សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 22, 2014

កម្មករ​រោងចក្រ​ខេ​ម​បូ​ហេន​សាំ​ជាង​២០០០​នាក់ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​​

កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ខេ​ម​បូ​ហេន​សាំ (Cambo Handsome) ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ​ជាង​២០០០​នាក់ បន្ត​ធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យ​ក្រុមហ៊ុន​ដក​តំណាង​សហជីព​ម្នាក់ និង​លក្ខខណ្ឌ​ការងារ​មួយចំនួន​។
អ្នកស្រី ភី ស្រីមុំ អះអាង​ជា​តំណាង​កម្មករ​រោងចក្រ​ខេ​ម​បូ​ហេន​សាំ ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្មករ​បាន​ធ្វើ​បាតុកម្ម​រយៈពេល​ពីរ​ថ្ងៃ​មកហើយ ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន ក្នុងនោះ​គឺ​ទាមទារ​ឲ្យ​រោងចក្រ​ដក​តំណាង​សហជីព​ម្នាក់​ឈ្មោះ​លុន ចេញពី​ការងារ ព្រោះ​តំណាង​សហជីព​រូបនោះ ធ្វើការ​លម្អៀង និង​រើសអើង​កម្មករ​។
តំណាង​សហជីព​មិត្តភាព​កម្មករ​ប្រចាំ​រោងចក្រ​ខេ​ម​បូ​ហេន​សាំ លោក​ ម៉ៅ វណ្ណៈ បន្ថែមថា លក្ខខណ្ឌ​ការងារ​ដែល​កម្មករ​ទា​ម​ទារ​ចម្បង​នោះ គឺ​ឲ្យ​រោងចក្រ​ផ្តាច់​កិច្ចសន្យា​ចាស់ ហើយ​អនុវត្ត​កិច្ចសន្យា​មានកំណត់​វិញ ព្រមទាំង​ទាមទារ​ប្រាក់​បំណាច់​៥%​។ លោក​បន្តថា នៅពេល​កំពុង​ធ្វើ​បាតុកម្ម កងសន្តិសុខ​ខណ្ឌ​ប្រមាណ​ជាង​១០​នាក់ បាន​មក​ចាប់​រូបលោក និង​តំណាង​សហជីព​ម្នាក់ទៀត ប៉ុន្តែ​ត្រូវបាន​កម្មករ​រារាំង​។

VOD មិនអាច​សុំ​ការអត្ថាធិប្បាយ ពី​ប្រធាន​រោងចក្រ​ខេ​ម​បូ​ហេន​សាំ​បាន​នៅឡើយ​ទេ​។​
​ប្រធាន​កម្មវិធី​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក​ មឿន តុលា មានប្រសាសន៍ថា ការធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ពី​សំណាក់​កម្មករ​រោងចក្រ​នេះ ជា​កត្តា​មួយ​ដែល​រាជរដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​។ លោក​បន្តថា ភាគី​រោងចក្រ​តែងតែ​ព្យាយាម​គេចវេស និង​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាន​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​សមរម្យ​។
កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ខេ​ម​បូ​ហេន​សាំ​ជាង​២០០០​នាក់ បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ តាំងពី​ថ្ងៃ​ម្សិលមិញ​មក​។ ពួកគេ​បាន​អះអាងថា នឹង​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​នេះ រហូតដល់​មាន​ដំណោះស្រាយ​៕

No comments:

Post a Comment

yes