សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 9, 2014

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជាមិន​ខ្វល់​ពី​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​​


សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា មិន​ខ្វល់​ពី​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​១៨ ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម មិន​ធ្វើការ​បន្ថែម​ម៉ោង ចាប់ពី​ថ្ងៃ​ទី​១២-១៥ ខែ​មីនា​ខាងមុខ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​កម្មករ​នោះ​ទេ​។​
ការលើកឡើង​នេះ បន្ទាប់ពី​ក្រុម​មេដឹកនាំ​សហជីព នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៨ ខែ​មីនា​នេះ​ត្រូវ​សមត្ថកិច្ច និង​កងសន្តិសុខ រារាំង​មិន​ឲ្យ​បើក​វេទិកា​សាធារណៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​
​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក វ៉ាន់  ស៊ូ​អៀង ឲ្យ VOD ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការធ្វើ​កូដកម្ម​របស់​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​១៨ ជា​សិទ្ធិ​របស់​ពួកគេ  ហើយ​លោក​មិន​ខ្វល់​ពី​ការទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ សម្រាប់​កម្មករ​នោះ​ទេ តែ​លោក​ថា អ្វី​ដែល​សំខាន់​ត្រូវ​ធ្វើ​តាម​ច្បាប់​ «គេ[កម្មករ-កម្មការិនី]អត់ចូលចិត្ត កុំធ្វើការទៅ អ្នកណាបង្ខំគាត់ធ្វើការ គេឲ្យ គេឡើងប្រាក់ខែ ម៉េចត្រូវឲ្យរហូត មានសិទ្ធិឈប់ធ្វើការ គេមានសិទ្ធិធ្វើការ អ្នកចង់ធ្វើការគេធ្វើទៅ អ្នកអត់ចង់ធ្វើការយើងទៅផ្ទះទៅ រកការងារផ្សេងទៅ កុំចេះតែបង្ខំគេរហូត បង្ខំហើយវាយគេ យកហិង្សាទៀត ហើយគេចាប់ខុសច្បាប់ ប្តឹងគេទៀត ថាគេធ្វើអត់ឲ្យមានសិទ្ធិ។ សិទ្ធិអី? មានសិទ្ធិធ្វើកូដកម្ម គួរគោរពច្បាប់ទៅ»។

​យ៉ាងណាក៏ដោយ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជម្រាប​ទៅ​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ថា មុន​នឹង​ក្រុម​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​១៨ ជំរុញ​ឲ្យ​កម្មករ ធ្វើ​កូដកម្ម​មិន​ធ្វើការ​បន្ថែម​ម៉ោង ពួកគាត់​បាន​ជូនដំណឹង​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក្រសួង​ការងារ​ជាដើម​។ ទោះជា​យ៉ាងនេះក្តី លោក រ៉ុង ឈុន បន្ត​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់​រួបរួម​គ្នា កុំ​ចូល​ធ្វើការ​បន្ថែម​ម៉ោង​ចាប់ពី​ថ្ងៃ​ទី​១២-១៥ ខែ​មីនា ទើប​ការទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ទទួលបាន​ផ្លែផ្កា​«គ្រាន់តែចង់ជម្រាបបងប្អូនកម្មករទាំងអស់ បើយើងមិនធ្វើការទាមទារទេ យើងដឹងហើយ និយោជកក៏ដូចជា សមាគមរោងចក្រកាត់ដេរហ្នឹង គេមិនមានចេតនា ចង់ដោះស្រាយបញ្ហារបស់ពួកយើងទេ ដូចជាការដំឡើងប្រាក់ឈ្នួលម្តងៗហ្នឹង ទាល់តែយើងធ្វើការទាមទារ បានយើងទទួលបាននូវការដំឡើង។ អ៊ីចឹងសូមឲ្យ បងប្អូនកម្មករទាំងអស់ យើងត្រូវតែចូលរួមទាំងអស់គ្នា»។
VOD មិនអាច​សុំ​ការ​អត្ថធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ  លោក​ ​ហេង​សួរ​ ​បានទេ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​។​
នៅ​ម៉ោង​ប្រមាណ​ជិត​១០​ព្រឹក​ថ្ងៃ​សៅរ៍​នេះ កងសន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ប៉ះទង្គិច​គ្នា​ជាមួយ និងអ្នកដំណើរ​៣​នាក់  ខណៈ​ពួកគាត់​ឈរ​ចាំ​តំណាង​សហជីព​ទាំង​១៨ និង​កម្មករ ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ថ្ងៃទី​៨ ខែ​មីនា ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុ​លា្ល​រ​អាមេរិក ក្នុង​មួយ​ខែ និង​សុំ​លើកលែង​ការចោទប្រកាន់​សកម្មជន​ដីធ្លី និង​មនុស្ស​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​។ តែ​ទោះជា​យ៉ាងណា មិន​បង្ក​ឲ្យមាន​អ្នករងរបួ​ស​អ្វី​ឡើយ​៕

No comments:

Post a Comment

yes