សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 11, 2013

អ្នក​នៅ​តំបន់​ប្រាសាទព្រះវិហារនៅ​តែ​បារម្ភ​ខណៈ​អ្នក​វិភាគ​ថា​អាច​ប៉ះ​ទង្គិច​គ្នា

131111_01
ប្រជាពលរដ្ឋ​ខ្មែរ​ ទស្សនា ប្រាសាទព្រះ​វិហារ​កាលពីថ្ងៃ​ម្សិលមិញ​។ ​
តុលាការ​ក្រុង​ឡាអេ​ នឹង​ប្រ​កាស​សាលដីកា​នៃការបកស្រាយ​
សាលដីកាឆ្នាំ​១៩៦២ នៅថ្ងៃ​ចន្ទ​នេះ​។ រូបថត ហេង ជីវ័ន
នៅ​ក្នុង​ទីប្រជុំជន សាអែម ស្រុក ជាំក្សាន្ត ក្រោម​ស្រមោល​នៃ​ប្រាសាទ ព្រះវិហារ ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​បន្ត​ដូច​ធម្មតា​ទេ កាល​ពី​ម្សិលមិញ។
ទីផ្សារ​សម្បូរ​ទៅ​ដោយ​ប្រជាជន​ក្នុង​ស្រុក​ប្រជាជន​អង្គុយ​ក្នុង​ភោជនីយដ្ឋាន និង​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​កាន់​តំបន់​បេតិកភណ្ឌ​ពិភពលោក​សតវត្សរ៍ ទី១១ នេះ បាន​បន្ត​ឡើង​ទៅ​លើ​កំពូល​ភ្នំ ពយតាឌី នៃ​បរិវេណ​ប្រាសាទ ព្រះ​វិហារ។
ទោះ​ជា​យ៉ាង​ណា សកម្មភាព​ធម្មតា ដែល​កើត​ឡើង​នៅ​ទីប្រជុំជន សាអែម នេះ កាល​ពី​ម្សិលមិញ​ហាក់​បាន​លាក់​បាំង​នូវ​ក្តី​បារម្ភ​ដែល​ដក់​ជាប់​ក្នុង​អារម្មណ៍ ចំពោះ​សាលដីកា​នៅ​ថ្ងៃ​នេះ​ដោយ​តុលាការ​យុតិ្តធម៌​អន្តរជាតិ ស្តីពី​តំបន់​ជុំវិញ​ប្រាសាទ ទំហំ ៤,៦ គីឡូម៉ែត្រការ៉េ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លោង​គ្រាប់​បែក​និង​រ៉ុក្កែត​ជា​ថ្មី។
លោក ស៊ីវ សុផល្លី អ្នក​រស់​នៅ​ទីប្រជុំជន សាអែម បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា គាត់​បាន​រត់​គេច​ពី​ការ​បាញ់​គ្នា​ម្តង​ហើយ​ហើយ​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ​ដើម្បី​រត់​ភៀស​ខ្លួន​ជា​ថ្មី​ម្តង​ទៀត ប្រសិន​បើ​មាន​ការ​ចាំ​បាច់។

លោក​បន្ត​ថា៖ «ខ្ញុំ​បាន​រៀបចំ​ទ្រព្យ​របស់​រួច​ហើយ។ បើ​ខ្ញុំ​ឮ​គ្រាប់ ខ្ញុំ​នឹង​រត់​ភៀស​ខ្លួន ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ដូច​លើក​មុន​ទេ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម»។
លោក សុផលី្ល បញ្ជាក់​ថា ខណៈ​ដែល​កម្ពុជា​ប្តេជ្ញា​រក្សា​សន្តិភាព គាត់​មិន​ច្បាស់​ទេ​ចំពោះ​ថៃ ហើយ «ខ្ញុំ​សង្ឃឹម​ថា​សង្គ្រាម​រវាង​កម្ពុជា​និង​ថៃ​មិន​ផ្ទុះ​ឡើង​ទេ»។
លោក អ៊ុំ អយ ដែល​រស់​នៅ​ក្បែរ​កំពូល​ភ្នំ ពយតាឌី ប្រមាណ ១០ឆ្នាំ បាន​និយាយ​ដែរ​ថា គាត់​បាន​ត្រៀម​រួច​ហើយ​ដែរ ប៉ុន្តែ ការ​វេច​ខ្ចប់​និង​ការ​ចាក​ចេញ​គឺជា​រឿង​ចាស់។ គាត់​បញ្ជាក់​ថា៖ «ចំពោះ​គ្រួសារ​ខ្ញុំ យើង​ត្រូវ​រង់​ចាំ​មើល។ ប្រសិន​បើ​ឮ​កាំភ្លើង ប៉ុន្តែ ខ្ញុំ​បាន​ឮ​ពី​ទាហាន​ម្នាក់​ថា ពេល​នេះ​សង្គ្រាម គឺ​ធំ​ជាង​មុន»។
ក្នុង​ឆ្នាំ ២០០៨ ហាង​លោក អយ រង​គ្រាប់​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​ប្រាសាទ ព្រះ​វិហារ ហើយ​គាត់​និង​ប្រពន្ធ​ដែល​ស្លាប់​ទៅ​នោះ បាន​ភៀស​ខ្លួន​ឆ្ងាយ​ពី​ព្រំដែន​ទៅ​ក្បែរ​ទីក្រុង ព្រះ​វិហារ។ លោក​បន្ត​ថា ការ​ភៀស​ខ្លួន​ពី​ការ​បាញ់​គ្នា គឺជា​ការ​ចំណាយ​ច្រើន ដែល​លោក​មិន​ចង់​ជួប​ទេ ប៉ុន្តែ​វា​ផ្តល់​បទ​ពិសោធ​ដល់​រូប​លោក ធ្វើ​ឲ្យ​លោក​មិន​ចាំ​បាច់​ត្រៀម​រៀបចំ​ច្រើន​ពេក​ទេ​ពេល​នេះ។
លោក​ថា៖ «ខ្ញុំ​ទទួល​បាន​បទ​ពិសោធ​គ្រប់​គ្រាន់ ក្នុង​ការ​រស់​នៅ​តាម​បណ្តោយ​ព្រំដែន»។
ដូច​លោក អយ ដែរ លោក​ស្រី ឆៃ ហុកធន ដែល​ភៀស​ខ្លួន​ពី​ឆ្នាំ ២០០៨ អ្នក​ស្រី​បាន​និយាយ​ថា គាត់​ព្រួយ​បារម្ភ ហើយ​ក៏​មិន​ទាន់​បាន​ត្រៀម​អី​នៅ​ឡើយ។
អ្នក​ស្រី​បន្ត​ថា៖ «វា​មិន​ងាយ​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​ពេក​ទេ ខ្ញុំ​ត្រូវ​រង់​ចាំ​មើល​ស្ថានការណ៍»។
ក្តី​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​នៅ​តែ​មាន​ជា​ទូទៅ បើ​ទោះ​ជា​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងាត់​ស្ងៀម និង​ធានា​ថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​រក្សា​សន្តិភាព និង​ស្ថិរភាព ទោះ​តុលាការ​ចេញ​សេចក្តី​សម្រេច​បែប​ណា​ក្តី។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា៖ «មាន​ការ​សន្យា​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ថា ទោះ​សាលដីកា​សម្រេច​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​អនុវត្ត​តាម និង​រក្សា​ភាព​ស្ងប់​ស្ងាត់។ វា​ជា​ទំព័រ​ថ្មី​រវាង​កម្ពុជា​និង ថៃ ហើយ​ភាព​ជា​មិត្ត និង​សហ​ប្រតិបតិ្តការ​ថ្មី​ក្នុង​តំបន់​នេះ។ វា​ជា​ប្រវតិ្តសាស្រ្ត។ យើង​គ្មាន​គម្រោង​ដាក់​ពង្រាយ ឬ​ពង្រឹង​កងទ័ព​ជុំវិញ​តំបន់​នោះ​ទេ។ យើង​មិន​ចង់​បង្ក​ទេ»។
លើក​ឡើង​អំពី​របាយ​ការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ថៃ​អំពី​ចលនា​ទ័ព​កម្ពុជា លោក ផៃ ស៊ីផាន បន្ថែម​ថា៖ «យើង​មាន​ការ​ជឿ​ជាក់​រវាង​រដ្ឋាភិបាល​។ យើង​មិន​ធ្វើ​ចលនា​អ្វី​ទេ។ យើង​ដឹង​ថា មាន​តែ​ការ​ចរចា​ប៉ុណ្ណោះ​ទើប​ដោះស្រាយ​បាន គឺ​ការ​ដោះស្រាយ​តាម​វិធានការ​ច្បាប់​»។
លោក អ៊ូ ណារិន មេ​បញ្ជាការ​រង​កងពល​លេខ ៣ ដែល​ត្រួត​ពិនិត្យ​មើល​ប្រាសាទ ព្រះ​វិហារ ជា​សមាជិក​កងទ័ព​កម្ពុជា​ដែល​ជួប​មេ​ដឹក​កងទ័ព​ថៃ កាល​ពី​ព្រឹក​ម្សិលមិញ ដើម្បី​ពិភាក្សា​ស្ថានការណ៍​បាន​ឲ្យ​ដឹង​ថា ការ​ចោទ​អំពី​ការ​ចលនា​ទ័ព​កម្ពុជា​ក៏​បាន​លើក​ឡើង​ក្នុង​អំឡុង​ជំនួប​នោះ ដែរ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​យ៉ាង​ឆាប់​រហ័ស។ លោក​ថា៖ «យើង​បាន​ពន្យល់​ទៅ​ភាគី​ថៃ​រួច​ហើយ​ថា យើង​មិន​បាន​ចលនា​ទ័ព​ដូច​ការ​ចោទ​ទេ។ គេ​ភាន់​ច្រឡំ។ យើង​នាំ​តែ​អំណោយ​ទៅ​ឲ្យ​កងទ័ព​និង​អ្នក​ភូមិ​កម្ពុជា ដែល​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់»។
លោក​បន្ថែម​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ព្រម​ព្រៀង​លើ​ចំណុច​សំខាន់ ៣គឺ កងទ័ព​ឈរ​ជើង​នៅ​ទីតាំង​ធម្មតា ភាគី​ទាំង​ពីរ​ត្រូវ​គោរព​សាលក្រម​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ និង​ភាគី​ទាំង​ពីរ​ត្រូវ​តែ​ជឿ​ជាក់​លើ​គ្នា។
ទោះ​ជា​យ៉ាង​ណា​កិច្ច​ព្រម​ព្រៀង​រវាង​កងទ័ព​អាច​ជា​វិធានការ​ពាក់​កណ្តាល​ប៉ុណ្ណោះ។
ជម្លោះ​នៅ​តំបន់​ប្រាសាទ ព្រះវិហារ ត្រូវ​បាន​រៀបរាប់​ដោយ​អ្នក​វិភាគ​ខ្លះ​ថា ដោយ​សារ​ស្ថានការណ៍​នយោបាយ​ប្រែ​ប្រួល​នៅ​ប្រទេស​ថៃ។ ក្នុង​ឆ្នាំ ២០០៨ ថៃ​គាំទ្រ​កម្ពុជា​ចុះ​បញ្ជី​ប្រាសាទ ព្រះវិហារ ជា​បេតិកភណ្ឌ ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ពី​អ្នក​ជាតិ​និយម​ថៃ។
ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ដល់​ចំណុច​មាន​ការ​ប៉ះទង្គិច​ព្រំដែន​ច្រើន​លើក នៅ​ជុំវិញ​ប្រាសាទ ព្រះ​វិហារ។
ប្រតិកម្ម​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ថ្ងៃ​នេះ​កាន់​តែ​ស្មុគ​ស្មាញ​ដោយ​សារ​តែ​ប្រតិកម្ម​របស់​ថៃ ចំពោះ​ច្បាប់​លើក​លែង​ទោស​ដែល​ចម្រូង​សម្រាស​នៅ​ថៃ ដែល​មនុស្ស​ជាច្រើន ជា​ពិសេស​អ្នក​ប្រឆាំង​នឹង​អតីត​នាយក​រដ្ឋ​មន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា យល់​ថា ជា​ការ​លើក​លែង​ទោស​មេ​ដឹក​នាំ​ឲ្យ​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ ការ​ស្លាប់ ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ចលនា​នយោបាយ​ថៃ ចាប់​តាំង​ពីឆ្នាំ ២០០៤ មក។
សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​រួច ហើយ​ក្នុង​សភា​ជាន់​ទាប​ថៃ ហើយ​សកម្មជន​បាន​ទុក​ពេល​ដល់​រដ្ឋសភា​រហូត​ដល់​ថ្ងៃ​នេះ ឲ្យ​កែប្រែ​ច្បាប់ ឬ​ប្រឈម​នឹង​មហា​បាតុកម្ម​តាម​ដង​ផ្លូវ។
លោក Thitinan Pongsudhirak អ្នក​វិភាគ​នយោបាយ​ថៃ​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា៖ «ចំពោះ​ថៃ សេចក្តី​សម្រេច​ស្តីពី​ប្រាសាទ ព្រះ​វិហារ បាន​កើត​ឡើង​នៅ​ខណៈ​សំខាន់​។ ការ​ប្រែ​ប្រួល​អាច​ជា​កត្តា​ជំរុញ​ដល់​អ្នក​តវ៉ា​ប្រឆាំង​នឹង​លោក ថាក់ស៊ីន និង​រដ្ឋាភិបាល​ថៃ​នៅ បាងកក។ គេ​ប្រឆាំង​នឹង​ការ​លើក​លែង​ទោស​សប្តាហ៍​នេះ ហើយ​អាច​ផ្តួល​រលំ​រដ្ឋាភិបាល​ថៃ​នា​សប្តាហ៍​ក្រោយ ប្រសិន​បើ​តុលាការ​សម្រេច​ប្រឆាំង​ថៃ»។
កាល​ពី​ចុង​ខែ កញ្ញា លោក Puangthong Pawakapan សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ ជូឡា​ឡុងកន លើក​ឡើង​ថា ការ​ប្រឆាំង​ពី​ក្រុម​ជាតិ​និយម​ទៅ​លើ​គណបក្ស​កាន់​អំណាច​អាច​នឹង​មាន​លក្ខណៈ​ខ្លាំង​ដើម្បី​បង្ខំ​របស់​រដ្ឋាភិបាល​ថៃ «ហេតុ​ដូច្នេះ ការ​ប៉ះ​ទង្គិច​គ្នា​ម្តង​ទៀត​អាច​នឹង​កើត​មាន​ឡើង»។
កាល​ពី​ដើម​ខែ​នេះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ​រាយការណ៍​ថា មេ​បញ្ជាការ​កំពូល​នៃ​កងទ័ព​ជើង​គោក​ថៃ​បាន​ណែនាំ​ក្រុម​អ្នក​តវ៉ា​ឲ្យ​ចៀស​ឆ្ងាយ​ពី​តំបន់​ជុំវិញ​ប្រាសាទ។ កាល​ពី​ឆ្នាំ ១៩៦២ នៅ​ពេល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​ធ្វើការ​សម្រេច​ថា ប្រាសាទ ព្រះ​វិហារ ជា​របស់​កម្ពុជា ហើយ​តំបន់​នោះ​ត្រូវ​ដាក់​ទ័ព​ព័ទ្ធ​ជុំវិញ​ដើម្បី​រារាំង​ក្រុម​អ្នក​តវ៉ា។ នៅ​ពេល​នោះ​ដែរ ការ​អំពាវនាវ​របស់​ក្រុម​ជាតិ​និយម​ជ្រុល​ឲ្យ​មាន​ការ​វាយ​ប្រហារ​មក លើ​កម្ពុជា នៅ​ទី​បំផុត​ត្រូវ​បាន​ច្រាន​ចោល។
នៅ​លើ ហ្វេសប៊ុក កាល​ពី​ម្សិលមិញ នាយក​រដ្ឋ​មន្រ្តី​ថៃ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ជា​ប្អូន​ស្រី​លោក ថាក់ស៊ីន បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ថៃ​មាន​ជំនឿ​លើ​រដ្ឋាភិបាល និង​បាន​រំឭក​ប្រជាជន​ថៃ​ថា រដ្ឋាភិបាល​បាន​ធ្វើ​តំណាង​ពួក​គេ «យ៉ាង​ពេញ​លេញ​និង​បន្ត​ជានិច្ច» នៅ​ក្នុង​សំណុំ​រឿង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។
លោក​ស្រី យីងឡាក់ ថ្លែង​នៅ​ក្នុង​ការ​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​នៃ​សេចក្តី​ថ្លែង​ការណ៍​ថា៖ «ប្រទេស​ទាំង​ពីរ​ត្រូវ​ការ​រក្សា​ទំនាក់​ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ការ​ជំរុញ​ស្ថិរភាព​និង​វិបុលភាព​នៅ​ក្នុង​តំបន់​អាស៊ាន»។
លោក​ស្រី​បន្ត​សួរ​ថា ពលរដ្ឋ​ថៃ «ជឿ​ថា​សកម្មភាព​ណា​មួយ​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ទៅ​ជា​ជំហានៗ​តាម​ច្បាប់​និង​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ថៃ» ដែល​នឹង​ធានា​ចំពោះ​ពលរដ្ឋ​ថៃ​ថា រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួច​ហើយ «ដើម្បី​ស្តាប់​មតិ​យោបល់​និង ការ​លើក​ឡើង​របស់​ប្រជាជន មុន​ពេល​ខ្លួន​ចាត់​វិធានការ​ណា​មួយ​ដើម្បី​អត្ថ​ប្រយោជន៍​ប្រទេស»។
ទោះ​យ៉ាង​ណា​ទន្ទឹម​នេះ​សន្តិសុខ​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង បាងកក ត្រូវ​បាន​រឹត​បន្តឹង។ នេះ​បើ​តាម​​ការ​រាយការណ៍​របស់​កាសែត បាងកក ប៉ុស្តិ៍។
Thitinan អ្នក​វិភាគ​នយោបាយ បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​ទាំង​ពីរ​ចង់​ឲ្យ​រំលង​ហួស​សេចក្តី​សម្រេច​របស់ ICJ។ រឿង​មួយ​ក្នុង​ចំណោម​រឿង​អាក្រក់​បំផុត​ដែល​អាច​កើត​ឡើង​សម្រាប់​រដ្ឋាភិបាល​ថៃ គឺ​ត្រូវ​ធ្វើ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បញ្ចុះ​បញ្ចូល​ទៅ​រដ្ឋាភិបាល​ថៃ​ក្នុង​ករណី ICJ សម្រេច​ប្រឆាំង​នឹង​ថៃ»។
វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​មួយ​ដែល​បាន​នាំ​ឲ្យ​មាន​មហា​បាតុកម្ម​តវ៉ា​លើ​បញ្ហា​ប្រាសាទ​នេះ​តាំង​ពី​ឆ្នាំ ២០០៨។ ដោយ​អង្គុយ​នៅ​ជណ្តើរ​ប្រាសាទ​នេះ លោក ហុង ប៊ុនហេង ដែល​ជា​នគរបាល​ព្រំដែន​ដែល​មាន​បទ​ពិសោធ ១៣ ឆ្នាំ​មក​ហើយ​នោះ​និយាយ​ថា លោក​មិន​ប្រាកដ​ថា​តើ​គាត់​នឹង​ដោះស្រាយ​លើ​បញ្ហា​ចលាចល​របស់​ប្រជា​ពលរដ្ឋ​ដោយ​វិធី​ណា​ល្អ​ទេ។
លោក ប៊ុនហេង បន្ត​ថា៖ «ខ្ញុំ​មិន​ដឹង​ថា តើ​វិធានការ​យ៉ាង​ម៉េច​ទេ ចំពោះ​ប្រជាជន​ដែល​តវ៉ា​។ ខ្ញុំ​គ្រាន់​តែ​ចាំ​ស្តាប់​បញ្ជា​ពី​មេ​បញ្ជាការ​ខ្ញុំ​ប៉ុណ្ណោះ»។
លោក​បន្ត​ថា ថៃ​បាន​ចាប់ផ្តើម​ហោះ​ឧទ្ធម្ភាគចក្រ​យ៉ាង​ទៀង​ទាត់​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ ប៉ុន្តែ​ថា លោក​មាន​ពិសោធ​គ្រប់​គ្រាន់​ដើម្បី​ការពារ​ព្រំដែន​ដើម្បី​ធានា​សន្តិភាព។
លោក​និយាយ​ថា៖ «បើ​ទោះ​បី​ជា​ពួក​គេ​នឹង​ប្រកាស​សាលដីកា នៅ​ថ្ងៃ ទី១១ វិច្ឆិកា ក៏​ដោយ ក៏​ខ្ញុំ​មិន​បារម្ភ​ទាល់​តែ​សោះ​ពីព្រោះ​ខ្ញុំ​មាន​ពិសោធ​គ្រប់​គ្រាន់​ដើម្បី​ការពារ​ទឹក​ដី​ហើយ​ខ្ញុំ​គិត​ថា វា​ជា​ធម្មតា​ទេ»៕

No comments:

Post a Comment

yes