សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

អង្គការOxfamដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុនPepsiCoដោះស្រាយ​បញ្ហា​ដីធ្លី

131126_05
ប្រ​ជាពលរដ្ឋ​ស្រុក​ស្រែ​អំបិល​ដែល​មាន​ទំនាស់​ដីធ្លី​ជា​មួយក្រុម​ហ៊ុន
ស្ករស​កោះកុង​ឡើង​តវ៉ា​នាពេល​កន្លង​មក​​​។ ម៉ៃ​ វីរៈ
វិនិយោគិន​ក្នុង​វិស័យ​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​ដ៏​ធំ​ឈ្មោះ Pepsi Co បាន​ដាក់​សំណើ​សេចក្តី​សម្រេច​របស់​ម្ចាស់​ភាគ​ហ៊ុន​មួយ​ចំនួន ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​ការ​ពន្យល់​ចំពោះ​ករណី​រំលោភ​បំពាន​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា។
ម្ចាស់​ភាគ​ហ៊ុន​ចំនួន ១៤ រួម​ជាមួយ​នឹង​អង្គការ Oxfam កំពុង​បង្កើន​សម្ពាធ​ទៅ​លើ​ក្រុមហ៊ុន Pepsi Co បន្ទាប់​ពី​មាន​ការ​សន្យា​របស់​ក្រុមហ៊ុន Coca-Cola កាល​ពី​ពេល​មុន​នៅ​ខែ​នេះ​ថា «គ្មាន​ការ​អត់​ឱន» ចំពោះ​ការ​រំលោភ​បំពាន​យក​ដីធ្លី។
ការ​ស៊ើប​អង្កេត​របស់​អង្គការ Oxfam កាល​ពី​ខែ​មុន​បាន​រក​ឃើញ​ថា ក្រុមហ៊ុន Pepsi Co ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុនAssociated British Foods (ABF) និង​សាខា​ទិញ​សិទ្ធិ​របស់​ខ្លួន បាន​ពាក់​ព័ន្ធ​នឹង​នៅ​ក្នុង​ការ​រំលោភ​បំពាន​យក​ដីធ្លី​ហិង្សា​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Pepsi Co និង ក្រុមហ៊ុន ABF មិន​ទាន់​បាន​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ធ្វើ​ឡើង​នៅ​ក្នុង របាយ​ការណ៍​របស់​អង្គការ Oxfam នេះ​នៅ​ឡើយ​ទេ។
នៅ​ក្នុង​របាយ​ការណ៍ នេះ អង្គការ Oxfam បាន​លើក​ឡើង​អំពី​ករណី​រំលោភ​យក​ដីធ្លី​ឆ្នាំ ២០០៦ ក្នុង​ស្រុក ស្រែអំបិល ខេត្ត កោះកុង ថា ក្រុមហ៊ុន​ពីរ​របស់​ក្រុមហ៊ុន​ស្ករស Kon Kaen Sugar Co. Ltd របស់ ថៃ ដែល​លក់​ស្ករ​ទៅ​សាខា​ទិញ​សិទ្ធិ​ដែល​ផលិត​ផលិតផល​ឲ្យ​ក្រុមហ៊ុន Coca-Cola និង ក្រុមហ៊ុន PepsiCo គឺជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បណ្តេញ​ប្រជាជន ចំនួន ៤៥៦ គ្រួសារ​ចេញ​ពី​សម្បទាន​ដី​របស់​ពួក​គេ។

អ្នក​ស្រី Judy Beals អ្នក​គ្រប់​គ្រង​យុទ្ធនាការ​សម្រាប់​កម្មវិធី​យុទ្ធនាការ​នៅ​ពី​ក្រោយ ម៉ាក​សញ្ញា​របស់​អង្គការ Oxfam បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «សម្ពាធ​កំពុង​កើន​ឡើង​លើ​ក្រុមហ៊ុន Pepsi Co ឲ្យ​ដោះស្រាយ​បញ្ហា​ការ​ពិត​នៃ​ចង្វាក់​ផ្គត់​ផ្គង់​របស់​ខ្លួន»។
អ្នក​ស្រី​បាន​បន្ត​ថា៖ «ក្រុមហ៊ុន​កំពុង​តែ​ទុក​ឲ្យ​ខ្លួន​ឯង​បើក​ចំហ​ចំពោះ​ហានិភ័យ​ដ៏​ធំ ប្រសិន​បើ​ខ្លួន​បរាជ័យ​មិន​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​ទិញ​គ្រឿង​ផ្សំ​។ ក្រុមហ៊ុន Coca-Cola បាន​កំណត់​អត្ត​សញ្ញាណ​រួច​ហើយ​ចំពោះ​ហានិភ័យ​ទាំង​នេះ​ហើយ​បាន​ធ្វើ​ការ​សន្យា​ថា​នឹង​ដោះស្រាយ​វា។ សំណួរ​ដែល​វិនិយោគិន​គួរ​សួរ​គឺ​ថា៖ ហេតុ​អ្វី ក្រុមហ៊ុន Pepsi Co រហូត​មក​ដល់​ពេល​នេះ​នៅ​ពី​ក្រោយ?»
ក្រុមហ៊ុន Pepsi Co មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ។
សេចក្តី​សម្រេច​របស់​ម្ចាស់​ភាគ​ហ៊ុន​មួយ​ចំនួន​ទាំង​នោះ​នឹង​ត្រូវ​បោះឆ្នោត​នៅ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Pepsi Co នៅ​ដើម​ឆ្នាំ​ក្រោយ។
អ្នក​ស្រី Beals បាន​ថ្លែង​បន្ត​ថា៖ «ក្នុង​នាម​ជា​ម្ចាស់​ភាគ​ហ៊ុន យើង​ចង់​ដឹង​ថា តើ​ក្រុមហ៊ុន Pepsi Co កំពុង​ធ្វើ​អ្វី​ដើម្បី​ធានា​ថា អ្នក​ផ្គត់ផ្គង់​របស់​ខ្លួន​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​ទទួល​ខុស​ត្រូវ​និង ការពារ​មិន​ឲ្យ​មាន​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​បន្ទាប់​ពី​តម្លៃ​កិត្តិយស និង​ប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន»។
ដោយ​សរសើរ​ចំពោះ​សំណើ​សេចក្តី​សម្រេច​នេះ ប្រជាជន​ជាង ២៥០ ០០០ នាក់ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​គាំទ្រ​យុទ្ធនាការ​របស់​អង្គការ Oxfam និង​បាន​យក​ញត្តិ​នេះ​ទៅ​ប្រគល់​ឲ្យ​រោងចក្រ​របស់​ក្រុមហ៊ុន​នេះ​នៅ សហរដ្ឋ អាមេរិក។
ការ​នាំ​ចេញ​ស្ករ​របស់​កម្ពុជា​បាន​ឈាន​ដល់ ១៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១១ ហើយ​ប្រហែល ៩០ ភាគរយ​នៃ​ការ​នាំ​ចេញ​ទាំង​នេះ​គឺ​ទៅ​សហភាព​អឺរ៉ុប ក្រោម​គំនិត​ផ្តួច​ផ្តើម​ពាណិជ្ជ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​លើក​លែង​តែ​អាវុធ​ដែល​ជា​ការ​នាំ​ចូល​រួច​ពន្ធ​ពី​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក៕

No comments:

Post a Comment

yes