សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 1, 2015

ការអំពាវនាវរបស់លោក ឡុង រី ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម


កំពង់ចាម ថ្ងៃ០១,ធ្នូ,ឆ្នាំ២០១៥
**************************

ខ្ញុំឡុុង រី សូមជម្រាបជូន ប្រធានគណៈកម្មាធិការប្រតិបត្ដិ សមាជិកក្រុមប្រឹក្សា ក្រុមការងារ និងក្រុមទ្រទ្រង់ទាំងអស់ជ្រាបថា នៅថ្ងៃទី30-11-2015 ម៉ោង11: 09នាទី នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ស្វាយ សាខន ជាក្រុមប្រឹក្សាឃុំស្ពឺមកពីគណបក្ស សង្រ្គោះជាតិនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្ដកំពង់ចាម មានករណីឃាតកម្ម មួយ ប្រព្រឹត្តឡើងដោយឈ្មោះ អេង ធី ភេទប្រុស អាយុ 47 ឆ្នាំ ត្រូវជាកូនប្រសារ នៅភូមិ-ឃុំកើតហេតុខាងលើ បានយកកាំបិតកាប់ទៅលើឪពុក-ម្ដាយក្មេក ,ប្រពន្ធ-កូន បណ្ដាលឱ្យស្លាប់មនុស្ស 04 នាក់ និងរបួសធ្ងន់ 01នាក់
1-ឈ្មោះ យាង ភេទស្រី អាយុ 60 ឆ្នាំ ជាម្ដាយក្មេក (ស្លាប់) 
2-ឈ្មោះ ចន្ទី សុភានី ភេទស្រី អាយុ 45 ឆ្នាំ ជាប្រពន្ធ (ស្លាប់) 
3-ឈ្មោះ ធី ស៊ាងហ៊ី ភេទស្រី អាយុ 6 ឆ្នាំ ជាកូន (ស្លាប់) 
4-ឈ្មោះ ធី សីហា ភេទប្រុស អាយុ 4 ឆ្នាំ ជាកូន (ស្លាប់) 
5-ឈ្មោះ ស្វាយ សាខន ភេទប្រុស អាយុ 63 ឆ្នាំ ជាឪពុកក្មេក (របួសធ្ងន់) ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរុស្សុី។

សេចក្ដីដូចបានជម្រាបជូនដំណឹងខាងលើ សូមប្រតិបត្ដិ សមាជិកក្រុមប្រឹក្សា ក្រុមការងារ និងក្រុមទ្រទ្រង់ទាំងអស់ជ្រាប នឹងសូមចូលរួមជាបច្ច័យដើម្បីជួយដល់ក្រុមគ្រួសាររងគ្រោះផងទំនាក់ទំនង លោក តូច ថឹង ទូរសព្ទ័ ៈ០១៧ ៧៥៧៩៨៧ ,០៨៧ ៧៥៧៨៨៧៕
កំពង់ចាមថ្ងៃ០១,ធ្នូ,ឆ្នាំ២០១៥

…………………………………
កំពង់ចាម ថ្ងៃ០១,ធ្នូ,ឆ្នាំ២០១៥
**************************
ជាថ្មីម្តងទៀតខ្ញុំបាទ ឡុង រី ប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម សូមជំរាបបងប្អូនសមាជិកសមាជិការទាំងអស់ទាំងក្នុងនិងក្រៅប្រទេសមេត្តាជ្រាបថា :
សពបួននាក់នឹងបញ្ចុះល្ងាចនេះរួមមាន:
/លោកស្រី ម៉ៅ យាង អាយុ ៦០ឆ្នាំ (ត្រូវជាភរិយាលោក ស្វាយ សាខន)
/លោកស្រី ចន្ធី សុភានី អាយុ ៤៥ឆ្នាំ ត្រវជាកូន
/ក្មួយស្រី ធី សា៊ងហីុ ចៅ អាយុ៦ឆ្នាំ
/ក្មួយប្រុស ធី សីហា ប្រុស អាយុ ៤ឆ្នាំ ចៅ
ថវិកាចំណាយមានរាយក្នុងតារាង។
រីឯ លោក ស្វាយ សាខន កំពង់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ រុស្សីុក្នុងស្ថានភាពធ្ងន់ធ្ងរដែលត្រូវវះកាត់លលាដ៏ក្បាលនិងរបួសជាច្រើនស្ទើរសុះខ្នងដែលកំពង់ត្រូវការឈាមនិងថវិកាយា៉ង ដូចបានជំរាបខាងលើនេះសូមបងប្អូនអ្នកប្រជាធិបតេយ្យមេត្តាជួយឧបត្ថម្ភលោក ស្វាយ សាខន ក្រុមប្រឹក្សាឃុំស្ពឺ ស្រុកចំការលើ មកពី cnrpតាមកំលាំងសទ្ធារៀងៗខ្លួន៕
(សូមអភយ័ទោសព្រឹកមិញខ្ញុំបានបង្ហោះលិខិតអំពាវនាវខុសថ្ងៃមិនមែនថ្ងៃ០១ខែវិច្ឆិកាគឺថ្ងៃ០១,ខែធ្នូ,ឆ្នាំ២០១៥)

No comments:

Post a Comment

yes