សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

ព្រះសង្ឃនិង​ពលរដ្ឋបន្ត​ដង្ហែ​ក្បួនមក​ភ្នំពេញឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

ព្រះសង្ឃ និង​ពលរដ្ឋ​មកពី​បណ្តា​ខេត្ត​ចំនួន​៥ រួម​នឹង​សកម្មជន​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ចន្ទ​នេះ បន្ត​ដើរ​ដង្ហែ​ក្បួន​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ចូល​រួ​ម​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ខួប​លើក​ទី​៦៥ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
តំណាង​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កំពង់ស្ពឺ លោក ផល វណ្ណៈ ឲ្យដឹងថា ព្រះសង្ឃ​ជាង​៣០​អង្គ និង​ពលរដ្ឋ​ជាង​៣០​នាក់ កំពុង​បន្ត​ដង្ហែ​ក្បួន មក​ដល់​វត្ត​កន្សែង​សំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។ លោក​ថា ការ​ដង្ហែ​ក្បួន​រយៈពេល​ពីរ​ថ្ងៃនេះ មិន​មាន​ការរារាំង​ពី​អាជ្ញាធរ​ទេ ហើយ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ បាន​ចូលរួម​ដង្ហែ និង​ផ្តល់​ជា​សម្ភារ​មួយចំនួន​ដូចជា ទឹក​សុទ្ធ បាយ ថវិកា ដល់​ក្រុម​អ្នក​ដង្ហែ​ក្បួន​។​
លោក ផល វណ្ណៈ ឲ្យដឹងទៀតថា ប្រជាពលរដ្ឋ​មកពី​ខេត្ត​ចំនួន​៤​ផ្សេងទៀត ដូចជា ស្វាយរៀង ពោធិ៍សាត់ កំពង់ធំ និង​ខេត្ត​កំពត ក៏​កំពុង​ដើរ​មក​ភ្នំពេញ​ផងដែរ​។ លោក​បញ្ជាក់ថា អំ​ទ្បុង​ក្បួន​ដង្ហែ ព្រះសង្ឃ និង​ពលរដ្ឋ ក៏​ផ្សព្វផ្សាយ​ពី​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ផងដែរ​។​

​ព្រះ​សង្ឈ និង​ប្រជាពលរដ្ឋ មកពី​បណ្តា​ខេត្ត​ទាំង​៥ ចាប់ផ្តើម​ក្បួន​ដង្ហែ ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ហើយ​នឹង​មកដល់ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ៕

No comments:

Post a Comment

yes