សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

ស្ត្រី​មុខ​ដូច​លោកម៉ៅសេទុងមាន​ប្រាក់​ច្រើនតែ​អភ័ព្វ​ស្នេហ៍

131202_21b
អ្នកស្រី ឈិន យ៉ាន សម្ដែង​ជាលោក ម៉ៅ សេងទុង
 ស្ត្រី​វ័យ​៥៧​ឆ្នាំ​ ឈិន យ៉ាន គ្រាន់តែ​ជា​នារី​មេផ្ទះ​ម្នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ​គឺ​ ស្ត្រី​ចិន​រូប​នេះ​មាន​មុខមាត់​ដូច​អតីត​មេដឹកនាំ​បដិវត្ដន៍​ចិន​លោក ម៉ៅ សេទុង សឹងតែ​បេះបិទ​តែ​ម្ដង។
នៅ​ឆ្នាំ​២០០៦ អ្នកស្រី ឈិន យ៉ាន បាន​សម្រេចចិត្ត​ប្រើប្រាស់​មុខមាត់​ស្រដៀង​នឹង​លោក​ ម៉ៅ សេទុង​ របស់​ខ្លួន​ដើម្បី​ប្រកបរបរ​សម្ដែង​ធ្វើ​ត្រាប់​តាម​លោក ជា​ថ្នូរ​នឹង​ប្រាក់​ជួល​ដ៏ច្រើន​ក្រាស់ ក្រែល។ ពេល​សម្ដែង​ធ្វើ​ត្រាប់​នេះ អ្នកស្រី​តែង​ស្លៀក​ឈុត​ពណ៌​ប្រផេះ ឬ​គគីរ​ដែល​ជា​ម៉ូដ​ប្រចាំ​ត្រកូល​របស់​លោក ​ម៉ៅ សេទុង និង​សិត​សក់​ច្បូត​ទៅ​ក្រោយ​បង្ហាញ​ថ្ងាស​ទូលាយ​ដូច​មេដឹកនាំ​បដិវត្ដន៍​រូប​នេះ​តែ​ម្ដង។ អ្នកស្រី​ត្រូវ​ពាក់​ស្បែកជើង​ម៉ូដ​ទាហាន​ប៉ារ៉ា​លេខ​ធំ​ដូច​បុរស​ដោយ​មាន​ប៉ូវ​អេប៉ុង​ពី​ខាង​ក្នុង។
ជាទូទៅ​ការ​សម្ដែង​ធ្វើ​ត្រាប់​របស់​អ្នកស្រី ឈិន យ៉ាន តាម​លោក ម៉ៅ សេទុង ម្ដង​មាន​រយៈពេល​៤០​នាទី។ អ្នកស្រី​តែង​ចាប់ផ្ដើម​ដោយ​លើក​ដៃ​ស្វាគមន៍ ជក់បារី​ និង​សម្លឹង​មើល​ហ្វូង​មហាជន​យ៉ាង​ម៉ឺងម៉ាត់​ស្ងៀមស្ងាត់។ មនុស្ស​ដែល​មក​ទស្សនា​ការ​សម្ដែង​នេះ​ តែង​លាន់​មាត់​សរសើរ​ថា អ្នកស្រី​ពិតជា​ដូច​លោក ម៉ៅ សេទុង ពិតៗ។

ដើម​ឡើយ អ្នកស្រី​អាច​រក​កម្រៃ​បាន​ប្រមាណ​៣០០​ដុល្លារ​សម្រាប់​ការ​សម្ដែង​ធ្វើ​ ត្រាប់​ម្ដង ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ខ្លួន​អ្នកស្រី យ៉ាន បាន​ឡើង​ដល់​១​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​ការ​សម្ដែង​មួយ​លើក។
ថ្វីដ្បិត​ តែ​ចំណូល​របស់​អ្នកស្រី​ខ្ពស់​មិន​ចាញ់​តារា​ល្បី​មួយ​ចំនួន​មែន ប៉ុន្តែ​ការ​មាន​មុខមាត់​ដូច​លោក ម៉ៅ សេទុង បាន​ធ្វើឲ្យ​ជីវិត​គូស្រក​របស់​អ្នកស្រី​រកាំរកូស ដោយ​កាលពី​ឆ្នាំ​២០១០​មាន​ព័ត៌មាន​លេចឮ​ថា អ្នកស្រី​ត្រូវ​ស្វាមី​សុំលែង​ព្រោះ​តែ​បុរស​រូប​នោះ​ត្អូញ​ថា៖ «​ពិបាក​ទ្រាំ​ណាស់ ព្រោះ​រាល់​យប់​លោក​មាន​អារម្មណ៍​ថា ហាក់បី​ដូច​រួម​ដំណេក​ជាមួយ​លោក ម៉ៅ សេទុង​ អ៊ីចឹង»៕ 

No comments:

Post a Comment

yes