សកម្មភាពរុករកអ្នកដែលបានបាត់ខ្លួនពីការក្រឡាប់នាវានៅកូរ៉េ
ខាងត្បូង។ មកទល់ថ្ងៃម្សិលមិញមនុស្ស ៩នាក់
ត្រូវបានអះអាងថាស្លាប់ និងជិត៣០០នាក់ទៀតនៅតែបាត់ខ្លួន។ AFP
អាកាសធាតុដែលកាន់តែអាក្រក់ បានបង្កអារម្មណ៍ស្រងូតស្រងាត់ ខណៈភ្លៀងធ្លាក់មិនដាច់ និងសមុទ្រដែលរលកខ្លាំងបានរារាំងក្រុមមុជទឹក ដែលមាន បញ្ហាជាមួយនឹងការមើលមិនសូវ ឃើញស្រាប់និងចរន្តទឹកហូរខ្លាំង។
មនុស្ស ៩នាក់ ត្រូវគេបញ្ជាក់ថាបានស្លាប់ ប៉ុន្តែខណៈដែលពេលវេលាចេះតែកន្លងទៅគ្រប់ម៉ោង ការភ័យខ្លាចបានកើនឡើង ស-ម្រាប់មនុស្ស២៨៧នាក់ ដែលនៅតែមិនទាន់បានរកឃើញបន្ទាប់ពីនាវាច្រើនជាន់ ផ្ទុកមនុស្ស៤៧៥នាក់នេះ ដែលស្រាប់តែបានផ្អៀង ក្រឡាប់ភ្លាមៗ ហើយបន្ទាប់មកបានលិចក្នុងពេល៩០នាទីនិងចម្ងាយ២០គ.ម.ពីឆ្នេរ។
នៅ លើទូកមួយនៅកន្លែងកើតហេតុ មន្ត្រីឆ្មាំសមុទ្រម្នាក់ បានប្រាប់អ្នកកាសែត AFP ម្នាក់ថា៖ «និយាយដោយត្រង់ទៅ ខ្ញុំគិតថា ឱកាសស្វែងរកអ្នកនៅរស់ គឺស្ទើរតែសូន្យ»។
នាវាកងទ័ពជើងទឹក និងនាវាឆ្មាំសមុទ្របានប្រើភ្លើងបញ្ចាំងតូចធំដើម្បីបន្តប្រតិ បត្តិការរុករកទាំងយប់ ដែលមកដល់ពេលនេះមានការចូលរួមពីអ្នកមុជទឹក៥០០នាក់ នាវា១៦៩គ្រឿង និងយន្តហោះ២៩គ្រឿង។
ឆ្មាំសមុទ្ររូបនោះបាននិយាយ ថា មនុស្សចំនួន១៧៩នាក់ ត្រូវបានជួយសង្គ្រោះ ជាតួលេខមួយដែលបានផ្លាស់ប្តូរតិចតួចពីយប់មុន។ សោកនាដកម្មនេះ បានធ្វើឲ្យប្រទេសមួយតក់ស្លុត ដែលទំនើបកម្មឆាប់រហ័សរបស់ខ្លួន ត្រូវបានគេគិតថា បានកត់ត្រាពីគ្រោះថ្នាក់ធំៗពីអតីតកាល។
បើ សិនអ្នកបាត់ខ្លួនទាំងអស់ ត្រូវបានគេអះអាងថាស្លាប់ វានឹងក្លាយជាមហន្តរាយអាក្រក់បំផុតក្នុងពេលសន្តិភាព ជាស្នាមរបួសអាក្រក់ថែមទៀតសម្រាប់ចំនួន កុមារដែលពាក់ព័ន្ធ។
ប៉ុន្តែក្រុម សាច់ញាតិដែលរំជួលចិត្ត បានជួបជុំនៅក្នុងកីឡដ្ឋានមួយនោះលើកោះជីនដូក្បែរនោះ បានទទូចថា គេគួរធ្វើការច្រើនជាងនេះ និងបានសម្តែងក្តីទុក្ខព្រួយ និងការរកាំចិត្តចំពោះអ្នកដែលស្តាប់ពួកគេ។
ឪពុករំជួលចិត្ត ម្នាក់ បានស្រែក ដដែលក្រុមមន្ត្រីសង្គ្រោះនិងមន្ត្រីរដ្ឋការក្នុងតំបន់ថា៖ «យកកូនខ្ញុំចេញពីនាវានោះ! ទោះជាស្លាប់ឬរស់ក៏ដោយ»។
សិស្សសាលា វិទ្យាល័យ សរុប៣៧៥នាក់នៅលើនាវានោះដោយ ធ្វើដំណើរជាមួយលោកគ្រូអ្នកគ្រូរបស់ពួកគេទៅកាន់កោះរមណីយដ្ឋាន ជេជូ ដ៏មានប្រជាប្រិយ។
នៅពេលនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Hong-Won បានចុះពិនិត្យកីឡដ្ឋាននៅលើកោះជីនដូនោះកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ លោកត្រូវបានគេរុញ ច្រាន ស្រែកចំអក ហើយដបទឹក ត្រូវបានគប់។
ដោយស្ទាក់ផ្លូវលោកជុង ខណៈ លោកព្យាយាមចាកចេញ ម្តាយម្នាក់ បាននិយាយថា៖ «កុំជេរទៅណា!លោកនាយករដ្ឋមន្ត្រី។ប្រាប់យើងមកថា លោកកំពុងមានផែនការធ្វើអ្វី?»។
ប្រធានាធិបតី លោកស្រី ផាក គឿនហ៊ីបានសម្តែងភាពកត់ស្លុតនិងការឈឺចាប់ចំពោះគ្រោះថ្នាក់ “ដ៏សោកនាដកម្ម”នេះ។
ក្នុងអំឡុង ពេលទស្សនកិច្ចក្នុងបន្ទប់ស្ថានការណ៍របស់ភ្នាក់ងារមហន្តរាយជាតិ ក្នុង ក្រុងសេអ៊ូលកាលពីរាត្រីថ្ងៃពុធ លោកស្រីប្រធានាធិបតីបានមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោល រហូតដល់ឱកាសចុងក្រោយ»។
គេនៅតែមិនទាន់ច្បាស់ថាតើអ្វីដែលបណ្តាលឲ្យនាវា Sewol ទម្ងន់៦៨២៥តោននេះ លិច។
អ្នក ដំណើរជាច្រើនបានស្រែកឮៗ ហើយនាវាក៏ស្រាប់តែឈប់ភ្លាមៗ ហើយឃ្លីងឃ្លោង ដោយលើកឡើងថា នាវាបានជាប់កឿង ឬបុកវត្ថុអ្វីមួយនៅក្នុងទឹក។
ប៉ុន្តែនាយនាវា កាពីតែន លី ជុន សុក (Lee Joon-Seok) ដែលនៅមានជីវិត និងកំពុងត្រូវបានសាកសួរដោយក្រុមអ្នកស៊ើបអង្កេតបានទទូចថា នាវាមិនបានជាប់កឿងទេ៕
No comments:
Post a Comment
yes