នៅព្រឹកថ្ងៃទី៣០ មីនា គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី
និង លោកអនុប្រធាន កឹម សុខា បានប្រារព្វពិធីបង្សុកូលជួងដួងវិញ្ញាណក្ខណ្ឌវីរបាតុករនៅចេតិយ មុខវត្តបទុមវត្តី ដូចការគ្រោងទុក ។
បើទោះបីជាលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ដឹកនាំសកម្មជនគណបក្ស
និងបងប្អូនប្រជាពលរដ្ឋប្រារព្វពិធីបុណ្យបង្សុកូលប្រព្រឹត្តទៅដោយរលូនក៏ពិតមែននៅមុខចេតិយ មុខវត្តបទុមវត្តី តែពលរដ្ឋ សកម្មជនគណបក្ស
ត្រូវបានសមត្ថកិច្ចត្រួតពិនិត្យ ឆែកឆេ រារាំងបង្ក ការរំបាកយ៉ាងខ្លាំងដល់ពួកគាត់ ។
ជាមួយគ្នានោះ ផ្លូវក្នុងទីក្រុងភ្នំពេញមួយចំនូនក៏ត្រូវបានបិទ
ដោយមានការដាក់ប៉ារ៉ាស និង បន្លាលួស មិនឲ្យពលរដ្ឋឆ្លងកាត់ ក្នុងគោលបំណងរារាំងពលរដ្ឋមិនឲ្យមកចូលរួមពិធីបង្សុកូលជួនដួងវិញ្ញាណក្ខណ្ឌវីរបាតុចំនួន១៦នាក់
ដែលបានស្លាប់បាត់បងអាយុជីវិតយ៉ាងអយុត្តិធម៌ កាលពី ថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧
នៅមុខមន្ទីររដ្ឋសភាចាស់ ដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី
ធ្វើបាតុកម្មទាមទារឲ្យតុលាការយុត្តិធម៌ និងឯករាជ្យ ហើយត្រូវជនមិនស្គាល់មុខ គប់គ្រាប់បែកដៃចំនួន៣គ្រាប់ចូលហ្វូងបាតុករ
។
ក្រៅពីការស្លាប់វីរបាតុករចំនួន១៦នាក់ នៅមានជនរងគ្រោះរងរបួសធ្ងន់
និងស្រាលចំនួន១០០នាក់ផ្សេងទៀត ហើយរហូតមកទល់ពេលនេះអស់រយៈពេល១៧ឆ្នាំហើយ សមត្ថកិច្ចនៅមិនទាន់
វែកមុខឃាតករ ដើម្បីយកមកផ្តន្ទាទោស ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះនៅឡើយទេ
។
ជាមួយគ្នានោះលោកអនុប្រធាន កឹម សុខា បានមានប្រសាសន៏ថា អស់រយៈពេល១៧ឆ្នាំ បើទោះ
បីជាមិនទាន់រកឃើញឃាតករយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពិភពលោក និងប្រជាពលរដ្ឋខ្មែរ បានដឹងច្បាស់អស់ហើយថា
អ្នកណាជាឃាតករនោះ តែដោយសារសព្វថ្ងៃឃាតករនៅមានអំណាចរឹងនាំនៅឡើយ
ហើយតុលាការគ្មានយុត្តិធម៌ យើងមិនទាន់ចាប់ឃាតករទាំង នោះយកមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ
និងគ្រួសារជនរងគ្រោះនៅឡើយ តែលោកមានសង្ឃឹមយ៉ាងរឹងមាំថា ថ្ងៃណាមួយឃាតករដៃឆៅនោះ
និងត្រូវបានចាប់មកផ្តន្ទាទោសជាក់ជាមិនខាន ។
លោកប្រធាន សម រង្ស៊ី ថ្លែងថា ក្នុងនាមលោកជាអ្នកដឹកនាំមហាវីរបាតុករ
ធ្វើមហាបាតុកម្មទាម ទារឲ្យតុលាការមានយុត្តិធម៌ កាលពីឆ្នាំ១៩៩៧នោះ ហើយត្រូបានឃាតករដៃឆៅគប់គ្រាប់បែប
ចូលហ្វូងមហាបាតុករ ដែលបណ្តាលឲ្យវីរបាតុការចំនួន១៦នាក់ស្លាប់ បាត់បងជីវិតនោះ លោកមិនដែលភ្លេចម្តងណាទេ
ហើយដរាបណាលោកនៅមានជីវិត គឺលោកនៅតែបន្តរកយុត្តិធម៌ជូនជនរងគ្រោះឲ្យទាល់តែបាន ។
លោកប្រធាន បានបន្តទៀតថា មិនយូទេជនឧក្រិដដែលជាឃាតករ និងត្រូវតុលាការអន្តរជាតិ
បាប់យកទៅផ្តន្ទាទោសជាក់ជាមិនខាន បើទោះបីជាមានអំណាចយ៉ាងណាក៏ដោយនោះ ។
គួរជំរាបជូនថា នៅបន្ទាប់ពីពិធីបុណ្យបង្សុកូលជូនវិញ្ញាណក្ខណ្ឌ វីរបាតុការនៅមុខចេតិយ មុខវត្តបទុមវត្តី បានបញ្ចប់នៅវេលាម៉ោង១១
លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា បានដឹកនាំពលរដ្ឋ ដោយធ្វើដំណើរចេញពីចេតិយ មុខវត្តបទុមវត្តី មកកាន់ស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ
ដើម្បីធ្វើសមាជមហាជន ។
ការផ្លាស់ប្តូរទីតាំងធ្វើសមាជមហាជន គឺថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
បញ្ជៀសការកើត មានហិង្សា ព្រោះកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់
ត្រៀមធ្វើការបង្ក្រាបមកលើពលរដ្ឋនៅ
ចេតិយ មុខវត្តបទុមវត្តី
ដោយមិនឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសមាជនៅទីនោះឡើយ បន្ទាប់ ពីសាលាក្រុង
និងក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសមាជមហាជន នៅទីលានប្រជាធិបតេយ្យនោះ
៕
No comments:
Post a Comment
yes