នៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៤ នេះទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយដោយដកស្រង់សំដី ពីប្រភពទាហានជើងទឹកថា នាវាចម្បាំងចំនួនពីរ នៃកងទ័ពជើងទឹកចិន “Jinggangshan” និង “Mianyang” កំពុងធ្វើដំណើរ ទៅកាន់តំបន់សមុទ្រ ដែលជាកន្លែង យន្តហោះក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី MH370 បានធ្លាក់ ។
នាវា “Jinggangshan” បានផ្ទុក ជាមួយឧបករណ៍សង្គ្រោះជីវិត ឧបករណ៍រុករក នៅក្រោមទឹក និងការផ្គត់ផ្គង់ ទឹក និងអាហារ បាននាំចេញពីទីក្រុង ស៊ាន់ជាង នៃខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិននៅប្រហែលម៉ោង ៣ព្រឹក កាលពីថ្ងៃអាទិត្យសម្រាប់បេសកកម្មស្វែងរក និងជួយសង្គ្រោះ។
ឧទ្ធម្ភាគចក្រចំនួន២គ្រឿង បុគ្គលិកពេទ្យចំនួន៣០នាក់ អ្នកមុជទឹកចំនួន១០នាក់ និងទ័ពម៉ារីនចំនួន៥០នាក់ ក៏មានវត្តមាន នៅលើនាវានេះផងដែរ ។
នាវាកងទ័ពជើងទឹកចិនមួយទៀតឈ្មោះថា “Mianyang” បានចាកចេញ ទៅរកកន្លែងដែលយន្តហោះ ធ្លាក់ នៅយប់ថ្ងៃសៅរ៍ ៕
No comments:
Post a Comment
yes