ឆ្នាំជូត
មនុស្សប្រុស
ក្នុងឆ្នាំនេះបើអ្នកមានបំណងចង់រៀបការអ្នកនឹងសម្រេចតាមបំណង។ បើជាអ្នកប្រកបការងារកាន់មុខតំណែងនិងមុខនាទីនានានោះ អ្នកនឹងត្រូវបានឡើងឋានៈបុណ្យស័ក្ដិមួយកម្រិតថែមទៀត។ ចំពោះរឿងដែលត្រូវប្រយ័ត្នបំផុតក្នុងឆ្នាំនេះគឺចោរកម្ម និងអគ្គិភ័យបំផ្លាញទ្រព្យសម្បត្តិ។
មនុស្សស្រី
អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដូចជាអាចប្រឈមនឹងការខាតបង់ ឬត្រូវមានជំងឺតម្កាត់នានាមកបៀតបៀន ប៉ុន្តែសំណាងល្អត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាល។ ប្រសិនធ្វើអ្វីមួយ អ្នកត្រូវពិចារណាមុខក្រោយឲ្យបានល្អិតល្អន់ មិនត្រូវលេងសើចច្រើនពេកទេ។ អ្នកត្រូវធ្វើខ្លួនឲ្យមានរបៀបរៀបរយជានិច្ចទើបអាចបន្ធូរបន្ថយ នូវគ្រោះរបស់អ្នក។ ក្រោយពេលឆ្លងកាត់គ្រោះទាំងនេះរួច អ្នកនឹងមានមនុស្សជួយយកអាសារឲ្យបានទ្រព្យស្តុកស្ដម្ភ។

ឆ្នាំឆ្លូវ
មនុស្សប្រុស រាសីរបស់អ្នកមិនល្អទេ ពោលគឺអ្នកនឹងមានគ្រោះអាសន្ន ឬការខាតបង់របស់ទ្រព្យដោយប្រការណាមួយ។ អ្នកគួរគប្បីកុំបញ្ចេញឈ្មោះបោះសំឡេងជាត្លុកកំប្លែងលលេងជាមួយគេ ញយៗពេកទេ។ ដើម្បីសម្រាលនូវគ្រោះភ័យទាំងឡាយរបស់អ្នក ចូរធ្វើសេចក្ដីល្អជាការតបតជាមួយបច្ចាមិត្ត ឬសត្រូវទើបជាការប្រសើរ។
មនុស្សស្រី
អ្នកដែលមានគូចង់រៀបមង្គលការ នឹងបានសម្រេចដូចបំណងប្រាថ្នា ហើយប្រកបទៅដោយសេចក្ដីសុខ និងសុភមង្គល។ យ៉ាងណាមិញអ្នកនៅអាចមានទំនាស់នឹងមេបាបន្តិចបន្តួចចៀសពុំរួច នោះទេ។ រួចពីហេតុភេទបែបនេះទៅ ដំណើរជីវិតរបស់អ្នកនឹងបានល្អប្រសើរឡើងវិញ។ រឿងដែលត្រូវប្រុងប្រយ័ត្នបំផុតក្នុងអំឡុងឆ្នាំនេះគឺចោរកម្ម និងអគ្គិភ័យ។

ឆ្នាំខាល
មនុស្សប្រុស
ឆ្នាំនេះជាឆ្នាំដែលជោគលាភនឹងមានដល់លោកអ្នក។ បើអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប។ មិត្តភក្ដិ ឬចៅហ្វាយនាយនឹងជ្រោមជ្រែងដល់អ្នកជានិច្ច។ រឿងដែលគួរតែចៀសវាងគឺមិនត្រូវនាំរឿងពីឯនេះទៅនិន្ទាឲ្យអ្នកឯ នោះបានឮឡើយ។
មនុស្សស្រី
ជោគជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នកនឹងផ្ដល់ផលជាអសារបង់ឥតបានការ ដល់អ្នកវិញទេ។ បើសិនជាចង់បន្ថយភាពមិនល្អនេះ អ្នកគួរខំខ្នះខ្នែងដោយប្រើសេចក្ដីវៃឆ្លាត និងសេចក្ដីអង់អាចឲ្យគ្រប់គ្រងកម្លាំងកាយចិត្ត ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះបាន។

ឆ្នាំថោះ
មនុស្សប្រុស
ក្នុងឆ្នាំនេះជាឆ្នាំសម្រេចលាភផលក្នុងកណ្ដាប់ដៃរបស់អ្នក ហើយ។ ទោះសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងណាក៏ដោយ ក៏មិនអាចផ្ចាញ់ផ្ចាលអ្នកបានដែរ។ បើអ្នករៀបការក្នុងឆ្នាំនេះគឺល្អខ្លាំងណាស់។ ចំពោះឧបសគ្គរបស់អ្នកក្នុងឆ្នាំនេះ អាចដោយសារសាច់ញាតិរំខានដល់អ្នកខ្លះៗ។
មនុស្សស្រី
បើសិនជារៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្ដី ប្រាថ្នា។ ការងារអ្វីៗនឹងបានជួបនូវលាភសំណាងជាទីគាប់ចិត្ត។ ទន្ទឹមគ្នានេះដែរ ក៏នៅតែមានមនុស្សឫស្យាយាយីចំពោះស្នាដៃរបស់អ្នកជានិច្ច។ យ៉ាងណាមិញសូមកុំភ័យបារម្ភនឹងរឿងនេះឲ្យសោះ ព្រោះនឹងមានគេចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ ឆ្នាំនេះចូរប្រយ័ត្នអ្នកដែលបញ្ចុះបញ្ចូលលើកជើងអ្នកឲ្យចូលរួម ការងារជាមួយគេ ព្រោះការងារទាំងនោះសុទ្ធតែមិនស្ថិតក្នុងផ្លូវបរិសុទ្ធ។

ឆ្នាំរោង
មនុស្សប្រុស អ្នកនឹងមានទឹកចិត្តខ្វល់ខ្វាយច្រើនអនេក។ មិត្តភក្តិ ឬញាតិសន្ដានជាទីស្រឡាញ់អាចត្រូវនិរាសគ្នាដោយប្រការណាមួយ។ មិនតែប៉ុណ្ណោះ អ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង។ តែបើទោះជាមានឧបសគ្គក្នុងការងារក្ដី ក៏គ្រោះឧបទ្រពចង្រៃទាំងនេះគង់នឹងសាបរលាបទៅវិញ ដោយសារអ្នកមានមិត្តភក្តិចាំជួយទប់ទល់យ៉ាងស្វិតស្វាញ។ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬក៏ត្រូវធ្វើថ្មីទៀតផង។
មនុស្សស្រី
ក្នុងឆ្នាំនេះ ជោគជតារាសីរបស់អ្នកល្អជាទីបំផុត។ អ្នកមានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង។ បើអ្នកមានបំណងធ្វើអ្វីមួយនឹងបានសម្រេចផលយ៉ាងប្រាកដ។ ប៉ុន្តែអ្នកមិនត្រូវផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀត ខ្លាំងពេកទេ។ នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរគប្បីប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាចៀសមិនផុត។

ឆ្នាំម្សាញ់
មនុស្សប្រុស នៅក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ។ អ្នកនឹងមានមិត្តភក្តិឬមនុស្សធ្វើការជាមួយនាំឲ្យខូចខាតទុន។ ក្នុងរយៈឆ្នាំនេះទៀតសោតអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ។ ចូរចៀសវាងការពឹងពាក់រកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែអ្នកក៏មិនត្រូវអស់សង្ឃឹមដែរ អ្នកគង់បានសម្រេចផលខ្លះក្នុងការងារដែលអ្នកបានខិតខំតាំងចិត្ត យ៉ាងប្ដូរផ្ដាច់កន្លងមក។
មនុស្សស្រី
ឆ្នាំនេះទំនាយទាយថា ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង។ បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ឬត្រូវផ្លាស់ ប្ដូរលំនៅផងក៏មាន។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីពហាក់មានសេចក្ដីតឹងចង្អៀត ខ្លះៗ។ ហេតុការណ៍ទាំងអស់នេះអ្នកកុំភ្លេចស្មារតីឲ្យសោះ យ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

ឆ្នាំមមី
មនុស្សប្រុស
ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយក្នុងដំណើរការធម្មតា របស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងវិវាទទាំងនោះឲ្យមែនទែន ហើយត្រូវតាំងចិត្តធ្វើការងារ ឬកិច្ចការណាដោយសេចក្ដីឧស្សាហ៍ និងស្វាហាប់អង់អាច ធ្វើយ៉ាងនេះបានទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញក្នុងរវាងឆ្នាំ នេះ។
មនុស្សស្រី
ក្នុងឆ្នាំនេះ អ្នកនឹងមានផលល្អប្រសើរណាស់ បានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន។ ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួននឹងចោរកម្ម។ បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មានតួនាទីទទួលខុសត្រូវខ្ពស់។ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយតែត្រូវខំរក្សាកាយឲ្យបានល្អ ព្រោះអាចមានជំងឺតម្កាត់ខ្លះផងដែរ។ ឆ្នាំនេះហៅថា “ទុក្ខលាភ” បានទុក្ខហើយទើបមានលាភមកតាមក្រោយ។

ឆ្នាំមមែ
មនុស្សប្រុស
ឆ្នាំនេះជាឆ្នាំ «ទុក្ខលាភ» ពោលគឺត្រូវជួបទុក្ខរួចរាល់ហើយទើបមានលាភសក្ការៈមកតាមក្រោយ។ ត្រូវមានការប្រុងប្រយ័ត្នឲ្យមែនទែនជាមួយនឹងអំពើចោរកម្មមានបំណង ទុកជាមុន តែឆ្លងផុតពីនេះទៅអ្នកនឹងត្រូវបានទទួលតួនាទី មុខតំណែងថ្មីល្អខ្ពង់ខ្ពស់ ហើយលាភនេះគឺមកពីទីឆ្ងាយ។ ត្រូវប្រយ័ត្នប្រយែងចំពោះសុខភាពផងក្រែងមានជំងឺផ្សេងៗមកយាយី។
មនុស្សស្រី
ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ អាចនឹងជួបប្រទះនឹងឧបសគ្គជាញឹកញយហេតុដូច្នេះអ្នកត្រូវខំតាំង ចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តត្រៀមខ្លួនទប់ទល់នឹងបញ្ហានេះឲ្យបាន។ ក្រោយពីឆ្លងកាត់ទុក្ខរួចអ្នកនឹងបានជោគជ័យគ្រាន់បើឡើងវិញក្នុង រវាងឆ្នាំនេះ។

ឆ្នាំវក
មនុស្សប្រុស
ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីកន្លែងចាស់ ហើយអ្នកនឹងមានសេចក្ដីរង្គោះរង្គើដល់ក្រុមហ៊ុន បើមានឈ្នួលក្នុងបន្ទុកទៀតនោះនឹងធ្វើឲ្យអ្នកមានសេចក្ដីមួហ្មង ជារឿយៗ។ មួយវិញទៀតញាតិ ឬមិត្តភក្តិនឹងកើតជាក្ដីរង្កៀសឫស្យាដល់អ្នកដោយបំពានលើផលល្អ សេចក្តីចម្រើនរបស់អ្នក។ ហេតុការណ៍ទាំងអស់នេះ អ្នកកុំភ្លេចស្មារតីឲ្យសោះ។
មនុស្សស្រី
នៅក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយផ្លូវចិត្តសោះឡើយ។ មិត្តភក្តិរបស់អ្នកឬមនុស្សរួមការងារជាមួយអ្នកអាចស្ថិតក្នុង ជំពូកជាមនុស្សអាប់ជោគរាសី។ ប្រសិនបើគេមកមកដឹកនាំអ្នកអាចឲ្យអ្នកខូចខាតទុន។ ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរក៏ដោយ។ អ្នកកុំសូវពឹងពាក់គេឲ្យជួយទុក្ខធុរៈខ្លួនពេក។ ទោះបីជាយ៉ាងណាអ្នកគង់បានសម្រេចផលខ្លះៗ ក្នុងការដែលអ្នកបានខិតខំតាំងចិត្តយ៉ាងប្ដូរផ្ដាច់។

ឆ្នាំរកា
មនុស្សប្រុស
ក្នុងឆ្នាំនេះ ជោគរាសីរបស់អ្នកល្អជាទីបំផុត។ បើសិនអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងពិត ហើយបានគាប់ចិត្តគ្រប់យ៉ាងមានគេនាំកំណល់រង្វាន់មកឲ្យដល់ កន្លែង។ ប៉ុន្តែអ្នកមិនត្រូវផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀត ខ្លាំងពេកទេ។ នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឲ្យមែនទែន។
មនុស្សស្រី
ក្នុងឆ្នាំនេះ អ្នកនឹងមានវិបត្តិធ្ងន់ធ្ងរ។ ផ្លូវចិត្តខ្វល់ខ្វាយច្រើនអនេក។ មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្ដានដែលមានគុណបំណាច់លើរូបអ្នកអាចត្រូវនិរាសគ្នា។ មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង។ បើទោះជាមានឧបសគ្គក្នុងការងារក៏ពិតមែន តែគ្រោះអាក្រក់ទាំងនេះក៏គង់នឹងសាបរលាបទៅវិញដោយសារអ្នកមាន មិត្តភក្ដិចាំយកអាសា ហើយពួកគេបានខ្នះខ្នែងជួយដោះស្រាយបញ្ហាទាំងនេះធ្វើឲ្យអ្នកឆ្លង ផុតទុក្ខដោយជោគជ័យ។

ឆ្នាំច
មនុស្សប្រុស
ឆ្នាំនេះអ្នកនឹងបានជួបលាភយ៉ាងបន្ទាន់ តែបើទោះបីជាយ៉ាងនោះក៏ដោយ ក៏គង់នៅមានមនុស្សឫស្សាយាយីចំពោះលទ្ធផលល្អរបស់អ្នកជានិច្ច តែកុំភ័យឲ្យសោះ អ្នកនឹងមានគេរង់ចាំជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់មកបញ្ជោរលើកជើង អ្នកឲ្យចូលរួមការងារជាមួយគេ។ មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗហួសកម្លាំងពេកទេ ក្រែងថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ដែលបង្កជារោគាយាយីរាងកាយ។
មនុស្សស្រី
ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃអ្នកហើយ។ ទោះសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងណាក៏ដោយខ្លួនអ្នកត្រូវបាន ជោគជ័យគ្រប់ប្រការហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ។ ប្រសិនបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ប៉ុន្តែឧបសគ្គរបស់លោកអ្នកក៏មិនសោះសូន្យដែរ។ ក្នុងអំឡុងឆ្នាំនេះ អ្នកអាចនឹងត្រូវបានក្រុមញាតិសន្ដានមួយចំនួនរំខានដោយប្រការណា មួយចៀសពុំរួចឡើយ។

ឆ្នាំកុរ
មនុស្សប្រុស
រាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវ។ អ្នកត្រូវប្រកាន់ខ្ជាប់នូវសេចក្ដីពិនិត្យបច្ច័យឲ្យបានល្អិតល្អន់ បន្តិច សូម្បីតែមនុស្សដែលធ្លាប់រាប់រកអ្នកពីមុនមកក៏ដោយក៏ត្រូវតែ មានការប្រុងប្រយ័ត្នដែរ។ ការងារប្រចាំជីវិតរបស់អ្នកសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នកនឹង ផ្ដល់ផលជាអសារឥតការដល់អ្នកវិញ។ បើចង់បន្ធូរបន្ថយការខាតបង់បែបនេះអ្នកត្រូវខំខ្នះខ្នែងប្រើ សេចក្ដីឆ្លៀវឆ្លាត និងសេចក្ដីអង់អាចទើបអ្នកបានប្រាសចាកវិបត្តិបាន។
មនុស្សស្រី
នៅក្នុងឆ្នាំនេះជាឆ្នាំដែលជោគលាភរបស់អ្នកនឹងមកហើយបើអ្នក ប្រកបការងារអ្វីនោះប្រាកដជាបានសម្រេចបានដូចបំណងប្រាថ្នាជា ដរាប។ អ្នកអាចមានមិត្តភក្តិ ឬចៅហ្វាយនាយធំប្រុងទំនុកបម្រុងដល់អ្នកតែថារឿងដែលអ្នកត្រូវ ប្រិតប្រៀងខ្លួនជានិច្ចនោះគឺកុំរបេះនាំរឿងពីមនុស្សម្នាក់ទៅ និន្ទាដល់បុគ្គលម្នាក់ទៀតឲ្យបានដឹងឮឲ្យសោះ។ បើអ្នកបានតមទង្វើបែបនេះយ៉ាងខ្ជាប់ខ្ជួននោះអ្នកនឹងរួចផុតពី ការបែកបាក់រវាងមេត្រីភាពបាន៕

No comments:
Post a Comment
yes