នៅបន្ទាប់ពីបានដាក់ញត្តិជូនតំណាងរាស្រ្តសហគមន៏ អ៊ឺរ៉ុប
ដើម្បីឲ្យមានការអន្តរាគម៏ ចំពោះ រឿងដីធ្លី
និងឲ្យមានការអន្តរាគមន៏ដោះលែងអ្នកជាប់ឃុំចំនួន២១នាក់ នៅមណ្ឌលកែប្រែ ម៣
ត្រពាំងផ្លុង ជាថ្មីម្តងទៀត សហគមន៍ដីធ្លីនៅរាជធានីភ្នំពេញ
និងគ្រួសារអ្នកជាប់ឃុំទាំង២១នាក់
បានប្រមូលផ្តុំគ្នានៅមុខក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី២៨
មីនា ទាមទារនិងជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពន្លឿនការដោះស្រាយបញ្ហាដីធ្លី
និងឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង២១នាក់ នៅមណ្ឌលកែប្រែ
ម៣ ត្រពាំងផ្លុងឲ្យបានឆាប់ទៅតាមញត្តិរបស់ពួកគេ
ដែលបានដាក់សុំអន្តរាគមន៍នាពេលកន្លងមក ។
បន្ទាប់មក ប្រជាសហគមន៍តំបន់បឹងកក់
បុរីកីឡា ថ្មគោល និងគ្រួសារជនរងគ្រោះ បានបន្តទៅប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល និង
នៅមុខព្រះបរមរាជវាំង ដើម្បីទាមទារឲ្យមានការដោះលែងលោក វន់ ពៅ
និងអ្នកជាប់ឃុំចំនួន២០នាក់ផ្សេងទៀត ។
សូមជំរាបថា កាលពីថ្ងៃ២៧ មីនា អ្នកមានជម្លោះដីធ្លី មកពីសហគមន៍ផ្សេងៗគ្នានៅភ្នំពេញ
ក៏បានដាក់ញត្តិ រកអន្តរាគមន៍នៅស្នាក់ការសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា
ដើម្បីជំរុញឲ្យរដ្ឋាភិបាល រកដំណោះស្រាយ បញ្ចប់ជម្លោះដីធ្លី
និងដោះលែងអ្នកជាប់ឃុំទាំង២១នាក់ នៅមណ្ឌលកែប្រែ ម៣ ត្រពាំងផ្លុងឲ្យមានសេរីភាពឡើងវិញផងដែ ៕


No comments:
Post a Comment
yes