រឿងរ៉ាវប្តីសម្លាប់ប្រពន្ធខ្លួន
បានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ
ខណៈដែលរៀបការបានត្រឹមតែមួយខែប៉ុណ្ណោះ ។
ហេតុការណ៍ដែលកើតចេញពីភ្លើងប្រចណ្ឌកើតឡើង
កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤វេលាម៉ោង ១៨និង២០នាទី
ស្ថិតក្នុងភូមិខ្នាចខាង ជើងឃុំបឹងក្រាញ់ខាងជើង ស្រុកសំរោង
ខេត្ដតាកែវ ។
ជនសង្ស័យជាប្ដីឈ្មោះ នូ រិទ្ធី អាយុ ២៥ឆ្នាំ ។
ចំណែកប្រពន្ធជាស្ដ្រីរងគ្រោះឈ្មោះ អ៊ឹម សុម៉ាលី អាយុ២២ឆ្នាំ
អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ
ជនសង្ស័យជាប្ដីបានបបួលប្រពន្ធទៅងូតទឹកអណ្ដូងខាងក្រោយផ្ទះមាន
ចម្ងាយ៧០ម៉ែត្រ ។
លុះនៅពេលងូតទឹករួចប្ដីក៏បានយកអាវដៃវែងមករឹតកប្រពន្ធរហូតសន្លប់
ដោយស្មានថា ប្រពន្ធស្លាប់ក៏អូសប្រពន្ធយកទៅចោលក្នុងអូរ
រួចប្ដីក៏បានមកផ្ទះឪពុករបស់ខ្លួននៅភូមិឃុំជើងគួន ស្រុកសំរោង
ដោយយកថ្នាំកណ្ដុរលេបសម្លាប់ខ្លួន
តែត្រូវបានក្រុមគ្រួសារដឹងទាន់ក៏បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ
បង្អែកខេត្ដតាកែវ ។
ចំណែកជនរងគ្រោះដែលជាភរិយាពេលដឹងខ្លួនក៏ស្រវេស្រវាទៅ
ផ្ទះឪពុកម្ដាយដែរនៅក្បែរកន្លែងកើតហេតុឲ្យជួយយកទៅមន្ទីពេទ្យ
និងបានរៀបរាប់ប្រាប់គ្រប់ដំណើររឿងដល់ក្រុមគ្រួសារ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងនៅសមត្ថកិច្ចស្រុកសំរោង
បានចុះឃាត់ខ្លួនជនសង្ស័យដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្ដ
តាកែវ ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនគេពិតជាមាន
បំណងសម្លាប់ប្រពន្ធពិតមែនតែ មិនបានប្រាប់ពីមូលហេតុអ្វីនោះទេ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដតាកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
No comments:
Post a Comment
yes