សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 31, 2014

លោកប្រធានសមរង្ស៊ីចុះសួរសុខទុក្ខអាជីវករនិងពលរដ្ឋនៅផ្សារច្បារអំពៅ



ជាថ្មីម្តងទៀតលោកប្រធាន សម រង្ស៊ី នៅបន្ទាប់ពីការជួបជុំពលរដ្ឋ ធ្វើសមាជមហាជន នៅទី​ស្នាក់កណ្តាលគណបក្ស កាលពីថ្ងៃទី៣០ មីនា ២០១៤ ដោយសម្រេចលើគោលការណ៏ចំនួន៥ ចំណុចធំៗ ដើម្បីបន្តសម្មភាពគណបក្ស ក្នុងការដោះស្រាយបញ្ហានៃការជាប់គាំនយោបាយ​បច្ចុ​ប្បន្ន លោកប្រធាន សម រង្សី នៅព្រឹកថ្ងៃទី៣១ មីនា អមតំណើរដោយលោក ហូរ វ៉ាន់ តំណាង​រាស្រ្តមណ្ឌលភ្នំពេញ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា រួមជាមួយសមាជិក សមាជិកការ​គណបក្សជាច្រើនរូបទៀត បានចុះជួបសួរសុខទុក្ខពលរដ្ឋ និងអាជីរករនៅផ្សារច្បារ អំពៅ ដើម្បីទទួលព័ត៌មានពីពលរដ្ឋ អាជីវករ បន្ថែមទៀត ថាតើពួកគាត់ចង់បានអ្វីបន្ថែមមកលើ គណ​បក្សសង្គ្រោះជាតិ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ បន្តសកម្មភាពក្នុងការរកដំណោះស្រាយ ជាតិនោះ ។

ពលរដ្ឋ អាជីវករ នៅបន្ទាប់ពីបានជួបទទួលស្វាគមន៏លោកប្រធាន សម រង្ស៊ី យ៉ាងច្រើនកុះករ​និងកក់ក្តៅបំផុតហើយនោះ ពួកគាត់បានទទូចឲ្យថ្នាក់ដឹកនាំសង្គ្រោះជាតិ មិនត្រូវចូលរួមជាមួយ​គណ​បក្សប្រជាជន ជាដាច់ខាត ព្រោះគណបក្សប្រជាជន ក្រឡិច ក្រឡុច មិនទៀងត្រង់ ហើយក៏​មិនដែលគោរព នូវអ្វីជាការសន្យារបស់ខ្លួនម្តងណាឡើយ ។


ដូច្នេះដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់​របស់គណបក្សប្រជាជន ថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះជាតិ ត្រូវតែបន្តសកម្មភាពការទូត ទាមទារឲ្យមានការបោះឆ្នោត​ឡើងវិញជាដាច់​ខាត ព្រោះពលរដ្ឋស្ទើរទូទាំងនគរ គឺទ្រគណបក្សសង្គ្រោះជាតិ ហេតុដូចនេះគឺគណបក្សសង្គ្រោះជាតិ ទេដែលជាគណបក្សត្រូវដឹកនាំរដ្ឋាភិបាល សម្រាប់ធ្វើការដឹកនាំនាវាកម្ពុជា ខ្ពស់ទៅរកការរីកចំ រើន មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះ ។
លោកប្រធាន សម រង្ស៊ី មេដឹកនាំដែលពោរពេញទៅដោយមនសិការជាតិ លោកបានប្តេជ្ញា បន្ត សកម្មភាពការងាររបស់លោក ដើម្បីនាំមកនូវយុត្តិធម៌ពិត លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៏ ជូនពលរដ្ឋអ្នកស្នេហាជាតិ ហើយកម្ពុជានៅមិនមានទៀតទេ អំណាចផ្តាច់ការ អាញ់និយម នោះ ៕   

No comments:

Post a Comment

yes