កាលពីព្រឹកម៉ិញនេះតុលាការសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលោក សម រង្ស៊ី ដោយសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀល ពីបទក្លែងបន្លំឯកសារសារធារណៈ និងមួយទៀតប្រកាសចេញដីការបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី
រីឯមួយទៀតតុលាការបង្គាប់ឲ្យលោក សម រង្ស៊ី បង់ប្រាក់សងជំងឺចិត្តទៅមេធាវីតំណាងរដ្ឋាភិបាល
ចំនួន៦០លានរៀល។សូមជំរាបថាការប្រកាលសាលក្រមនៅថ្ងៃទី២៣នេះ គឺបន្ទាប់ពីសាលាដំបូងរាជ
ធានីភ្នំពេញបានលើកសវនាការជុំនំជម្រះកាលពីថ្ងៃទី០៨ ខែកញ្ញាកន្លងទៅថ្មីៗនេះ។ លោក គង់ បូរា តំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលព្រៃវែង ដែលបានអញ្ចើញទៅចូលរួមក្នុងការប្រកាសសាល
ក្រមរបស់លោក សម រង្ស៊ី កាលពីព្រឹកម៉ិញនេះបានមានប្រសាសឲ្យដឹងថា ៖ ការកាត់ត្តីនេះគឺអយុត្តធម៌
ណាស់សំរាប់លោក សម រង្ស៊ី ពីព្រោះលោកជាបុគ្គម្នាក់ដែលស្នេហាជាតិ និងការពារបូរណៈភាពទឹកដី
No comments:
Post a Comment
yes