សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 18, 2010

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហា បានចេញសេចក្តីប្រកាសព័ត៌មានដែលស្តី
អំពីការរៀបចំវេទិការជួបជុំអ្នកតំណាងរាស្រ្តនិងម្ចាស់ឆ្នោតរួមជាមួយនិងអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញ
និងក្រសួងមន្ទីជំនាញដែលពាក់ព័ន្ធ។ ដែលវេទិការនេះនិងប្រារព្វធ្វើឡើងនៅភូមិស្នួល ឃុំស្នួល ស្រុក
ស្នួល ខេត្តក្រចេះ នៅថ្ងៃព្រហស្បត្តិ៏ ទី១៩ ខែសីហា ឆ្នាំ២០១០ ចាប់ពីវេលាម៉ោង៨,៣០នាទីព្រឹករហូត
ដល់ម៉ោង១១,៣០នាទីព្រឹក ។ មជ្ឈមណ្ឌលសិទ្ធិមនុស្ស ប្រារព្វពិធីនេះឡើងគឺដើម្បីឲ្យប្រជាពលរដ្ឋបាន
សម្តែងនូវកង្វល់របស់ខ្លួនជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាការសំណូមពររបស់ប្រជាពលរដ្ឋ ការបញ្ចេញមតិ
យោបល់និងបញ្ហាផ្សេងៗមួយចំនួនទៀតដែលពួកគាត់កំពង់ជួបប្រទះនៅក្នុងមូលដ្ឋាន។ សូមជំរាបថា
វេទិការនេះគឺមានការអញ្ចើញចូលរួមពីសំណាក់លោក គុជ ម៉ូលី តំណាងរាស្រ្តគណបក្សហ៊ុនស៊ិនប៉ិប
លោក សៅ រ៉ានី តំណាងរាស្រ្តគណបក្សជាតិនិយម លោក ញ៉ែម បុញ្ញាឬទ្ធិ តំណាងរាស្រ្តគណបក្ស
សិទ្ធិមនុស្ស និងលោក ឡុង រី តំណាងរាស្រ្តគណបក្ស សម រង្ស៊ី​។

No comments:

Post a Comment

yes