លោកអាប់ភីស៊ីតវេចាជីវ៉ា អតីតនាយករដ្ឋមន្ត្រីថៃ
លោកស្រីយីងឡាក់
នៅក្នុងសន្នីសីទសារព័ត៌មាន នៅក្រុងបាងកក នៅព្រឹកថ្ងៃសៅរ៍ទី 24 ឧសភា អ្នកនាំពាក្យរងសម្រាប់ក្រុមប្រឹក្សាយោធាថៃ លោក វរៈសេនីយ Winthai Suvaree បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រី យីងឡាក់ រួមនិងមេដឹកនាំដទៃទៀត ហើយនិងមេដឹកនាំទាំងពីរក្រុមនៃភាគីជម្លោះនយោបាយ ដែលត្រូវបានឃុំខ្លួនពួកគាត់មានសុវត្ថិភាពធម្មតា។ លោកវរៈសេនីយបញ្ជាក់ថា ពួកគាត់មិនមានគ្រោះថ្នាក់អ្វីទេ ។
អ្នកនាំពាក្យរងសម្រាប់ក្រុមប្រឹក្សាយោធាថៃរូបនេះបន្ថែមថា អ្នកដែលត្រូវបានឃុំខ្លួននឹងបន្តឃុំឃាំងរយៈពេល ៣ ទៅ ៥ថ្ងៃ គឺមិនអោយលើសរយៈពេល ៧ថ្ងៃ នោះឡើយ។ ប៉ុន្តែនៅពេលសាកសួរអំពីជោគវាសនារបស់លោកអាប់ភីស៊ីត មេដឹកនាំគណបក្សប្រឆាំង លោកវរសេនីយ Winthai Suvaree បានអោយដឹងថា អតីតនាយករដ្ឋមន្ត្រី រូបនេះ ដែលបាន ឃាត់ខ្លួនមុនថ្ងៃរដ្ឋប្រហារ ត្រូវបានដោះលែងភ្លាមៗបន្ទាប់ពីកងទ័ពប្រកាសរដ្ឋប្រហារ។ លោកវរៈវេសនីយបញ្ជាក់ថា ក្រុមប្រឹក្សាយោធាថៃសម្រេចដោះលែងលោកអាប់ភីស៊ីត ព្រោះតែ មិនរកឃើញថាមេដឹកនាំបក្សប្រជាធិបតេយ្យរូបនេះជាប់ពាក់ព័ន្ធនិងអំពើ បះបោរ អ្វីឡើយ។
រាជាណាចក្រថៃស្ថិតនៅក្រោមការកងគ្រប់គ្រងរបស់កងទ័ព ចាប់ពីថ្ងៃទី22 ឧសភា ថៃ្ងដែលលោកឧត្តមសេនីយប្រាយុទ្ធប្រកាសរដ្ឋប្រហារ។ លោកឧត្តមសេនីយសន្យាថានឹង អនុញ្ញតឲ្យមានរបបស៊ីវិលឡើងវិញ ប្រសិនបើស្ថានការណ៍នៅក្រុងបាងកកមានស្ថិរភាពប្រក្រតីជាធម្មតា៕
No comments:
Post a Comment
yes