មន្ត្រី ឲ្យដឹងថា រាជរដ្ឋាភិបាល បានរៀបចំឲ្យមានអ្នកនាំពាក្យនៅតាមបណ្តាខេត្តនានា ដើម្បីឆ្លើយឆ្លងព័ត៌មានជាមួយអ្នកកាសែត ដែលនឹងបង្កភាពងាយស្រួលសម្រាប់អ្នកសារព័ត៌មាន។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(NCDD) ប្រាប់VODថា នៅក្នុងសប្តាហ៍នេះ ក្រសួងមហាផ្ទៃ បានចាត់ទុកមន្ត្រីនៅតាមបណ្តាខេត្តរួចហើយ ឲ្យធ្វើជាអ្នកនាំពាក្យ ទៅប្រព័ន្ធផ្សព្វផ្សាយ។ លោកបន្តថា ក្រសួងនឹងដាក់បង្ហាញឈ្មោះអ្នកនាំពាក្យនិងលេខទំនាក់ទំនងនៅលើគេហទំព័រ(www.ncdd.gov.kh)ដើម្បីឲ្យអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋអាចសាកសួរបាន។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល មិនទាន់បានចាត់តាំងអ្នកនាំពាក្យឲ្យបានគ្រប់ក្រសួង និងស្ថាប័នរដ្ឋនៅឡើយទេ។ ក្រសួងមួយចំនួនប៉ុណ្ណោះ ដែលមានអ្នកនាំពាក្យ ដូចជាក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងក្រសួងការពារជាតិជាដើម៕
No comments:
Post a Comment
yes