សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 26, 2014

ក្រុម​បាតុករ​និង​កម្លាំង​សន្តិសុខ​ប៉ះ​ទង្គិច​គ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ

ប៉ូលិស ទីលាន​ប្រជាធិបតេយ្យ ៦១០
កង​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ គណៈ​
មាន​ក្រុម​អ្នក​តវ៉ា​ប៉ុនប៉ង​ចូល​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ 
នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤

ក្រុម​បាតុករ​ចម្រុះ ដែល​មាន​កម្មករ សហជីព អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រវាយប្រតប់​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ដណ្ដើម​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ នៅ​រាជធានី​ភ្នំពេញ។
ក្រុម​អ្នក​តវ៉ា​សរុប​រាប់​រយ​នាក់ បាន​ព្យាយាម​ចូល​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ដើម្បី​យក​ទីលាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​កំពុង​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​កង​កម្លាំង​ប៉េអឹម​ព្យាយាម​បំបែក។

No comments:

Post a Comment

yes