សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 18, 2014

ផ្ទុះគ្រាប់បែកក្នុងហ្វូងបាតុករនៅថៃបណ្តាលអោយមនុស្សជាច្រើនរងរបួស

628x471

យោងតាមប្រភពពត៌មានស៊ិនហួរបានអោយដឹងថា មាន បាតុករប្រឆាំងរដ្ឋាភិបាលថៃ ចំនួន២៨នាក់បានរងរបួសធ្ងន់ ស្រាល ដោយសារតែឧបទ្ទវហេតុផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង បាងកក កាលពីម្សិលមិញនេះ។ ជនរងគ្រោះត្រូវបានបញ្ចូនទៅ កាន់មន្ទីរពេទ្យផ្សេងគ្នា ដើម្បី ធ្វើការព្យាបាល ហើយក្រុម ប៉ូលីស និងយោធាក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការ ស៊ើបអង្កេតករណីផ្ទុះនេះ។ ប្រភពពត៌មានបានអោយដឹងថា គ្រាប់បែកនោះត្រូវបាន ជនអនាមិកបោះចេញពីអាគារជាន់ទី៣ ចូលហ្វូងបាតុករ នេះបើតាមសំដីសន្តិសុខរបស់បក្ស ប្រឆាំង People’s Democratic Reform Committee (PDRC)។
តាមរបាយការណ៍បាន អោយដឹងថា គ្រាប់បែកនោះបានផ្ទុះ ឡើងនៅជិតមេដឹកនាំក្រុមបាតុករ លោក ស៊ូថេប ថងស៊ូបាន ហើយក្រោយពីកើតហេតុ លោក ស៊ូថេប ត្រូវបានគេជំលៀសចេញពីកន្លែងកើតហេតុ។

No comments:

Post a Comment

yes