សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 18, 2014

លោកស្រីយី​ង​ឡាក់​អាច​ប្រឈម​នឹង​ការដេញ​ចេញពី​តំណែង​បើ​រក​ឃើញ​កំហុស​​

លោកស្រី យីង ឡាក់ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ
 ​(រូបភាពពី៖ AFP)
C

​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ ឡាក់ រង​បទ​ចោទ​ពី​បណ្តាញ​ប្រឆាំង​អំពើពុករលួយ​ថា ធ្វេស​ប្រហែស​ក្នុង​ការបំពេញ​កាតព្វកិច្ច​ផ្តល់​ដើមទុន​ដល់​កសិករ​ ចំពោះ​គោលនយោបាយ​ទិញស្រូវ ហើយ​អាច​ប្រឈម​និង​ការដេញ​ចេញពី​តំណែង​។​
​បណ្តាញ​ប្រឆាំង​អំពើពុករលួយ​ចេញ​សេចក្តីប្រកាស ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​នេះ​រកឃើញ​លោកស្រី​ យី​ង ឡាក់ មិន​អើពើ​ក្នុង​ការបំពេញ​កាតព្វកិច្ច តាម​ការសន្យា​មុន​ពេល​បោះឆ្នោត​ ចំពោះ​ការឧបត្ថម្ភ​ទុន​ដល់​កសិករ​ធ្វើស្រែ​។ លោកស្រី​ យី​ង ឡាក់ ត្រូវ​ទៅ​បំភ្លឺ​តាម​ការចោទប្រកាន់​នៅ​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ​។ លោកស្រី ​យី​ង​ ឡាក់ ​ប្រឈម​និង​បណ្តេញចេញ​ពី​តំណែង​ប្រសិនបើ​រក​ឃើញ​ថា មាន​កំហុស​ដូច​ការចោទប្រកាន់​មែន។​

​អំពើពុករលួយ​ក្នុង​គោលនយោបាយ​ទិញ​ស្រូវ​ របស់​លោកស្រី យី​ង​ ឡាក់ កំពុង​ក្លាយជា​ប្រធានបទ​សំខាន់ ដែល​បាតុករ​កំពុង​យក​ទៅប្រើ​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​លោកស្រី ចុះចេញ​ពី​តំណែង ព្រោះថា ធ្វើឲ្យ​បាត់បង់​ថវិការដ្ឋ​។​
​សេចក្តីប្រកាស​របស់​បណ្តាញ​ប្រឆាំង​អំពើពុករលួយ​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពេល​ដែល​សមត្ថកិច្ច​ប៉ះទង្គិច​ ជាមួយ​បាតុករ​នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល​៕

No comments:

Post a Comment

yes