អ្នកតវ៉ាភូមិបឹងកក់កាន់បដារបស់អង្គការសិទ្ធិមនុស្ស Amnesty International
សុំឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ផា
អង្គការសិទ្ធិមនុស្ស Amnesty International បានអំពាវនាវនៅថ្ងៃអង្គារនេះឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកស្រីយ៉ោមបុប្ផា
សកម្មជនសិទ្ធិលំនៅដ្ឋានក្នុងខណៈពេលដែលអង្គការនេះ
ចាប់ផ្តើមយុទ្ធនាការទូទាំងសាកលលោកដើម្បីសុំឲ្យមានអន្តរាគមន៍ដោះលែងអ្នកស្រី។
ការអំពាវនាវនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងតុលាការកំពូលគ្រោងនឹងបើកសវនាការលើបណ្តឹងសារទុករបស់អ្នកស្រីនៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខនេះ
។
លោកស្រី Isabelle Arradon អនុប្រធានទទួលបន្ទុកតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិករបស់អង្គការ
Amnesty International និយាយថា អ្នកស្រី Yorm Bopha
គឺជាអ្នកទោសមនសិការយ៉ាងពិតប្រាកដដែលបានជាប់ឃុំឃាំងពីព្រោះតែសកម្មភាពសិទ្ធិមនុស្សរបស់អ្នកស្រី
។
លោកស្រីនិយាយបន្តទៀតថា សមាជិកនិងអ្នកគាំទ្ររបស់អង្គការនេះរាប់ម៉ឺននាក់នៅជុំវិញពិភពលោកកំពុងចាត់វិធានការតាមដានលើកសំណុំរឿងរបស់អ្នកស្រី Yorm Bopha ដោយអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យដោះលែងអ្នកស្រីដោយអត់មានលក្ខខណ្ឌ។

អ្នកស្រី Yorm Bopha អាយុ៣០ឆ្នាំ ដែលមានកូនម្នាក់ បានត្រូវជាប់ពន្ធនាគារចាប់តាំងពីការចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំ២០១២ ពីបទចោទប្រកាន់ថាបានវាយតប់លើបុរស២នាក់៕
No comments:
Post a Comment
yes