បើយោងតាមការចុះផ្សាយរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងថា
អង្គការជំនួយផ្លូវច្បាប់បារាំងឈ្មោះថា Avocats Sans Frontières
(ASF)
បានបញ្ឈប់ការផ្តល់តំណាងផ្លូវច្បាប់ចំពោះដើមបណ្តឹងរដ្ឋប្បវេណី
ជាង ១ ពាន់នាក់នៅសាលាក្តីខ្មែរក្រហម។
សេចក្តីថ្លែងការណ៍របស់ ASF ដែលបានស្រង់ក្នុងរបាយការណ៍របស់សាលាក្តី បានឲ្យដឹងថា៖ «ASF France គ្មានជម្រើសឡើយ ក្រៅពីទទួលស្គាល់នូវកង្វះមូលនិធិពីសហគមន៍អន្តរជាតិ និងម្ចាស់ជំនាញ ដើម្បីឧបត្ថម្ភអ.វ.ត.ក»។
ទោះជាយ៉ាងណា ASF ដែលសកម្មនៅសាលាក្តីចាប់តាំងពីឆ្នាំ ២០០៨ បានបន្តថ្លែងអំណរគុណចំពោះម្ចាស់ជំនួយរបស់ខ្លួន ដោយលើកឡើងថា «ការឧបត្ថម្ភរបស់ពួកគេគឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីបញ្ឈប់នូវនិទណ្ឌភាពរបស់មន្រ្តីជាន់ខ្ពស់នៃរបបខ្មែ រក្រហម»។
របាយការណ៍បានកត់សម្គាល់ថា បើទោះបីជាមានការដកខ្លួនក៏ដោយ ក៏ប៉ុន្តែមេធាវី ASF មួយចំនួននឹងបន្តធ្វើជាតំណាងកូនក្តីរបស់ខ្លួនក្នុងសមត្ថភាព ផ្ទាល់ខ្លួន ដែលនេះត្រូវបានបញ្ជាក់ដោយមន្រ្តីតុលាការដែលស្នើសុំមិនបញ្ចេញ ឈ្មោះកាលពីម្សិលមិញ។
មន្រ្តីម្នាក់នោះបានលើកឡើងថា៖ «មេធាវីដើមបណ្តឹងរដ្ឋប្បវេណីជាច្រើននាក់ [របស់ ASF] នៅតែតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណី។ ព្រោះអង្គការមិនមែនជាស្ថាប័នតែមួយ ដែលបានចុះហត្ថលេខាលើលិខិតប្រគល់សិទិ្ធជាមួយនឹងដើមបណ្តឹងរដ្ឋ ប្បវេណីទេ គឺមេធាវីទេដែលបានចុះ»។
យោងតាមមន្រ្តីម្នាក់នោះបានឲ្យដឹងទៀតថា ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់នៅតែមានតំណាងផ្លូវច្បាប់ ហើយសូម្បីតែមេធាវីអន្តរជាតិក៏កំពុងចាកចេញ ពួកគេនៅតែទទួលបានតំណាងពីសំណាក់មេធាវីកម្ពុជាដដែល ទោះបីជាពួកគេមានមេធាវីអន្តរជាតិ ឬគ្មានក៏ដោយ។
សំណើសុំការអត្ថាធិប្បាយពីASF ពុំទទួលបានការឆ្លើយតបទេ គិតមកដល់ពេលបោះពុម្ភផ្សាយ៕
No comments:
Post a Comment
yes