ដោយ៖វីរជន
យុវជនគឺជាទំពាំងស្នងឬស្សី ដែលជាពាក្យស្លោកតាំងពីបុរាណកាល មក និងស្ថិតនៅក្នុងដួងចិត្ត របស់កូនខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ។
យុវជន គឺជាបង្អែកដ៏រឹងមាំរបស់ប្រទេសជាតិ ព្រោះយុវជន ជាអ្នកបន្ត វេនស្រាប់ដឹកប្រទេស ហេតុដូចនេះហើយ ដើម្បីឲ្យប្រទេសជាតិមួយមានការរីកចំរើន ជឿនលឿនទៅបាន គឺអាស្រ័យ ទៅលើយុវជន ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ និងមានគំនិតឆ្នៃប្រឌិត ។
យ៉ាងណាម៉ិញចំពោះគណបក្សសង្គ្រោះជាតិ បានចាត់ទុកយុវជន គឺជាឆ្នឹងខ្នងរបស់គណបក្ស ដែលមិនអាចខ្វះបាន ដូចនេះហើយ គណបក្សសង្គ្រោះជាតិ តែងតែយកចិត្តទុកដាក់ក្នុងការ បណ្តុះបណ្តាលយុវជន ដើម្បីក្លាយទៅជាអ្នកបន្តវេន ។
យុវជនគណបក្សសង្គ្រោះជាតិ ត្រូវបានផ្តល់ឱកាសក្នុងការចូលរួមរាល់សកម្មភាព ពិសេសការ ចូលរួមជាថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិផងដែរ ។ ជាក់ស្តែង ពេលនេះគណបក្សបាន បង្កើនការពង្រឹងសមត្ថភាពរបស់យុវជននៅទូទាំង២៥រាជធានីខេត្ត ដើម្បីឲ្យពួកគេក្លាយទៅជាបេក្ខជនវ័យក្មេង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ ខាងមុខនេះ ។
សម្រាប់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពយុវជន ដើម្បីក្លាយជាអ្នកដឹកនាំ របស់នាយកដ្ឋាន បណ្តុះបណ្តាលគណបក្ស នៅថ្ងៃទី២០ ខែកញ្ញា បានបន្តការបណ្តុះបណ្តាលយុវជននៅខេត្តពោធិ៍សាត់ ដែលកាលពីថ្ងៃទី១៩ បានបណ្តុះបណ្តាលយុវជននៅខេត្តកំពង់ឆ្នាំង ដោយមានការ ចូលរួមពីយុវជនគ្រប់ស្រុក ទូទាំងខេត្ត ។
បើតាមលោក ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ថ្នាក់ជាតិ និងជាគ្រូ បង្គោល ក្នុងវគ្គបណ្តុះបណ្តាល ធ្លាប់បានប្រាប់វិទ្យុសង្គ្រោះជាតិ ឲ្យដឹងថា សម្រាប់ខ្លឹមសារ និង គោលបំណង នៃការបណ្តុះបណ្តាលយុវជន តាមបណ្តាខេត្តនីមួយៗ គឺ ដើម្បីឲ្យពួកគេក្លាយទៅជាបេក្ខជនវ័យក្មេង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយដើម្បីឲ្យពួកគេទទួលបាន ត្រូវឲ្យពួកគេចេះរៀបចំផែន ការណ៏ ជាលាយល័ក្ខអក្សសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អនុវត្តន៏ជំនាញ និងគំនិតដែលធ្វើឲ្យក្លាយជាអ្នករៀបចំ និងសកម្មជនដ៏ពូកែរបស់គណបក្ស ចេះបណ្តុះបណ្តាលបន្ត ដល់សមាជិកដ៏ទៃ ដោយប្រើប្រាស់ខ្លឹមសារនៃការបណ្តុះបណ្តាលពេលនេះ ព្រមទាំងត្រូវចេះ បង្កើតទំនាក់ទំនងការងារកាន់តែរឹងមាំជាមួយសហការី រួមទាំងសិល្បៈនៃការ និយាយ ភាពជាអ្នកដឹកនាំ ក្លាហាន មុះមុត ហ៊ានតស៊ូមតិ រាល់គ្រប់បញ្ហាសម្រាប់បំរើជាប្រយោជន៏របស់ពលរដ្ឋ និង សហគមន៏ជាដើម ៕
No comments:
Post a Comment
yes