សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 8, 2014

សុខភាព​លោកវ​ន់ពៅបាន​ធូរស្រាល​បន្តិច​នៅថ្ងៃនេះ​​

មណ្ឌល​អប់រំ​កែប្រែ​ម​៣ជាកន្លែងដែលលោក វន់ ពៅ ជាប់ឃុំ
​(រូបភាពដោយ ញឹម សុខន)

សុខភាព​របស់​ប្រធាន​សមាគម​ប្រជា​ធិប​តេ​យ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វ​ន់ ពៅ ដែល​សមត្ថកិច្ច​ចាប់​យក​ទៅ​ឃុំខ្លួន នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ បាន​ធូរស្រាល​បន្តិច​នៅថ្ងៃនេះ​។​
​បន្ទាប់​ពី​ចូល​ពិនិត្យ​ស្ថានភាព​សុខភាព និង​ផ្តល់​ថ្នាំ​ដល់​លោក​ វ​ន់ ពៅ ​និង​អ្នក​ជាប់​ឃុំ ផ្សេងទៀត នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣​នៅ​ប្រពាំង​ថ្លុង​ខេត្ត​កំពង់ចាម​នៅ​រសៀល​នេះ លោក ខាត់ អាន​ ពេទ្យ​អង្គការ​លីកាដូ​មានប្រ​ប្រសាសន៍ថា របួស​នៅ​លើ​ក្បាល​លោក ​វ​ន់ ពៅ ដែល​បែក​១០​ថ្នេរ នោះ​បាន​កាត់ចេញ​៣​ថ្នេ​រហើយ​។ លោក ខាត់ អាន ​ក៏​បាន​ឲ្យដឹង​ទៀត លោក វ​ន់ ពៅ នៅ​មាន​ស្នាម​របួស​មួយចំនួនទៀត​នៅលើ​ដងខ្លួន​ផងដែរ​។​
​លោក វ​ន់ ពៅ ក៏បាន​អំពាវនាវ​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​ជួយ​អន្តរាគមន៍ ផ្លូវ​ច្បាប់​ជួយ​រូប​លោក​ផង​។​
​លោក​ ថេង សាវឿន អ្នកសម្របសម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ដែល​សមត្ថកិច្ច​ចាប់​ទៅ​ជាមួយ​លោក វ​ន់ ពៅ ដែរនោះ ក៏​មាន​របួស​បែកក្បាល​៧​ថ្នេរ និង​មាន​របួស​នៅ​លើ​ខ្លួន​មួយចំនួន​ទៀត​ដែរ​។​

​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា សមត្ថកិច្ច​បាន​បង្ក្រាប​លើក​ម្មករ ដែល​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នូល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ដែល​​បណ្តាលឲ្យ​កម្មករ​៥​នាក់​ស្លាប់​៤០​នាក់​រងរបួស និង​២៣​នាក់​ត្រូវ​ចាប់ខ្លួន​ទៅ​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ក្នុង​ខេត្ត​កំពង់ចាម​៕

No comments:

Post a Comment

yes