ដោយ៖វីរជន
លោកប្រធាន
សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ក្នុងដំណើរបំពេញបេសកកម្មការងារផ្លូវ
ការនៅប្រទេសជប៉ុន ថ្ងៃទី១២ វិច្ឆិកា បានជួបប្រជុំជាមួយលោក អាយប៊ី នាយកគណៈកម្មការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
ជប៉ុន-មេគង្គ នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលជាតំណាងអ្នកវិនិយោទុនរបស់ជប៉ុន
។
ក្នុងជំនួបនោះ
លោកអនុប្រធាន កឹម សុខា បានលើកឡើងថា យើងត្រូវការអ្នកវិនិយោគទុនជប៉ុន ដែលជាអ្នកវិនិយោគទុនយូរអង្វែង
គោរពសិទ្ធិមនុស្ស ។ ដូច្នេះ នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស យើងនឹងរៀបចំបរិយាកាសឲ្យបានល្អ
ដើម្បីអ្នកវិនិយោគទុនជប៉ុន អាចមករកស៊ី បង្កើតការងារជូនដល់យុវជន និងប្រជាពលរដ្ឋខ្មែរ
។ បរិយាកាសល្អនោះគឺយើងធ្វើការកែទម្រង់ប្រព័ន្ធតុលាការ ទប់ស្កាត់អំពើពុករលួយ និងការិយាធិបតេយ្យជាដើម
។ នេះបើតាមប្រព័ន្ធទំនាក់ទំនងសង្គម Facbook របស់លោកអនុប្រធាន កឹម សុខា បង្ហាញជាសាធារណៈ ។
ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជន
ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ពោរពេញទៅដោយអំពើពុករលួយ ការិយាធិបតេយ្យ
តាំងពីថ្នាក់លើដល់ក្រោម រីកដូចផ្សិត ដែលធ្វើអោយវិនិយោគទុកល្អៗ
ងាកចេញពីប្រទេសកម្ពុជា ឈោងចាប់ប្រទេសដទៃ ជាដៃគូរ គ្មានអំពើពុករលួយដូចកម្ពុជានោះ
។
ជាលទ្ធផល ដែលអវិជ្ជាមាន គឺពលរដ្ឋជាអ្នករងគ្រោះ ដោយការគ្មានការងារធ្វើ
ហើយត្រូវបង្ខំ ចិត្តចំណាកស្រុក ចេញទៅរកការងារនៅក្រៅប្រទេស ទាំងប្រថុយប្រថាន
ដែលជាកំសោយក្នុងការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ។
រដ្ឋាភិបាល ដឹកនាំដោយគណបក្សសង្គ្រោះជាតិ
និងបញ្ចប់បញ្ហាទាំងនេះ ដូចការលើកឡើងរបស់លោកអនុប្រធាន កឹម សុខា ក្នុងជំនួបជាមួយលោក អាយប៊ី
នាយកគណៈកម្មការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជប៉ុន-មេគង្គ នៃសភាពាណិជ្ជកម្ម
និងឧស្សាហកម្ម ដែលជាតំណាងអ្នកវិនិយោទុនរបស់ជប៉ុន ពេលនោះហើយ
កម្ពុជាសំបូរការងារសម្រាប់ពលរដ្ឋខ្លួន វិនិយោគទុនល្អៗបន្តមកវិនោយោគនៅកម្ពុជា
ព្រោះតែកម្ពុជា គ្មានអំពើពុករលួយ ការិយាធិបតេយ្យ ក្រោមការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ
៕
No comments:
Post a Comment
yes