សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 4, 2014

សាលា​រាជធានី​ភ្នំពេញនឹង​សម្ពោធ​​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​សាកល្បង​នៅ​ថ្ងៃ​ស្អែក​នេះ​​


សាលា​រាជធានី​ភ្នំពេញ នឹង​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​សាកល្បង នៅ​លើ​មហាវិថី​ព្រះមុនីវង្ស ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ​ស្អែក​​នេះ ដល់​ថ្ងៃ​ទី​៤ ខែ​​មីនា ឆ្នាំ​២០១៤​។​
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ពិធី​សម្ពោធ​សេវាកម្ម​រថយន្តក្រុង​សាធារណៈ​នេះ នឹង​ធ្វើឡើង​នៅ​ខាង​មុខ​ស្ថានទូត​បារាំង បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស វេលា​ម៉ោង ៧ និង​៣០​នាទី​ព្រឹក ក្រោម​អធិបតីភាព​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ក្រោម​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​។​
​លោក ឡុង ឌី​ម៉ង់ បន្តថា តាម​គម្រោង​សាលា​រាជធានី​ភ្នំពេញ នឹងដាក់​ដំណើរការ​សាកល្បង​រថ​យន្ត​ក្រុង ចំនួន​១០​គ្រឿង តាម​បណ្តោយ​មហាវិថី​ផ្លូវ​ព្រះមុន្នីវង្ស ចំនួន ៣៦​ចំណត ចាប់ពី​ចំណត​រង្វង់​មូល​ស្តា​ត​ចាស់ មក​ដល់​ចំណត​គល់ស្ពាន​ច្បារអំពៅ ក្នុងតម្លៃ​ត្រឹម ១៥០០​រៀល ក្នុង​១​ជើង​។​

កាលពី​ឆ្នាំ​២០០១ កម្ពុជា បាន​ដាក់ឲ្យ​ប្រើប្រាស់​សេវា​នេះ​ម្តង​រួចមកហើយ តែ​បរាជ័យ​ទៅវិញ ដោយសារ​ការ​មិន​ចាប់អារម្មណ៍ ពី​អ្នកធ្វើដំណើរ និង​កង្វះខាត​ជំនួយ​៕

No comments:

Post a Comment

yes