ថ្មីៗនេះបន្ទាប់
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយភូមិឃុំ
មានសុវត្ថិតភាពទាំង០៩ចំណុចជាប្រយោជន៏
ដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម
ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើស្ថិតក្រោមការដឹកនាំរបស់គណបក្ស
ប្រជាជនកម្ពុជាដែលមានសម្តេច ហ៊ុនសែន ជានាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ ។
គោលនយោបាយស្តីភូមិឃុំមានសុវត្ថិភាពនោះ
មានចែងត្រង់មាត្រាមួយចំនួនទាក់ទិននិងការហាមមិនឲ្យមានបនលែងល្បែង
សងគ្រប់ប្រភេទនៅក្នុងភូមិឃុំដែលជាកន្លែងរស់របស់ប្រជាពលរដ្ឋ
ហើយនាពេលកន្លងទៅនេះ គេបានឃើញក្រុមមន្ត្រី
ថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាន
ជាពិសេស់នោះសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថចំណុះឲ្យក្រុង
ប៉ោយប៉ែតបានចុះពង្រឹងនិងណែនាំមិនឲ្យប្រជាពលតាមរដ្ឋបើក
ល្បែងស៊ីសងគ្រប់ប្រភេទនៅនោះទេ
ជាងនេះទៅទៀតនោះថែមទាំងបានលើកឡើងអំពីវិធានការទប់ស្កាត់និងការការពារ
ដោយប្រើយន្តការច្បាប់ជាគោលផងដែរ ។
តមកទៀតក្រុមមន្ត្រីអ្នកអនុវត្តន៏ច្បាប់ទាំងនោះ
ថែមទាំងបានចុះទៅអប់រំប្រជាពលរដ្ឋតាមមូលដ្ឋាននានា
និងបានចែកខិតបណ្ណ័ផ្សព្វផ្សាយ
ជូនប្រជាពលរដ្ឋប្រុសស្រីដើម្បីឲ្យយល់ពីគោលនយោបាយភូមិឃុំមាន
សុវត្ថិភាព
ប៉ុន្តែតែផ្ទុយទៅវិញការចុះអប់រំក្នុងមូលដ្ឋានរបស់កងកម្លាំងមាន
សមត្ថកិច្ចគ្រាន់តែជាការល្អមើលតែប៉ុណ្ណោះ។ ធាតុពិត
គឺបនល្បែងស៊ីសងរីកដុះដាលដូចផ្សិតពេញទីក្រុងប៉ោយប៉ែតនៅតែកើតមាន
គ្មានសមត្ថកិច្ចណាម្នាក់ចេញមុខទៅបង្ក្រាបនោះឡើយ
សូម្បីតែមន្ត្រីសុរិយោដីម្នាក់បើកល្បែងកន្ទុយលេខដ៏ធំ ឈ្មោះសំ ហេង
នោះសព្វថ្ងៃនេះកំពុងតែពេញនិយមយ៉ាងខ្លាំង
ហើយរូបគេបានពង្រីកអាជីព្វពាស់ពេញទីក្រុងប៉ោយប៉ែត
ដោយមិនខ្លាចរអានិងច្បាប់របស់ប្រទេសជាតិនោះឡើយ។
ព្រោះមន្ត្រីសុរិយោដីរូបនោះសំអាងថាខ្លួនរបស់គេក៏ជាមន្ត្រីក្នុង
ជួរាជរដ្ឋាភិបាលដែរ ដូច្នេះគេចង់ធើ្វអីក៏ស្រេចតែអំពើចិត្ត ។
ជាការពិតណាស់ប្រជាពលរដ្ឋជាច្រើនដែលបានមកលេងនៅតំបន់ប៉ោយប៉ែតនេះ
បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រាដែលបានឃើញ សំ ហេង
ដាក់ពង្រាយកូនកញ្ច្រែងកត់ឆ្នោតនៅតាមមុខផ្ទះជួដងផ្លូវជាតិលេខ
០៥ និងតាមនិគមន៏នានាជុំវិញក្រុងប៉ោយប៉ែតនោះ ។
ចំណែកបុគ្គលទុទិដ្ឋនិយមមួយចំនួនបានលើកឡើងថា សំ ហេង
កំពុងតែបង្កើតការងារយ៉ាងសកម្មជូនប្រជាពលរដ្ឋឲ្យបានធើ្វ
ព្រោះស្របពេលនេះ
រាជរដ្ឋាភិបាលក៏បានប្រកាស់ពីការកែទម្រង់ស៊ីជម្រៅនោះដែរ ។
ដោយឡែកមន្ត្រីអ្នកច្បាប់វិញបានលើកឡើងពាក់ពន្ធ័និង សំ ហេង
ថា៖បានកំពុងតែផ្កើនជាមួយគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់
រាជរដ្ឋាភិបាល ពួកគេបានលើកឡើងទៀតថា
សមត្ថកិច្ចពាក់ពន្ធ័គប្បីបង្ក្រាបបនល្បែង
បុគ្គលសំហេងនេះឲ្យខានតែបានដើម្បីអនុវត្តន៏ច្បាប់ ។
ជាការពិតណាស់កន្លងមកគេឃើញមានការបង្ក្រាបខ្លះៗដែរពីសមត្ថកិច្ច
នៅ តំបន់ប៉ោយប៉ែតនេះ ប៉ុន្តែការបង្ក្រាបមិនចំទិសដៅឡើយ
ពោលគឺផ្ទះសំហេង ដែលជាមេល្បែងដ៏ធំនោះគេមើលមិនឃើញ
មិនខុសពីពាក្យចាស់លោកថាដើរវាយស្មៅបង្អើលពស់នោះឡើយ ។
សូមបញ្ជាក់ថា លំនៅស្ថានមេកន្ទុយលេខរបស់ឈ្មោះ សំ ហេង
គឺនៅទល់មុខសណ្ឋាគារប៉ោយប៉ែតផាស់ជាប់និងដងផ្លូវជាតិលេខ០៥
ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់និងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ។
ចំណែកប្រភពមួយពីមន្ត្រីសុរិយោដីស្រុកអូរជ្រៅបានបង្ហើបមកថា សំ
ហេង ជាមន្ត្រីសុរិយោដី
ស្រុកអូរជ្រៅប៉ុន្តែបុគ្គលម្នាក់នេះមិនបានចូលបំរើការងារដូច
អ្នកដទៃឡើយ គឺបើកយកតែប្រាក់ខែពីរដ្ឋតែប៉ុណ្ណោះ
ហើយមួយថ្ងៃៗគិតតែពីដើរប្រមូលលុយតាមតូបលក់ឆ្នោតនៅឯមូលដ្ឋាន
ក្រុងប៉ោយប៉ែត ។
បើបែបនេះមែននោះ ឈ្មោះ សំ ហេង គឺគេអាចនិយាយបានថាជាមន្ត្រីបាយឆៅ
ឬក៏មន្ត្រីសំអ៊ុយដែលរដ្ឋាភិបាលដឹកនាំដោយ សម្តេច ហ៊ុន សែន
គប្បីពិចារណាលើមន្ត្រីរូបនេះផង ទើបជាការត្រឹមត្រូវ
ព្រោះរូបគេមិនបានបំរើឲ្យផលប្រយោជន៏ជាតិនោះទេ ។ ពាក់ពន្ធ័និង
សំ ហេង បានបើកល្បែងស៊ីសងនេះដែរកន្លងមក លោក លី សារី
ប្រធានមន្ទីរនិងសុរិយោដីខេត្តបន្ទាយមានជ័យធ្លាប់បានសារភាពថា
សំ ហេង ពិតជាមន្ត្រីសុរិយោដីមានឈ្មោះនៅស្រុកអូរជ្រៅមែន
តែមិនសូវបានចូលធើ្វការងារនោះទេ
លោកថា៖សព្វថ្ងៃនេះគេមានការងារនៅផ្ទះច្រើន ។
ចំណែកប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា សំ
ហេងសព្វថ្ងៃហាក់មិនបានខ្លាចនិងប្រពន្ធ័ច្បាប់នៅក្នុង
ខេត្តបន្ទាយមានជ័យនេះទេ
ប្រពន្ធ័ច្បាប់នៅខេត្តនេះហាក់បីបិទភ្នែកឲ្យ សំ ហេង
ប្រព្រឹត្តបទល្មើសតាមតែអំពើចិត្ត
បើនៅតែបែបនេះតទៅទៀតនោះប្រជាពលរដ្ឋនឹងអស់សង្ឃឹមលើអ្នកអនុវត្តន៏
ច្បាប់ជាក់ជាមិនខាន ។ យ៉ាងណាក្តីគេនៅសង្ឃឹមចំពោះសមត្ថភាព លោ គោ
ស៊ុម សារឿត អភិបាលខេត្តបន្ទាយមានជ័យ
ដែលទើបតែឡើងគ្រងតំណែងកាលថ្ងៃទី២៣ ខែវិច្ឆិកា
ឆ្នាំ២០១៣កន្លងទៅនេះ
ព្រោះនៅគ្រាដែលលោកត្រូវបានប្រកាស់តែងតាំងនោះ
លោកអភិបាលថ្មីបានឡើងសម្តែងសុឆន្ទៈប្រាប់ប្រជាពលរដ្ឋថាលោកនឹង
អនុត្តតាមច្បាប់ ដើម្បីបំរើផលប្រយោជន៏ជូនជាតិមាតុភូមិ
ដូច្នេះសង្ឃឹមថាសំបុកបនល្បែងរបស់ សំ ហេង
និងជូបផលលំបាកនៅថ្ងៃខាងមុខជាមិនខាន ប្រសិនបើលោក គោ ស៊ុម សារឿត
ចង់ឲ្យច្បាប់ស្តីពីភូមិឃុំមានសុវត្ថិភាព បំរើឲ្យផលប្រយោជន៏
ប្រជាពលរដ្ឋតាមមូលដ្ឋានពិតប្រាកដនោះ ៕
No comments:
Post a Comment
yes