សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 4, 2014

HRWអំពាវនាវ​ឲ្យ​រដ្ឋាភិបាលបញ្ឈប់​ការគំរាមកំហែង​លើក​ម្មករនិង​សហជីព​​

អង្គការសិទ្ធិមនុស្សអន្តរជាតិ ​Human Rights Watch (HRW) នៅ​ថ្ងៃ​ចន្ទ​បាន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ធានាថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ បញ្ឈប់​ការបំភិតបំភ័យ និង​ការគំរាមកំហែង​ទៅ​លើ​កម្មករ ដែល​កំពុង​ស្វែងរក​ការប្រមូលផ្តុំ​ជា​សហជីព និង​ប្រើប្រាស់​សិទ្ធិ​ការងារ​របស់​ពួកគេ​។​
HRW ប្រចាំ​ទីក្រុង​បាងកក បាន​លើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​កម្ពុ​ជា គួរតែបញ្ឈប់​ការហាម​បាតុករ​ជា​សាធារណៈ និង​ឈប់​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ក្នុងការ​បំបែក​ការតវ៉ារ​ស់កម្ម​ក​រ ដោយ​ជំនួស​មកវិញ​នូវ​ការអនុវត្ត​នូវ​ច្បាប់​ការងា​របស់​ប្រទេស​។​
សេចក្តីថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ធានាថា រោងចក្រ បញ្ឈប់​យន្តការ​បំបែក​សហជីព និង​ធានា​ការគោរព​សិទ្ធិ​កម្មករ​។ ម្ចាស់​ម៉ាក​នៅលើ​សាកលលោក ចាំ​ចាច់​ត្រូវតែ​ធានា​ថា អ្នក​ផ្គត់ផ្គង់​របស់​ពួកគេ អនុញ្ញាត​ឲ្យ​កម្មករ បង្កើត​សហជីព​ដោយ​ឯករាជ្យ ដោយ​ពុំ​មាន​ការ​លូកដៃ ហើយ​តំណាង​សហជីព អាច​ឈរ​នៅលើ​ក្នុង​រោងចក្រ​ដោយ​ពុំ​មាន​ការភ័យខ្លាច និង​សងសឹក​។​
​ក្រសួង​ការងារ គ្រោង​នឹង​បើក​ការពិភាក្សា​ជា​ថ្មី​លើ​ប្រាក់​ឈ្នួល​កម្មករ នៅ​ថ្ងៃ​ទី​០៥​ខែ​កុម្ភៈ​ខាង​មុខ​។ ការបើក​កិច្ចពិភាក្សា​នេះ ធ្វើឡើង​ជា​បន្តបន្ទាប់ ក្រោយពី​កម្មករ​បាន​ចេញមុខ​តវ៉ា ដោយ​ទាមទារ​ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ​។ កម្មករ នឹង​ទទួលបាន​ប្រាក់​ឈ្នួល​១០០​ដុល្លារ​ក្នុង​មួយ​ខែ​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ តាម​ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការដំឡើង​ប្រាក់​ឈ្នួល​។​

Human Rights Watch បាន​ដាក់​ជា​អនុសាសន៍​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ជួយ​ប្រាប់​ទៅ សមាជិក​ខ្លួន​ក្នុង​ការបញ្ឈប់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​សហជីព បញ្ឈប់​ការ​គំរាម​ប្រឆាំងនឹង​សហជីព​ឯករាជ្យ​និង​បញ្ឈប់​ការប្រើប្រាស់​មិន​ត្រឹមត្រូវ​នៃ​ដំណើរការ​ចុះឈ្មោះ​សហជីព​ដោយ​ការិយាធិបតេយ្យ​។​HRW ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ​អន្តរជាតិ ជំរុញ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការដក​បំរាម​លើ​ការជួបជុំ​របស់​បាតុករ និង​ដោះលែង អ្នក​ជាប់​ឃុំ​ដោយ​ទម្លាក់​បទ​ចោទ​ទាំងឡាយ​ណា​ប្រឆាំងនឹង​បុគ្គល ដែល​ត្រូវបាន​ចាប់ខ្លួន នៅពេល​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​៕

No comments:

Post a Comment

yes