សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 1, 2014

អ្នកវិភាគ​៖កម្ពុជា​ទំនោរ​ទៅ​ប្រទេស​កុម្មុយនីស្តដើម្បី​កាន់អំណាច​យូរអង្វែង​​

អ្នកវិភាគ និង​តាមដាន​ព្រឹត្តិការណ៍​សង្គម លើកឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ពិបាក​ធ្វើការ​ជាមួយនឹង​ប្រទេស​សេរី ដោយសារ​អ្នក​ដឹកនាំ ទោរ​ទៅរក​ប្រទេស​កុម្មុយនីស្ត ដើម្បី​កាន់​អំណាច​ឲ្យបាន​យូរអង្វែង​។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គេហទំព័រ POLITICO Magazine (www.politico.com) បាន​ចេញផ្សាយ​អត្ថបទ​មួយ ដែល​មាន​ចំណងជើង​ថា ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​២៥​របស់​អាមេរិក ដែល​អាមេរិក ពិបាក​ធ្វើការ​ជាមួយ​(Awkward Allies) រួមមាន ប៉ា​គី​ស្ថាន អារ៉ាប់​ប៊ី​សាវ​ឌី​ត អា​ហ្វ​ហ្គានី​ស្ថាន អ៊ីរ៉ាក់ អេស៊ី​ប មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម ហើយ​នៅក្នុង​អត្ថបទ​នោះ ក៏មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង​ដែរ​។
អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនខ្វល់ពីការលើកឡើងរបស់គេហទំព័របរទេសនោះទេ។
​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច កត់សម្គាល់ថា មូលហេតុ​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា មាន​សម្ព័ន្ធមិត្ត​ស្និទ្ធ​ជាមួយ​ប្រទេស​កុម្មុយនីស្ត ទំនង​ជា​ថ្នាក់ដឹកនាំ​ចង់​រក្សា​អំណាច​របស់​ខ្លួន​ឲ្យបាន​យូរអង្វែង​ «​អ្នក​នយោបាយ​របស់​ខ្មែរ ចង់​កាន់​អំណាច​យូរ ហើយ​អំណាច​យូរ​នេះ ពួក​កុម្មុយនីស្ត​ទេ អំណាច​ត​ពូច អំណាច​បន្តវេន​។ កន្លែង​នេះ​យើង​ឃើញថា ការ​ដែល​ចង់បាន​នេះហើយ ធ្វើឲ្យ​លោក អូ​បា​ម៉ា លោក​ពិបាក​ធ្វើ​ការងារ ជាមួយនឹង​ថ្នាក់ដឹកនាំ​យើង ដែល​មាន​និន្នាការ​ចង់បាន​អំណាច​យូរ​ទោះបីជា រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា កម្ពុជា​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ​»​។​

​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា បើ​កម្ពុជា ចាប់​យក​ប្រទេស​កុម្មុយនីស្ត ហើយ​បោះបង់​ប្រទេស​សេរី នោះ​កម្ពុជា និង​ក្លាយជា​កូន​អ៊ុក​របស់​ប្រទេស​កុម្មុយនីស្ត  ទាំង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ «​យើង​អត់​មាន​ទំនាក់ទំនង​ជាមួយ​ខាងលិច យើង​អត់​សេដ្ឋកិច្ច​ជា​មួយ​ខាងលិច នោះ​គឺ​សេដ្ឋកិច្ច​របស់​យើង ត្រូវ​បរាជ័យ ហើយ​ជំនួយ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ទាំងអស់ គឺ​ផ្អែក​លើ​ប្រទេស​៦ អ៊ីចឹង​យើង​នៅ​ក្រោម​ឥទ្ធិពល​គេ នៅ​ក្រោម​ឥទ្ធិពល​គេ ច្រើន​រឿង​លុយ ហើយ​នៅ​ក្រោយ​ឥទ្ធិពល​នយោបាយ ក្រោម​ឥទ្ធិពល​នយោបាយ​ហើយ យើង​គឺ​ជា អាយ៉ង​ហើយ យើង​គឺ​ជា​កូនអុក​គេ​ហើយ​។ ប្រទេស​កុម្មុយនីស្ត​ដែល​ចង់ឲ្យ​ប្រទេស​កម្ពុជា ជោគជ័យ​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី ជោគជ័យ ព្រោះ​បើ​ជោគជ័យ​វា​ប៉ះពាល់​ដល់​របប​របស់​ប្រទេស​ខ្លួនឯង​»​។​
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​(​និចហ្វិច​) លោក ហង្ស ពុទ្ធា យល់ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ផលប្រយោជន៍​ពី​ប្រទេស កុម្មុយនីស្ត និង​ប្រទេស​សេរី ថ្នាក់ដឹកនាំ មិន​ត្រូវ​ចាប់​យក​ប្រទេស​មួយ ចោល​ប្រទេស​ណាមួយ​បានទេ​។ លោក​បញ្ជាក់ថា ថ្នាក់ដឹកនាំ​គួរតែ​សិក្សា​ពី​ចំណុច​ល្អ​របស់​ប្រទេស​ទាំងនោះ ដើម្បី​យកមក​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ឲ្យបាន​រីកចម្រើន ទើប​ជា​ការល្អ «​ការសិក្សា​មាន​រួចហើយ​ថា ប្រទេស​តាម​បែប​សេរី​ហ្នឹង វា​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការរីក​ចម្រើន​ជាង​ប្រទេស​កុម្មុយនីស្ត អ៊ីចឹង​ការងា​ក​ទៅរក​ទៅរក​ប្រទេស​គ្រប់គ្រង​តាមបែប គុ​ម្មុយ​នីស្ត​នេះ អាចឈាន​ធ្វើឲ្យ​ភាព​ចំនេញ​របស់​អ្នកកាន់​អំណាច ដែល​ងាក​ទៅរក​ប្រទេស​កុម្មុយនីស្ត ត្រង់​ដែល​ថា មាន​ឱកាស​ច្រើន​ក្នុង​ការទទួលបាន​នូវ​ធនធាន ឬក៏​បច្ចេកទេស ឬក៏​ថវិកា ដើម្បី​ទី​១ ពង្រឹង​នូវ​អំណាច​របស់​ខ្លួន ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ការពេញចិត្ត ពេញ​ថ្លើម​នៅពេល​ដែល​ទទួលបាន​ជា​លុយកាក់ ជំនួយ​ច្រើន​»​។​
​កន្លងទៅ ក្នុង​សិក្ខាសាលា និង​តាម​វេទិកាសាធារណៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​រិះគន់ ប្រទេស​អាមេរិក​ថា នៅ​ពីក្រោយ​ខ្នង នៃ​ការទម្លាក់​គ្រាប់បែក​នៅ​សម័យ​លន់ នល់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​មិន​មាន​ការទទួលខុសត្រូវ​ជាដើម​។​
​កាលពី​ឆ្នាំ​២០១២ ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​អូ​បា​ម៉ា ត្រូវបាន​ចាត់ទុក​ជា​ជំនួប​តានតឹង​មួយ ដោយសារ​លោក​អូ​បា​ម៉ា បាន​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិតេយ្យ ការបោះឆ្នោត​នៅ​កម្ពុជា បញ្ហា​អ្នកទោសនយោបាយ និង​បញ្ហា​ដីធ្លី​ផ្សេងៗ ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕

No comments:

Post a Comment

yes