សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 4, 2013

លោកឈាងវុនប្រាប់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែនទែន


ប្រធាន​គណកម្មការ​ព័ត៌មាន​នៃ​រដ្ឋសភាជាតិ លោក ឈាង វុន  បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ជាពិសេស​គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​តែម្តង។ លោក បាន​ព្រមាន​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ទាំងនោះ ដែល​ចូលចិត្ត​លូកដៃ​ក្នុង​បញ្ហានយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​ប្រយ័ត្ន​ខ្លួន​ផងដែរ។

ថ្លែង​នៅ​ចំពោះ​ក្រុមអ្នកកាសែត​នា​វិមាន​រដ្ឋសភាជាតិ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក ឈាង វុន ប្រធាន​គណកម្មការ​ព័ត៌មាន​នៃ​រដ្ឋសភា បាន​រិះគន់ខ្លាំងៗចំពោះ​អ្នកសារព័ត៌មាន​ខ្មែរ​ធ្វើការ​ឲ្យ​ការ​សែត​បរទេស​មួយចំនួន​ដែល​ផ្សាយ​ជា​ខេមរភាសា​ថា សរសេរ​មិនបាន​គោរព​ទៅតាម​វិជ្ជាជីវៈ​ខ្លួន​ជា​អ្នកសារព័ត៌មាន​ពិតប្រាកដ​នោះទេ ដោយ​ហ៊ាន​សរសេរ​ចូលក្នុង​បញ្ហានយោបាយ​កម្ពុជា។
អ្នកតំណាងរាស្ត្រ​ជាន់ខ្ពស់​បក្ស​កាន់អំណាច​រូបនេះ បាន​ផ្តាំ​ទៅ​ក្រុម​អ្នកសារព័ត៌មាន ឬ​ប្រព័ន្ធ​ផ្សាយ​បរទេស​ទាំងនោះ ឲ្យ​ប្រយ័ត្ន​ខ្លួន​ឲ្យ​បាន​មែនទែន ពីព្រោះថា អ្នកព័ត៌មាន​ទាំងនោះ មិន​ឈរលើ​គោលការណ៍​ឯករាជ្យ ពោលគឺ​អ្នកព័ត៌មាន​មិន​ចំ​ជា​អ្នកព័ត៌មាន អ្នកនយោបាយ​មិន​ប្រាកដជា​អ្នកនយោបាយ​ឡើយ។

លោក ឈាង វុន បាន​បន្តថា នៅ​ថ្ងៃ​ណាមួយ​លោក​នឹង​ហៅ​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ​ទៅ​ជជែក​គ្នា​នៅក្នុង​រដ្ឋសភា ឲ្យ​ដឹង​សរ​ខ្មៅ​ម្តង កុំ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងនោះ​សរសេរ​បំផ្លើស​ខុសពី​ការពិត ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សង្គម។

យ៉ាងណាក៏ដោយ​ជុំវិញ​បញ្ហា​នេះ​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​កម្ពុជា បាន​យល់ឃើញថា សេរីភាព​ផ្នែក​សារព័ត៌​មាននៅ​កម្ពុជា​នៅតែមាន​កំរិត​ទាប​ដដែល ពីព្រោះ​អ្នកព័ត៌មាន​តែងតែ​ទទួលរង​នៅ​ការ​គ​ម្រា​ប​កំហែង ប្តឹងផ្តល់ និង​ដល់​ថ្នាក់​សម្លាប់​ផង​ក៏មាន។ ម្យ៉ាងវិញទៀត ពួកគេ​បាន​រិះគន់ថា នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើនណាស់​ដែល​មិនមាន​ភាព​ឯករាជ្យ ពោលគឺ​គាំទ្រ​បក្ស​កាន់អំណាច​ទាំងស្រុង​តែម្តង៕

No comments:

Post a Comment

yes