សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 7, 2013

ជ្រើសរើស​និស្សិត​សិស្ស​ចូល​សិក្សា​វគ្គ​នាយទាហាន​សកម្ម​ជំនាន់​​ទី​១៨​នាយ​ទាហានជើងគោក​ជំនាន់​ទី​៦​និង​នាយទាហាន​បន្ដវេន​ជំនាន់​ទី​៧

អនុ​គណៈកម្មការ​ជ្រើស​រើស​និង​ត្រួតពិនិត្យ​លក្ខណសម្បត្ដិ​និស្សិត​ សិស្ស​របស់​ក្រសួងការពារជាតិ​ បាន​ រៀបចំ​ក្រុមការងារ​ជ្រើសរើស​ដោយ​ មាន​សមាសភាព​ចូលរួម​មក​ពី​បណ្ដា​កងឯកភាព​នាយកដ្ឋាន​បុគ្គលិក​ នាយក​ដ្ឋា​ន​អធិការកិច្ច​ នាយកដ្ឋាន​នីតិកម្ម​ នាយកដ្ឋាន​ព័ត៌មាន​ សាកលវិទ្យាល័យ​ ការពារ​ជាតិ​ មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ទីចាត់ការ​បុគ្គលិក​ ទីចាត់ការ​ហ្វឹកហ្វឺន​ ការិយាល័យ​ទី​១​ កងទ័ពជើងគោក​ និង​ បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ។​
​សមាសភាព​ក្រុមការងា​នេះ​មាន​ភារកិច្ច​ធ្វើ​ការងារ​ជ្រើសរើស​ដោយ​អនុ​ វត្ដ​តាម​ប្រកាស​ និង​កម្មវិធី​ជ្រើសរើស​ របស់​ក្រសួងការពារជាតិ​ ដោយ​សហ​ ការ​រៀបចំ​ទីកន្លែង​ជ្រើសរើស​ ប្រព័ន្ធ​ ផ្សព្វផ្សាយ​ មាន​ស្ថានីយ​វិទ្យុ​ ទូរទស្សន៍​ ខ​.​ភ​.​ម​ ដើម្បី​ផ្សព្វផ្សាយ​សេចក្ដី​ជូន​ ដំណឹង​ ឱ្យ​បាន​ដល់​មូលដ្ឋាន​ភូមិ​-​ឃុំ​ ឬ​សង្កាត់​ សំដៅ​ឱ្យ​បេក្ខជន​ និស្សិត​ សិស្ស​ទាំង​២​ភេទ​ដែល​រស់នៅ​តាម​ បណ្ដា​ខេត្ដ​ឆ្ងាយៗ​ មួយ​ចំនួន​បាន​ជ្រួត​ ជ្រាប​នូវ​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​ នេះ​ ។​ ចំពោះ​ទីកន្លែង​ជ្រើសរើស​តាម​ បណ្ដា​យោធភូមិ​ភាគ​ធ្វើ​ជា​សេនាធិការ​ឱ្យ​អនុ​គណៈកម្មការ​ជ្រើសរើស​ងាយ​ ស្រួល​បូក​សរុប​របាយការណ៍​ជូន​ក្រសួងការពារជាតិ​ ។​
​ការ​រៀបចំ​ទីកន្លែង​នេះ​ ដើម្បី​បង្ក​ លក្ខណ​ងាយស្រួល​ដល់​បេក្ខជន​និស្សិត​ សិស្ស​ទាំង​២​ភេទ​ដែល​មាន​ទីលំនៅ​តាម​បណ្ដា​ខេត្ដ​ឆ្ងាយៗ​មួយ​ចំនួន​ជួប​បញ្ហា​ក្នុង​ការ​ចំណាយ​លើ​មធ្យោបាយ​និង​កន្លែង​ ស្នាក់​នៅ​ ។​ ទីកន្លែង​ជ្រើសរើស​មាន​ដូច​ ជា​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ យោធភូមិ​ភាគ​ទី​១-២-៣-៤​និង​ទី​៥​ ។​ ចាប់ផ្ដើម​ចែក​ពាក្យ​ចូល​ប្រឡង​ចាប់ពី​ ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ ។​ បេក្ខជន​ និស្សិត​ សិស្ស​ ទាំង​២​ភេទ​ដែល​មាន​បំណង​ស្ម័គ្រចិត្ដ​ ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ចូល​ប្រឡង​ជ្រើសរើស​វគ្គ​នាយទាហាន​ទាំង​៣​ជំនាន់​ ត្រូវ​ ផ្អែក​តាម​ការ​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ​ ។​

​លោក​វរសេនីយ៍ឯក​ ងួ​ន​ តារា​ នាយ​ការិយាល័យ​បណ្ដុះបណ្ដាល​នាយកដ្ឋាន​ បុគ្គលិក​ក្រសួងការពារជាតិ​ និង​ជាស​មា​ជិ​ក​ អនុ​គណៈកម្មការ​ជ្រើសរើស​បានឱ្យ​ ដឹង​កាលពី​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ថា​ ចំពោះ​តួលេខ​នៃ​ការ​បណ្ដុះបណ្ដាល​ដូច​ ជា​នាយទាហាន​សកម្ម​ទាំង​១៧​ជំនាន់​បាន​ ចំនួន​១.៥៧១​នាក់​ នាយទាហាន​ទ័ព​ជើង​ គោក​៥​ជំនាន់​ចំនួន​ ១.០៤១​នាក់​ និង​នាយទាហាន​បន្ដវេន​៦​ជំនាន់​ចំនួន​ ១.៧៥០​នាក់​ ។​ ចំពោះ​អត្ថប្រយោជន៍​ មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ លេខ​០៤៤​ប្រ​.​ក​២០១៣-​០៤៥​ប្រ​.​ក​២០១៣​និង​០៤៦​ប្រ​.​ក​២០១៣​ ដែល​ចុះហត្ថលេខា​ដោយ​លោកនាយ​ឧត្ដមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ដែល​ មាន​បិទ​ផ្សាយ​នៅ​តាម​ទីតាំង​ដូចដែល​បាន​រៀបរាប់​ជូន​ខាងលើ​ ៕

No comments:

Post a Comment

yes