សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 18, 2014

បាតុករ​ប្រមាណ​១០០​នាក់​នៅ​បាងកក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​

បុរសម្នាក់ ដែលជាបាតុករ ឈរកាន់ទង់ជាតិថៃនៅមុខ
សមត្ថកិច្ច (រូបភាពពី៖ AFP)

មន្ត្រី​នគរបាល​បាន​ឃាត់ខ្លួន​បាតុករ​ប្រមាណ​១០០​នាក់ ដែល​សហការ​ឡោមព័ទ្ធ​វិមាន​រដ្ឋាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រារាំង​រដ្ឋាភិបាលលោកស្រី​ យីង ឡាក់​ ដែល​មាន​បំណង​ចូល​បំពេញការងារ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។ ​​
សារព័ត៌មាន ​Channel News Asia  ចុះផ្សាយ​ថា ដោយ​ផ្អែក​លើ​បម្រាម​ដាក់​រដ្ឋ​ក្នុង​សភា​អាសន្ន​នៅ​ព្រឹក​នេះ នាំឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​សម្រេច​ឃាត់ខ្លួន​បាតុករ​ប្រមាណ​១០០​នាក់​។ ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​លោក Paradorn Pattanatabut​ ថ្លែង ការឃាត់ខ្លួន​នោះ​មិន​មាន​ការ​តទល់​គ្នា​ទេ ​គឺ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។​
​ការឃាត់ខ្លួន​នេះ​ជា​លើកដំបូង​ដែល អាជ្ញាធរ​ថៃ​ចាប់ខ្លួន​អ្នក​តវ៉ា​មាន​ចំនួន​ច្រើន​ចាប់តាំងពី​មាន​ការប្រមូលផ្តុំ​ជា​ទ្រង់ទ្រាយ​ធំ ទាមទារ​ឲ្យ​លោកស្រី​ យី​ង ​ឡាក់ ​ចេញពី​តំណែង ជាង​បី​ខែ​មកនេះ​។​
លោក Paradorn បាន​ថ្លែងថា ពេល​នេះ​ក្រុម​បាត​ករ​បាន​យល់ព្រម​បើកផ្លូវ ឲ្យ​មន្ត្រី​រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​ចូល​បំពេញការងារ​ដូច​ធម្មតា​វិញ​។​
​នគរបាល​កុបកម្ម​ជាច្រើន ​ប្រដាប់​ដោយ ដំបង ខែល និង​មួកសុវត្ថិភាព ​ក៏​បាន​ដាក់​ការពារ​តឹងរឹង​នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល ដើម្បី​បង្ការ ការវិលត្រឡប់​វិញ​របស់​ក្រុម​បាតុករ​ទៀត​។​

​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាតុករ​បាន​ចាក់​ស៊ីម៉ង់ត៍ ខ្សាច់ នៅ​ជញ្ជាំង និង​ច្រកចូល​វិមាន​រដ្ឋាភិបាល​។​
​បាតុករ​នៅ​តែ​ទាមទារ​ឲ្យ​លោកស្រី យី​ង ឡាក់ ចុះចេញ​ពី​តំណែង​ដោយ​មិនបាច់​បោះឆ្នោត ដើម្បី​ធ្វើ​កំណែទម្រង់​អំពើពុករលួយ និង​ចោទ​ថា ប្រើ​មូនិ​ធិមិន​ត្រឹមត្រូវ​មុន​ពេល​បោះឆ្នោ​ត​។  មុន​ពេល​បោះឆ្នោត​ថ្ងៃ​ទី​២​ខែ​កុម្ភៈ បាតុករ​ក៏​បាន​ទាមទារ​ឲ្យ​លោកស្រី​ យី​ង ឡាក់​ ចុះចេញ​ពី​តំណែង​ផងដែរ ដោយ​ចោទ​ថា រដ្ឋាភិបាល​លោកស្រី ជា​កូនអុក​មួយ​របស់​លោក​ថាក់ ស៊ីន​។

No comments:

Post a Comment

yes