សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 26, 2014

អ្នកគាំទ្រ​CPPនិង​CNRPប្រឈមមុខគ្នា​នៅ​កំពង់ចាមនៅ​ភ្នំពេញ​សហជីព​ធ្វើ​អ្វី​មិនកើត

លោក គួយ ប៊ុនរឿន ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ 
ខេត្តកំពង់ចាម

នៅក្នុង​ខេត្តកំពង់ចាម អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​រយ​នាក់​នាំគ្នា​មកឈរ​នៅ​ពីមុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ស្រុក​កំពង់សៀម រីឯ​សមាជិក​គណបក្សប្រឆាំង​ស្ថិតនៅ​ម្ខាង​ទៀត។ ពួកគេ​ស្ថិតនៅ​ទល់មុខ​គ្នា ប៉ុន្តែ​មិន​ប្រឈម​ហិង្សា​ដាក់​ទេ​គ្នា ខណៈ​ពេល​ដែល​​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​​បាតុ​ករ និង​កង​កម្លាំង​នៅទី​លាន​ប្រ​ជាធិ​បតេយ្យ​​នៅ​តែ​បន្ត។ 


លោក គួ​យ ប៊ុន​រឿន តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​ពី​ទីតាំង​កើតហេតុ​នៅក្នុង​ខេត្តកំពង់ចាម​នៅ​ព្រឹក​ថ្ងៃអាទិត្យ​មក​ថា នៅវេលា​ម៉ោងជាង១០ព្រឹក​ថ្ងៃអាទិត្យ​នេះ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​រយ​នាក់ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​រយ​នាក់​ដូចគ្នា នៅ​ឈរ​ទល់មុខ​ដាក់គ្នា​នៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម ដោយមាន​កងកម្លាំង​នគ​បាល​នៅ​ឈរ​ស្រា​ក់ដៃ​គ្នា​ចំ​កណ្តាល​ដើម្បី​ចៀសវាង​ការ​ប្រ​ឈ​មុខ​ដាក់គ្នា។

លោក គួ​យ ប៊ុន​រឿន បាន​ចោទប្រកាន់ថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​ព្យាយាម​រំខាន​សមាជិក​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​មកជួប​ជុំគ្នា​ស្តាប់​សេចក្តីថ្លែងការណ៍​របស់​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។រហូតមកដល់​ម៉ោងជាង១០ព្រឹក​នេះ លោក កឹម សុខា មិនទាន់បាន​ចាក​ចេញពី​សណ្ឋាគារ​រប​ស់លោក​នៅឡើយ​ទេ ដោយសារ មានការ​រំខាន់ផ្សេង។ 


ចំណែកឯ​នៅ​រាជធានី​ភ្នំពេញ​វិញ សហជីព​ទាំង៩ ដែល​គ្រោង​ជួបជុំ​សម្តែង​មតិ​នៅ​ទៅ​លាន​ប្រជាធិបតេយ្យ​មិនអាច​ជួបជុំគ្នា​បានទេ ដោយសារ​មានការ​រំខាន​ពី​កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការប៉ះទង្គិចគ្នាថែមទៀតផង។ 

អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា​ធ្លាប់បាន​អត្ថាធិប្បាយ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ថា ពួកគេ​មាន​កាតព្វកិច្ច​ទទួលខុស​ត្រូវ​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ជូន​ប្រជាជ​ពលរដ្ឋ​ទាំងអស់៕  

No comments:

Post a Comment

yes