្រឹទ្ធសភា​ថៃ ចំនួន​១០រូប រួម​នឹង​ប្រធានព្រឹទ្ធសភា លោក Nikom Wairatpanich បាន​ព្រមាន​ថា​ លោក​នឹង​បញ្ចូន​សេចក្ដីព្រាង​ច្បាប់នេះ ​ត្រឡប់​ទៅ​រដ្ឋសភា​វិញ​។ លោក​បាន​ប្រាប់ថា សេចក្ដីព្រាងច្បាប់​នេះ គួរ​ត្រូវ​ផ្អាក ​ឬ​ទុក​ចោល​ជា​មោឃៈ ព្រោះ​វា​កំពុង​នាំឲ្យ​មាន​ការបែកបាក់​ក្នុងចំណោម​ប្រជា​ជន ​និង​អ្នកនយោបាយ​ថៃ​។​
​ទាក់ទិន​នឹង​សេចក្ដីព្រាង​ច្បាប់​នេះ  ក្រុម​គណបក្ស​ប្រឆាំងរ​បស់ លោក​ អាប់​ភិស៊ិ​ត បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ ដើម្បី​ប្រឆាំង គឺ​មាន​រយៈពេល​ពីរ បី​ថ្ងៃ​មកហើយ ដោយមាន​បាតុករ​កាន់តែ​មាន​ចំនួន​ច្រើនឡើង បាន​មក​ចូលរួម​។​

​ចុះ​ហេតុផល​អ្វី​បានជា សេចក្ដីព្រាងច្បាប់​នេះ រង​ការប្រឆាំង​ដូចនេះ ?
​លោក​ Suthep Thaugsuban អគ្គលេខា​​​បក្សប្រឆាំង​ដ៏ធំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់ លោក អាប់​ភី​ស៊ិត បាន​ជំទាស់​ថា សេចក្ដីព្រាងច្បាប់​នេះ មាន​ហេតុផល​ចំបង គឺ​អនុគ្រោះ​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​លោក​ ថាក់​ស៊ិន វិល​មក​កាន់​អំណាច​វិញ​ប៉ុណ្ណោះ​។
​កាលពី​ថ្ងៃ​អង្គារ លោកស្រី​ យីង​ឡាក់ ប្អូនស្រី​បង្កើត​របស់​ លោក​ ថាក់​ស៊ិន បាន​ព្យាយាម​ពន្យល់​រាស្ត្រ​ថៃ អំពី​សារៈសំខាន់​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ប៉ុន្តែ​ លោក ​Suriyasai Katasila​ ​អ្នកសម្របសម្រួល​មក​ពី​វិទ្យាស្ថាន គោលនយោបាយ​បៃតង ពិនិត្យឃើញថា លោកស្រី ​យីង​ឡា​ក់​ មិន​បាន​បកស្រាយ​ចំណុច​ដែល​ក្រុម​ប្រឆាំង​ជំទាស់​នឹង​ច្បាប់​នេះ​ទេ​ដូច​ជា​ការ​អត់​ឱន​ខាង​នយោបាយ​មាន​កម្រិត​ណា​នោះ​។ លោក​ថា​ ការវាយប្រហារ​របស់លោក​ស្រី​ទៅលើ​ក្រុមតវ៉ា មិនមែន​ជា​ការឆ្លើយតប​ក្នុងន័យ​បង្រួបង្រួម​ជាតិ​នោះ​ឡើយ​។
​មាន​ប្រជារាស្ត្រ​ថៃ​ជិត​៦​ម៉ឺន​នាក់ ​ហើយ​បាន​ចុះហត្ថលេខា​​​លើ​ញត្តិ​មួយ តាម​ប្រព័ន្ធ​អោន​ឡាញ ​ដើម្បី​ប្រឆាំង​នឹង​សេចក្ដីព្រាងច្បាប់​នេះ ហើយ​នៅពេលនេះ ក្រុមប្រឆាំង​បន្ត​ប្រមូលគ្នា ជាច្រើន​ទៀត ដែល​ជា​ការសម្ដែង​មតិ​ជំទាស់​សេចក្ដីព្រាងច្បាប់ ដ៏ចម្រូងចម្រាស​នេះ​។ ទន្ទឹមនឹងនេះ ក្រុមអាវក្រហម​ដែល​គាំទ្រគណបក្សភឿថៃ​ ប្រកាសថា ខ្លួន​នឹង​ធ្វើការ​តវ៉ាគាំទ្រ​សេចក្ដី​ព្រាងច្បាប់នេះ​។
​សមាជិក​ព្រឹទ្ធសភា​ថៃ​មាន​១៥០​រូប ហើយ​ដើម្បី​ឲ្យសេចក្ដីព្រាងច្បាប់​ចេញរួច លុះត្រាតែ​មាន សំឡេង ៥០​បូក​១ គឺ​ស្មើនឹង ៧៦​នាក់ ឡើងទៅ​៕

No comments:

Post a Comment

yes