លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា នៅថ្ងៃទី២០ វិច្ឆិកា ២០១៥នេះ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានជួបជាមួយតំណាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយចំនួនមកពីភ្នំពេញ ក្នុងជំនួបនោះបានពិភាក្សាការងារ ៖
ទី១.ស្ដាប់របាយការណ៍ និងការវាយតម្លៃ របស់តំណាងថ្នាក់ដឹកនាំមកពីភ្នំពេញ ។
ទី២.លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ជម្រាប អំពីស្ថានភាពនយោបាយអន្ដរជាតិ ដែលពាក់ព័ន្ធស្ថានការណ៍ស្រុកខ្មែរបច្ចុប្បន្ន ។
ទី៣.ក្រោយពីការពិភាក្សាគ្នារួចមក ថ្នាក់ដឹកនាំគណបក្ស បានសម្រេចលើកសំណើយុទ្ធសាស្រ្ដនយោបាយ និងផែនការសកម្មភាព រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីដាក់ជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពិនិត្យ សម្រេច និងអនុវត្ត ។
No comments:
Post a Comment
yes