សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 6, 2010

តំណាងអ្នកភូមិម្នាក់ត្រូវចាប់ខ្លួនក្នុងរឿងជម្លោះដីធ្លីជាមួយជំទាវឧកញ៉ា សៀង ចាន់ហេង

ប្រជាពលរដ្ឋចំនួន៧ឃុំនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ដែលមានទំនាស់ជាមួយក្រុមហ៊ុន ហេងអភិវឌ្ឍន៏ បានធ្វើការជួបជុំគ្នាកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១០ ដើម្បីលើកគ្នាគ្រោងទៅតវ៉ានៅ
មុខសាលាខេត្តកណ្តាលដើម្បីធ្វើការទាមទារឲ្យមានការដោះលែងតំណាងរបស់ពួកគាត់ម្នាក់ឈ្មោះ
វ៉ន វុន ដែលត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាល ធ្វើការចាប់ខ្លួនកាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា។
ចំណែកឯតំណាងប្រជាពលរដ្ឋ២នាក់ទៀតកំពុងរត់គេចខ្លួនពីការតាមចាប់របស់សម្ថកិច្ច។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បើពុំមានការដោះលែងតំណាងរបស់ពួកគាត់ឲ្យមានសេរីភាព
វិញទេ ពួកគាត់នឹងធ្វើការតវ៉ាទាមទារទៅស្ថាប័នដែលពាក់ពន្ធ័ ជាពិសេសសុំអន្តរាគមន៏ពីលោកនាយក
រដ្ឋមន្រ្តី ហ៊ុន សែន អោយផ្តល់ភាពយុត្តិធម៌ឲ្យពួកគាត់។មន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន
ហេងអភិវឌ្ឍន៏ មិនអាចសុំធ្វើអត្ថាធិប្បាយបានទេជុំវិញបញ្ហាខាងលើនេះ ។គួរបញ្ជាក់ផងដែរថា បញ្ហា
ទំនាស់នឹងការរំលោភដីធ្លីប្រជាពលរដ្ឋពីសំណាក់អ្នកមានអំណាច នឹងឈ្មួញមួយចំនួនបានកើតមាន
ស្ទើរតែរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋរងគ្រោះតែងតែធ្វើការតវ៉ានិងស្វែងរក
អន្តរាគមន៏ពីប្រមុខដឹកនាំរដ្ឋាភិបាល នឹងមន្រ្តីដែលពាក់ព័ន្ធ ប៉ុន្តែពួកគាត់មិនដែលទទួលបានដំដោះ
ស្រាយម្តងណានោះទេ តែផ្ទុយទៅវិញពួកគាត់បែជាត្រូវទទួលរងនូវការបង្ក្រាបពីអាជ្ញាធរយ៉ាងចាស់ដៃ
ទៅវិញ ។

No comments:

Post a Comment

yes