សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 28, 2015

លោកស្រី មូរ សុខហួរ ទទូចឲ្យរដ្ឋសភា និងរាជរដ្ឋាភិបាលបង្កើតគណៈកម្មចម្រុះ ឯករាជ្យមួយ ចំពោះករណីប្រើហិង្សាលើអ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ

ដោយ៖ សស៊ីណា «វិទ្យុ សង្គ្រោះជាតិ»

អ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានសម្ដែងការសោកស្ដាយ និងអំពាវនាវឲ្យរដ្ឋសភា រាជរដ្ឋាភិបាល បង្កើតគណៈកម្មការចម្រុះមួយ សម្រាប់ស្រាវជ្រាវ ស៊ើប អង្កេត ប្រមូលភស្ដុតាង ចំពោះករណីហិង្សាលើអ្នកតំណាងរាស្ដ្រសង្គ្រោះជាតិ ដើម្បីស្វែងរកមុខ ជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្នុងការធានានូវនីតិរដ្ឋ និងសិទ្ធិមនុស្សនៅកម្ពុជា។

យោងតាមទំព័រហ្វេសបុកផ្លូវការរបស់ លោកស្រី មូរ សុខហួរ ចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៥ បានឲ្យដឹងថា លោកស្រីពិតជាមានការសោកស្ដាយ ហើយចាត់ទុកសកម្មភាពហិង្សា នេះជាអំពើព្រៃផ្សៃ រំលោភច្បាប់ រដ្ឋធម្មនុញ្ញ សិទ្ធិមនុស្ស និងគោលការណ៍ទូទៅនៃលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា។

លោកស្រី បានបន្ដទៀតថា អំពើហិង្សាទៅលើអ្នកតំណារាស្រ្ដគណបក្សសង្រ្គោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន ជាការរៀបចំទុកជាមុន ហើយការប្រើប្រាស់អំពើហិង្សាបែបនេះ មិន​មែនជាវិធីល្អនោះឡើយ សម្រាប់ដោះស្រាយបញ្ហា ទោះបីជាប្រើទៅលើបុគ្គលណាក៏ដោយ ព្រោះ​ប្រទេសកម្ពុជាមានច្បាប់ ។ ដូចនេះរាល់បញ្ហាទាំងអស់ ត្រូវគោរពនូវស្មារតីច្បាប់​ដោយ​សន្ដិ​វិធី។


ជាមួយគ្នានោះដែរ លោកស្រី មូរ សុខហួរ ក៏បានអំពាវនាវឲ្យរដ្ឋសភា រាជរដ្ឋាភិបាលបង្កើ​តគ​ណៈ​កម្មការសម្រុះឯករាជ្យមួយ សម្រាប់ស៊ើបអង្កេត និងដំណើរការនីតិវិធីបទល្មើសជាក់ស្ដែង​មួយនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

ពាក់ព័ន្ធនឹងករណីនេះដែរ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការ ជ្រាវស្រាវ ស៊ើប​អង្កេត ចំពោះការប្រើប្រាស់អំពើហិង្សាលើអ្នកតំណារាស្រ្ដ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥​ ផង​ដែរ ដើម្បីស្វែងរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ និងដើម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់​សង្គមជាតិ ជូនប្រជាពលរដ្ឋខ្មែរ។

បើទោះបីជាក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ បានបង្កើតគណៈកម្មការនេះក៏ដោយ ក៏សង្គម​ស៊ីវិល អង្គការជាតិ អន្ដរជាតិ ស្ថានទូត និងស្ថាប័នផ្សេងៗបានរិះគន់ធ្ងន់ៗ និងចេញលិខិត​ថ្កោល​ទោស ហើយចាត់ទុកករណីនេះថាជាភាពកម្សោយរបស់អាជ្ញាធរ ដែលបណ្ដែតបណ្ដោយឲ្យមាន​អំពើហិង្សាកើតឡើងកណ្ដាលរាជធានីភ្នំពេញ នៅជាប់វិមានរដ្ឋសភា ដែលជាកន្លែងបង្កើត និង​អនុ​ម័តច្បាប់ ជាពិសេសទៅលើអ្នកតំណារាស្រ្ដ ដែលជាអ្នកតំណាងឲ្យប្រជាពលរដ្ឋខ្មែរ​ទូទាំង​ប្រទេសកម្ពុជា ហើយចាត់ទុកថាសកម្មភាពនេះ ជាការរំលោភសិទ្ធិមនុស្ស និងច្បាប់យ៉ាងធ្ងន់​ធ្ងរ​នៅកម្ពុជា។

គួរបញ្ជាក់ថា អំពើហិង្សាលើអ្នកតំណារាស្រ្ដគណបក្សសង្រ្គោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន កើតឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅជាប់វិមានរដ្ឋសភា ក្រោយពេលដែល​អ្នក​តំណារាស្រ្ដទាំងពីររូប ចេញពីប្រជុំសភាពេញអង្គ លើកទី៥ នីតិកាលទី៥ ដោយក្រុម​បាតុ​ករ​មួយ ព្រួតគ្នាវាយលើអ្នកតំណាងរាស្រ្ត និងបំផ្លាញទ្រព្យសម្បត្តិឯកជន។ ដូចនេះលោកស្រី មូរ សុខ​ហួរ ទទូចឲ្យរាជរដ្ឋាភិបាលប្រើប្រាស់យន្ដការច្បាប់ក្នុងការដោះស្រាយបញ្ហាជាតិ ជាជាងការ​ប្រើប្រាស់នូវអំពើហិង្សា៕

No comments:

Post a Comment

yes