សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 26, 2014

ថ្នាក់ដឹកនាំ​សហជីពថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​ការបិទ​សិទ្ធ​សេរី​ភាព​ក្នុង​ការប្រមូលផ្តុំ​​

លោកហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ថ្លែងទៅកាន់​អ្នក​
សារ​ព័ត៌មាន​នៅ​ជិត​ស្ពាន​នាគ (រូបថត​ ណាត សុភាព)

ថ្នាក់ដឹកនាំ​សហជីព​ទាំង​៩  កម្មករ និង​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ថ្កោលទោស​រដ្ឋាភិបាល ចំពោះ​ការរារាំង និង​ការ​បំបិទ​សិទ្ធិសេរីភាព​ពួកគេ ក្នុង​ការប្រមូលផ្តុំ ធ្វើ​បាតុ​កម្ម​​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​។
​ការប្រកាស​ថ្កោលទោស​នេះ ធ្វើឡើង​ខណៈ​ដែល​ក្រុម​សហជីព កម្មករ និង​ប្រជាពលរដ្ឋ ប្រមាណ​៣ពាន់​​នាក់ ត្រូវបាន​អាជ្ញាធរ​រាប់រយ​នាក់ រារាំង​មិនឲ្យ​មាន​ការប្រមូល​ផ្តុំ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ តាម​ការគ្រោងទុក​របស់​ពួកគេ នៅ​ថ្ងៃ​ទី​២៦​ខែ​មករា​នេះ​។
​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ថ្នាក់​ដឹកនាំ​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ៩ នៅតែ​ព្យាយាម​ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ​យ៉ាងតិច​១៦០​ដុល្លារ​ក្នុង​មួយខែ បើ​ទោះ​អាជ្ញាធរ​បិទ​ច្រកចេញ​ចូល​ទៅ​កាន់​ទីលាន​ប្រជា ធិប តេយ្យ​ក៏​ដោយ​។ តាម​ការគ្រោងទុក  អ្នករត់​ម៉ូតូឌុប អ្នក​រត់​ម៉ូតូ​កង់​បី អាជីវករ សិស្ស និស្សិត មន្ត្រី រាជការ និង​ពលរដ្ឋ​ប្រមាណ​១០០០០​នាក់ និង​ចូលរួម​ធ្វើ​បាតុកម្ម​នេះ​។ តែ​ទោះជា​យ៉ាងណា រហូត​មក​ដល់​​ម៉ោង​​ជាង​១០​នេះ គេ​​សង្កេតឃើញ​មាន មន្ត្រី​សហជីព កម្មករ និង​ប្រជា​ពលរដ្ឋ​​​ប្រមាណ​ជា ៣​ពាន់​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​ស្ពាន​នាគ នៅ​វត្ត​ភ្នំ និង​​ផ្លូវភ្លោះ​មុខ​ធនាគារ​កាណាឌីយ៉ា​។​

​កាលពី​ថ្ងៃ​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​ទៅ​ប្រធាន​សហព័ន្ធ​សហជីព និង​សមាគម​ទាំង​៩​នោះ មិន​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​នេះ​ទេ ហើយ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាក់ដឹកនាំ​សហជីព ទាំងនោះ ប្រសិនបើ​បាតុកម្ម និង​ការ​ដង្ហែ​ក្បួន​ណាមួយ ធ្វើ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម និង​មាន​ការប៉ះទង្គិច​៕

No comments:

Post a Comment

yes