សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

ការ​ចំណាយ​នៅ​ថៃ​អាច​រងគ្រោះ​ថែម​ទៀត

131202_14
ក្រុម​បាតុករប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ។ បាតុកម្ម​នេះ​បាន​ធ្វើ​ឲ្​យ​ប៉ះ​
ពាល់ដល់​ទំនុក​ចិត្ត​អតិថិជន។ B.g
 អគ្គនាយក​ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​ធនាគារ​កណ្តាល​ថៃ បាន​ថ្លែង​ថា ការ​ធ្លាក់​ចុះ​ទំនុក​ចិត្ត​អតិថិជន​ដែល​បង្ក​ឡើង​ដោយសារ​ការ​ធ្វើ​បាតុកម្ម នយោបាយ​ដែល​កំពុង​បន្ត​កើតឡើង​នៅ​ប្រទេស​ថៃ​នោះ អាច​ជំរុញ​ឲ្យ​សន្ទស្សន៍​អារម្មណ៍​ចំពោះ​ការ​ចំណាយ​ឯកជន​នៅ​ចុង​ឆ្នាំ ធ្លាក់​ចុះ។
លោកស្រី Roong Mallikamas បាន​ថ្លែង​ថា៖ «​ដោយសារ​សូចនាករ​សេដ្ឋកិច្ច​របស់​ធនាគារ​កណ្តាល​កាលពី​ខែ​តុលា​មិន​បាន រាប់​បញ្ចូល​បាតុកម្ម​នយោបាយ​កាលពី​ខែ​វិច្ឆិកា​នោះ សន្ទស្សន៍​អារម្មណ៍​អតិថិជន​អាច​បន្ត​ធ្លាក់​ចុះ ហើយ​ចុងក្រោយ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ​ឯកជន»។
លោកស្រី Mallikamas បាន​បដិសេធ​អធិប្បាយ​ថា​តើ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក​អាច​នឹង​បន្ត​ធ្លាក់​ចុះ​ដែរ​ឬ​យ៉ាង​ណា​នោះ តែ ​លោកស្រី​បាន​បញ្ជាក់​យ៉ាង​ខ្លី​ពី​ការ​បន្ត​ចំណាយ​លើ​ទំនិញ​ប្រើប្រាស់​ដែល មិនមែន​ជា​ទំនិញ​ប្រើប្រាស់​បាន​យូរ និង​ការ​ធ្លាក់​ចុះ​ការ​ចំណាយ​លើ​ការ​ទិញ​រថយន្ត និង​ទំនិញ​ប្រើប្រាស់​បាន​យូរ​។
សន្ទស្សន៍​តម្រូវការ​ប្រើប្រាស់​ឯកជន​នៅ​ខែ​តុលា​បាន​បង្ហាញ​កំណើន​សូន្យ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ប្រជាពលរដ្ឋ​ថៃ​នៅ​តែ​បន្ត​ប្រុងប្រយ័ត្ន នៅ​ពេល​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ទំនុក​ចិត្ត និង​កំណើន​បំណុល​គ្រួសារ​។

តម្រូវការ​ទំនិញ​ប្រើប្រាស់​មិន​បាន​យូរ ជាពិសេស​ការ​នាំ​ចូល​គ្រឿង​ម៉ាស៊ីន​ដែល​ប្រើប្រាស់​មិន​បាន​យូរ គ្រឿង​អេឡិចត្រូនិក និង​ឥន្ធនៈ បាន​កើនឡើង​ក្នុង​កម្រិត​មធ្យម តែ​ការ​ចំណាយ​លើ​ទំនិញ​ប្រើប្រាស់​ជាប់​បាន​យូរ​បាន​ធ្លាក់​ចុះ​ខ្លាំង ធៀប​នឹង​កំណើន​ខ្ពស់​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន នៅពេល​ដែល​កម្មវិធី​បង្វិល​ប្រាក់​ពន្ធ​ដល់​អ្នក​ទិញ​រថយន្ត​លើក​ដំបូង​បាន បញ្ចប់​។
កាលពី​ថ្ងៃ​ពុធ គណៈកម្មាធិការ​រៀបចំ​គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​កណ្តាល​ថៃ បាន​ទម្លាក់​អត្រា​ការ​ប្រាក់​គោល​ដោយ​គ្មាន​ការ​គ្រោង​ទុក​ចំនួន​០,២៥​ភាគរយ​មក​នៅ​ត្រឹម​២,២៥​ភាគរយ បន្ទាប់ពី​ប្រទេស​នេះ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ទាប​នៅ​ត្រីមាស​ទី​បី និង​ទទួល​រង​នូវ​កំណើន​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ដែល​បង្ក​ឡើង​មួយ​ផ្នែក​ដោយ​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​ប្រទេស​នេះ​៕

No comments:

Post a Comment

yes