សម្រាប់រដូវរងានាឆ្នាំនេះ ស៊ីតុណ្ហភាព ដែលចុះត្រជាក់ខ្លំាងគេ នឹងកើតឡើងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ ខាងមុខ ស្ថិតនៅតាមបណ្តា ខេត្ត មួយចំនួន នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤នេះ។
លោក ចាន់ យុត្ថា បានថ្លែងថា ក្រោយពីមានការតាមដានស្តីអំពីអាកាសធាតុ ឃើញថា ស៊ីតុណ្ហភាព ត្រជាក់ខ្លាំង នឹងកើតឡើងនៅថ្ងៃទី២២ ខែមករា ខាងមុខនេះ។ ស្ថានភាពស៊ីតុណ្ហភាពដូចខាងក្រោម ៖
- ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង :14-16C
- រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ធំ ក្រចេះ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង :17-18C
- ខេត្តតាកែវ កំពត ព្រះសីហនុ កោះកុង: 19-21C។
- នៅថ្ងៃទី 23 សីតុណ្ហភាពអប្បរមា នឹងងើបឡើងបន្តិចវិញ ហើយចាប់ពីថ្ងៃ
ទី 24 ទៅ នឹងកើនឡើង ជាបន្តបន្ទាប់។
- រដូវរំហើយឆ្នាំនេះ អាចនឹងបញ្ចប់នៅថ្ងៃទី24 ខែមករា ឆ្នាំ 2014៕
No comments:
Post a Comment
yes