សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 4, 2010

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់មន្រ្តីរបស់ខ្លួនមួយចំនួនដែលពាក់ព័ន្ធក្នុងការ
រំលោភបំពានកាន់កាប់ដីដោយខុសច្បាប់ក្នុងតំបន់ថ្មដា ដែលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង
ខេត្តពោធិ៏សាត់ ដែលតំបន់ថ្មដានេះគឺជាផ្នែកនៃឧទ្យានធម្មជាតិ គ្រប់គ្រងអភិរក្សដោយក្រសួង
បរិស្ថាន ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៀតថា អ្នកដែលជាប់ពាក់ពន្ធត្រូវតែបញ្ឈប់និងដកខ្លួនចេញជាបន្ទាន់។ជាមួយគ្នានោះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងជាកំហិតដល់ជនទាំង
ឡាយណាដែលមិនគោរពតាមបទបញ្ជារបស់លោក។ គួរជំរាបផងដែរថា ការព្រមាននិងដាក់
កំហិតយ៉ាងតឹងតែងបែបនេះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះកូនចៅលោក
គឺនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅនេះ ។


No comments:

Post a Comment

yes