សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 15, 2014

មេដឹកនាំល្អដែលយល់អំពីតម្រូវការរបស់ពលរដ្ឋចាំបាច់ត្រូវចុះជួបជាប្រចាំជាមួយពលរដ្ឋម្ចាស់ឆ្នោតរបស់ខ្លួន

 លោកប្រធាន សម រង្ស៊ី ជួបជាមួយអាជីវករ និងប្រជាពលរដ្ឋ
នៅផ្សារសាមគ្គី ទីរួមខេត្តកំពត ថ្ងៃទី១៤ កុម្ភៈ ២០១៤

លោកប្រធាន សម រង្ស៊ី ជួបជាមួយបងប្អូនអ្នករត់ម៉ូតូឌុបនិងម៉ូតូកង់បី
 នៅខេត្តព្រះសីហនុ ថ្ងៃទី១៥ កុម្ភៈ ២០១៤

លោកប្រធាន សម រង្ស៊ី ជួបជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករ
នៅផ្សារលើ ខេត្តព្រះសីហនុ ថ្ងៃទី១៥ កុម្ភៈ ២០១៤

ដើម្បីឲ្យខ្លួនក្លាយទៅជាមេដឹកនាំល្អ និងជាទីគោរពស្រលាញ់ពីមហាជនទូទៅ មេដឹកនាំរូប​នោះ ចាំ​បាច់​ត្រូវចុះជួបជាប្រចាំជួបជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីស្តាប់ពីផល​លំបាក និងតម្រូវការចាំបាច់របស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយ ជាការឆ្លើយតប​ទៅ​និងអ្វី​ដែល​ពួកគាត់ចង់បាន ក៏ដូចជារកយុទ្ធសាស្រ្តកែខែប្រទេសជាតិឲ្យមានការរីកចំរើន​ផង​ដែរ ។

យ៉ាងណាម៉ិញលោកប្រធាន សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជា​ប្រិយភាព ជានិច្ចជាកាល ក្រោយពីសំរាកពីកិច្ចការងារជាតិ និងការពង្រឹងការងារ​គណប​ក្ស​ឲ្យ​មានភាព​កាន់​តែ​រឹងមាំហើយនោះ លោកតែងតែឆ្លាតពេលវេលាចុះជួប​ជាមួយសកម្ម​ជនគណ​បក្សនៅតាមមូលដ្ឋាន ក៏ដូចជាការចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កសិករ អាជីវករ ដើម្បីសួរសុខទុក្ខ និងស្តាប់ការរៀបរាប់ពីការលំបាក ក្នុងការរស់នៅប្រចាំថ្ងៃ​របស់ពួកគាត់​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានា​យក​រដ្ឋមន្រ្តីអសមត្ថភាព ដែលមិនបានយកចិត្តទុក្ខដាក់ចំពោះពួកគាត់ដែលជាម្ចាស់ឆ្នោត ហើយស្វែងរកដំណោះស្រាយ សម្រាប់ពួកគាត់ ដើម្បីឆ្លើយតបទៅនិងអ្វីដែលពួកគាត់ចង់បាន នោះ។


ជាមួយគ្នានោះកាលពីថ្ងៃទី១៤ កុម្ភៈ លោកប្រធាន សម រង្ស៊ី រួមជាមួយនិងថ្នាក់ដឹកនាំគណ​បក្សសង្គ្រោះជាតិមួយចំនួន បានធ្វើដំណើរចុះសួរសុខទុក្ខសម្មជនគណបក្ស ប្រជា​ពល​រដ្ឋ​និង​អា​ជីវករនៅខេត្តកំពត បន្ទាប់មកលោកបានបន្តដំណើរទៅខេត្តព្រះសីហនុ ដោយត្រូវ​ចំណាយ​ពេលវេលា២ថ្ងៃនៅទីនោះ ដើម្បីជួបសួរសុទុក្ខសកម្មជនគណបក្ស ពលរដ្ឋ អាជីវករ​ជាដើម​..​នៅខេត្តព្រះសីហនុ ដើម្បីចង់ដឹងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក្នុងការរិះ​រក​យុទ្ធ​សាស្រ្តដំណោះស្រាយជូនដល់ពួកគាត់ និងធ្វើ​ការជូនដំណឹងពី​ជំហររបស់​គណបក្សជុំវិញ​ការ​ជាប់គាំនយោបាយបច្ចុប្បន្ននេះ ។

គួរជំរាបជូនផងដែរថា បើទោះបីជាពេលនេះ គណបក្សសង្គ្រោះជាតិ នៅមិនទាន់បាន​ដឹកនាំ​ប្រទេស​ក៏ដោយ តែគណបក្សសង្គ្រោះជាតិ ដែលមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានចុះ បំ​ពេញ​ភារកិច្ច​ការងាររបស់ខ្លួនយ៉ាង​សស្រាក់ សស្រាំ បំរើពលរដ្ឋម្ចាស់ឆ្នោត ដូចអ្វីដែលមាន​ក្នុង​គោលនយោបាយ​អទិ​ភាពទាំង៧ចំណុច ដែលគណបក្សបានដាក់ចេញ ។


គណបក្សសង្គ្រោះជាតិ រក្សានូវគោលជំហររបស់ខ្លួនឥតងាករ៉េ ដោយធ្វើការតម្កល់ ផលប្រ​យោជន៏​របស់ជាតិ និងពលរដ្ឋជាធំ ៕

No comments:

Post a Comment

yes