Sunday, May 25, 2014
សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ
បើយោងតាមការសិក្សាថ្មីៗដោយសម្ព័នការពារសត្វឆ្កែអាស៊ី (ACPA) នៅក្នុងប្រទេសវៀតណាមបានបង្ហាញថាជារៀងរាល់ឆ្នាំមានសត្វ ឆ្កែ ប្រហែលជា៥លានក្បាលត្រូវបានគេសម្លាប់ ដើម្បីម្រើសេចក្តីត្រូវការរបស់មនុស្ស។
នៅក្នុងប្រទេសវៀតណាមការផ្គត់ផ្គង់សាច់ឆ្កែមានការពេញនិយមបំផុត ប៉ុន្តែអ្នកគួរតែដឹងថាការបរិភោគសាច់ឆ្កែអាចបង្កឲ្យឆ្លងជម្ងឺ បីប្រភេទដែលមានគ្រោះថ្នាក់ខ្លាំងណាស់ រហូតដល់ស្លាប់ផងក៏មាន។
ការឆ្លងមេរោគចំពោះសត្វឆ្កែដែលសម្លាប់យូរពេកការឆ្លងជម្ងឺកង្កូវតេនញ៉ា គឺមានគ្រោះថ្នាក់បំផុត ដែលបង្កមកពីអាហារ ភេសជ្ជះ ឬទឹកកខ្វក់ ដែលយើងបរិភោគ។ ជាញឹកញាប់មេរោគទាំងនោះត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែ ចៀម និងសត្វក្នុងស្រុកផ្សេងទៀត។ បើទោះជាអត្រានៃជម្ងឺនេះពុំមានការរាត្បាតខ្ពស់ ប៉ុន្តែផលវិបាក អាចបណ្តោលឲ្យមនុស្សស្លាប់បាន។
មិនតែប៉ុណ្ណោះអ្នកដែលឆ្លងមេរោគអាចកើតមានបាតុភូត អាឡែហ្ស៊ី, ជម្ងឺហឺត, ពិបាកដកដង្ហើម, កន្ទួលសើរស្បែក, រលាកពេកខ្លួន, មានបញ្ហាសក់, ផ្សិតនៅជាប់សួត, ដង្កូវប៉ារាសិតជាដើម ជម្ងឺទាំងនេះអាចធ្វើឲ្យអ្នកទន់ខ្សោយទៅៗ រហូតដល់បាត់បង់ជីវិត។ជម្ងឺឆ្កួតលោកបណ្ឌិត Chau Hoang Son នៃវិទ្យាស្ថាន Pasteur ទីក្រុងហូជីមីញ បានថ្លែងថា ក្នុងឆ្នាំ ២០០០ ចំនួនអ្នកស្លាប់ ដោយសារជម្ងឺឆ្កួតមាន ២១ នាក់ជាប់ចំណាត់ថ្នាក់ទី ៣ នៃជម្ងឺឆ្លង។
ដល់ពេលនេះមិនមានថ្នាំព្យាបាលជម្ងឺឆ្កួតនៅឡើយ ហើយមេរោគនេះទៀតសោធន៍ តែងតែលាក់ខ្លួននៅក្នុងទឹកមាត់របស់សត្វឆ្កែ និងសត្វឆ្មា។ ដូច្នេះការបរិភោគអាហារដែលធ្វើពីសាច់ឆ្កែ ដោយមិនបានចម្អិនឲ្យបានត្រឹមត្រូវអាចបង្កឲ្យមាន ជម្ងឺឆ្លងយ៉ាងសាហារបំផុត។
បង្កឲ្យមានជម្ងឺផ្សេងទៀតតាមរបាយការណ៍បង្ហាញថា ជាធម្មតាសត្វឆ្កែត្រូវបានគេសម្លាប់ដោយថ្នាំសម្លាប់សត្វល្អិត (ថ្នាំសម្លាប់សត្វល្អិតត្រូវបានគេហាមឃាត់មិនឲ្យប្រើប្រាស់) និងថ្នាំសម្រាប់បំពុលកណ្តុលដែលមានជាតិ ផូស្វ័រ ស័ង្កសី ស្ពាន់ធ័រ (សារធាតុទាំងនេះមានផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់)។
មនុស្សដែលទទួលទានប៉ះចំសាច់ឆ្កែដែលត្រូវបានគេសម្លាប់ដោយថ្នាំប្រភេទនេះ គឺងាយនឹងពុលដូចគ្នា ដែលបណ្តោលឲ្យក្អួតចង្អោរ, ឈឺពោះ, ជម្ងឺរាករួស, ករណីធ្ងន់ធ្ងរអាចសន្លប់, ខូចផ្លូវដង្ហើម និងស្លាប់បាន។ អ្នកជំនាញបានបន្ថែមទៀតថា ការកើតមានករណីនេះអាចបណ្តោលមកពីចុងភៅ កង្វះអនាម័យ និងសុវត្ថិភាពក្នុងការធ្វើម្ហូបទាំងនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes